តួអង្គព្រះនាងគូរ៉ា គឺជាតួអង្គមេទ័ពស្រីម្នាក់ ក្នុងរឿងនិទាននៃអាណាចក្រ នីហ្ក្រាហ្វី ដែលជាអាណាចក្រ ដ៏អាថ៌កំបាំង មួយស្ថិតនៅកណ្តាលព្រៃ។ តួអង្គព្រះនាង គូរ៉ា គឺជាតួអង្គដែល ក្រុមសំបុកមយូរ៉ា ដកស្រង់ចេញពីនិទានរឿង កំណត់ហេតុគ្រួសារត្រកូល ស៊ីន របស់ The Magic Story យកមកតាក់តែងជារឿងនិទានប្រវត្តិរបស់តួអង្គនេះផ្ទាល់ ដោយដំបូងឡើយ តួអង្គមួយនេះ គ្រាន់តែជាតួអង្គមេទ័ពស្រី ខាងក្រុមសត្រូវនៃចម្បាំង រវាងព្រះអង្គម្ចាស់ ហ្សា វ៉ាគីន និងវង្សត្រកូល ស៊ីន ដែលដណ្តើម គ្រប់គ្រងអាណាចក្រ នីហ្ក្រាហ្វី ដោយក្រុម សំបុកមយូរ៉ា មានបំណងចង់បង្ហាញពីប្រវត្តិ និងសាច់រឿងផ្ទាល់ ខ្លួនរបស់ តួអង្គ ព្រះនាងគូរ៉ា ឱ្យបានដឹង។All Rights Reserved