ធ្លាប់អត់? បើនៅសុខៗ យើងស្រាប់តែយល់សប្តិឃើញនរណាម្នាក់ដែលយើងមិនធ្លាប់ស្គាល់ មិនធ្លាប់បានជួបមកពីមុន? ពេលខ្លះ នាងក៏ឆ្ងល់ថាមកពីមូលហេតុអ្វី? ហេតុអ្វីសុខៗ មនុស្សដែលនាងមិនដែលជួប មិនដែលប្រទះ មិនដែលស្គាល់ បែរជាលេចមុខក្នុងយល់សប្ដិរបស់នាង? ព្រោះបើតាមដែលនាងធ្លាប់ឮ ការដែលយើងយល់សប្ដិឃើញនរណាម្នាក់ នោះប្រហែលជាមនុស្សម្នាក់នោះ កំពុងតែនឹកដល់នាង ឬអាចថាមកពីនាងកំពុងនឹកដល់គេ ទើបយកទៅគិតរហូតយល់សប្តិឃើញ ។ ប៉ុន្តែឱ្យនាងទៅនឹកដល់គេបានយ៉ាងម៉េច? ខណៈពេលដែលនាងពុំដែលទាំងស្គាល់គេផងហ្នឹង? ឬមួយជាគេដែលនឹកដល់នាង? ទេ! វាមិនអាចទៅរួចទេ... ____ តួអង្គ : វូ យៀកឡី & ហ្គូ អាស៊ីន និពន្ធដោយ : ដ្រាស៊ី