«យើងគ្មានថ្ងៃភ្លេច! ទង្វើដែលនាងធ្វើមកលើយើង! យើងនឹងចងចាំទុក រហូតដល់ដង្ហើមយើងត្រូវផុតទៅ!» «ព្រះស្វាមី! កុំយាងទៅអី!» រាងស្តើងស្ទុះទៅក្រសោបកាយក្រាស់ដើម្បីឃាត់ដំណើរទ្រង់ក៏ប៉ុន្តែ... ព្រះហស្តរបស់ព្រះនាងត្រូវបានអ្នកដែលជាស្វាមីវាសចេញយ៉ាងរហ័ស បន្សល់ទុកត្រឹមតែភាពឈឺចាប់ចាក់ដោតក្នុងទ្រូង។ ផ្តើមពីស្នេហា តែប្រេះឆាក្លាយជាគំនុំ ពីមនុស្សដែលធ្លាប់ស្រលាញ់ ប្រែក្លាយជាសត្រូវ! ហេតុអ្វីក៏ស្នេហាមិនដូចគ្រាដើម? ឃ្លានឆ្ងាញ់ស្រលាញ់ល្អ! តែពេលដែលឈប់ស្រលាញ់ គ្រប់យ៉ាងដែលខំសាងឡើងស្រាប់តែប្រែជាអាក្រក់ទាំងអស់ឬ? «ព្រោះតែអ្វី? ព្រោះតែមានស្រីផ្សេង ទើបបានជាខ្ញុំត្រូវអស់តម្លៃមែនទេ?»
4 parts