លី សុងហុន កម្លោះជនជាតិកូរ៉េខាងជើងដែលមានវ័យទើបតែ១៨ឆ្នាំ បែរជាត្រូវជាប់ភារកិច្ចជំនួសឪពុក ត្រូវរដ្ឋាភិបាលប្រទេសកំណើតបញ្ចូលឲ្យចូលមកបន្លំខ្លួនជាសិស្សវិទ្យាល័យមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីអាចចូលទៅជិតកូនស្រីរបស់លោកប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូងដែលនាងមានឈ្មោះថា ផាក ឆេរីន ទោះជានាងត្រូវបានសិស្សក្នុងវិទ្យាល័យហៅថាទេពអប្សរព្រោះតែភាពសុភាពរាបសារនិងទឹកចិត្តល្អរបស់នាង តែមិននឹកស្មានថាការពិតនាងក៏ស្ថិតនៅក្នុងចំណោមសិស្សខូចខិលអាងអំណាចរបស់ឪពុកម្តាយធ្វើបាបសិស្សដទៃទៀតដែរ ។ ព្រោះតែភារកិច្ចតម្រូវឲ្យចូលទៅជិតស្រីក្រមុំឆ្នាស់រូបនេះ ទើបធ្វើឲ្យ សុងហុន ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ក្រមុំឆ្នាស់គ្មានភាពគួរឲ្យស្រលាញ់ដូចជានាងទាំងមិនដឹងខ្លួន ទើបធ្វើឲ្យភារកិច្ចរបស់គេលើកនេះកាន់តែពិបាកឡើង ព្រោះមិនដ