"នរក" គ្រប់គ្នាដែលបានឮពាក្យពីរម៉ាត់នេះហើយ គ្មានអ្នកណាដែលមិនខ្លាចរអា មិនញញើតនោះទេក៏គ្មានអ្នកណាចង់ធ្លាក់ខ្លួន ទៅកាន់នរកមួយនោះដែរ។ តែជាក់ស្ដែងវាគ្រាន់តែជាការស្រមើស្រមៃ ការនិយាយតគ្នារបស់មនុស្សតែប៉ុណ្ណោះ... ចុះបើនរកមានពិតវិញនោះ? "នាង" ដឹងហើយថានរកដែលមានគេជាយមរាជ វាសាហាវឃោរឃៅខ្លាំងប៉ុណ្ណាតែនាងបែរជាថ្លើមធំ ហ៊ានដើរចូលដោយមិនញញើត អ៊ីចឹងគេនឹងធ្វើឱ្យនាងដឹងថា ការដែលនាងប្រហើនហ៊ានប្រលែងលេងនឹងយមរាជដូចជាគេនឹងត្រូវធ្លាក់ចូលក្នុងនរករបស់គេបែបណា... ទីនេះមិនមែនជានរកនោះទេ ផ្ទុយមកវិញវាជាអវិចីនរក!