ខ្ញុំបានចំណាយពេលអស់ជាច្រើនឆ្នាំ ដើម្បីរងចាំវត្តមានមនុស្សស្រីជាទីស្រឡាញ់របស់ខ្ញុំ។ នាងបានសន្យានឹងខ្ញុំថា ពួកយើងទាំងពីរនឹងជួបគ្នាម្ដងទៀត និិងលង់ស្រឡាញ់គ្នាម្ដងទៀត ហើយបន្តរស់នៅជាមួយគ្នារហូតដល់ដង្ហើមចុងក្រោយ។ ជារៀងរាល់ថ្ងៃ មិនដែលគ្មានថ្ងៃណាដែលខ្ញុំមិននឹកដល់រូបនាងនោះទេ។ ម្ចាស់ចិត្តតែម្នាក់គត់របស់ខ្ញុំគឺជានាង។ ថ្ងៃដែលខ្ញុំជួបនឹងនាងម្ដងទៀត រឿងរ៉ាវស្នេហារបស់ពួកយើងទាំងពីរនាក់ក៏ចាប់ផ្ដើមជាថ្មីម្ដងទៀត។ ចាប់ផ្ដើមជាមួយភាពស្រស់បំព្រង។