"ដរាបណាគាត់នៅមានដង្ហើម គ្មាននរណាម្នាក់អាចឆក់យកជីវិតកូនប្រុសគាត់ចេញពីរូបគាត់បានឡើយ សូម្បីទេវតា ព្រះពីណា គាត់ក៏នឹងរារាំង ការពារដង្ហើមរបស់គេ ហ៊ានលះបង់គ្រប់យ៉ាងប្រឆាំងនឹងពួកទាំងនោះ...កូនសក្ដិត្រូវតែមានជីវិត មានដង្ហើម រស់រាន និងមានសុភមង្គលដូចកូនប្រុសគេដទៃទៀត! កូនសក្ដិរបស់ម៉ាក់ត្រូវតែរស់...បងមេត្តាហ៊ានលះបង់ជីវិតរបស់ខ្លួនដើម្បីគេ ហេតុអ្វីគាត់មិនអាចដែរនោះ?"