ផ្តើមរឿង:កម្លោះសង្ហារវ័យ២៧ឆ្នាំ ផាក ជីមីនគេជាតារា សម្តែងនិង តារាបង្ហាញម៉ូដមួយដ៏ល្បីល្បាញ មានកេរ្តិ៍ឈ្មោះ ខ្ទរខ្ទារ ដែលទេីបតែត្រឡប់មកពីបរទេសវិញ ស្រីៗ កន្លះផែនដី សុទ្ធតែមានបំណងចង់ចាប់អ្នកកម្លោះធ្វើជាគូគប់ចិន្តា គេមានទម្រង់មុខដូចទេវបុត្រ ច្រមុះស្រួច ចិញ្ចើមកោងស្អាត សាច់មុខរលោងដូច ពងមាន់បកសំបក កែវភ្នែកព្រាន មានមន្តស្នេហ៍ បបូរមាត់ក្រាស់ក្រហមតិចៗបែបធម្មជាតិ តែគួរឲ្យស្ដាយ គេគឺជាព្រាននារីលំដាប់លេខមួយ គេទុកមនុស្សស្រីប្រៀបដូចជាបង្អែមលាងមាត់ពេលល្ងាច ដែលត្រូវតែភ្លក់ក្រោយពេលបាយរួច គេដូរស្រីដូរជាដូរខោអាវ អីចឹង ដែលមានចំណងត្រឹមតែផ្លូវកាយរួចរាល់ក៏ជះលុយឲ្យរួចក៏លេងពាក់ព័ន្ធនឹងគ្នាទ