គីម ថេហ្យុង និង ចន ជុងហ្គុក ពីមនុស្សដែលមិនដែលស្គាល់គ្នាសោះ ក៏ស្រាប់តែត្រូវមករស់នៅក្នុងដំបូលផ្ទះតែមួយ ក្នុងឋានៈជាបងប្អូនចុងនឹងគ្នា ។ « យើងមិនទទួលស្គាល់មនុស្សចម្លែកដូចឯងជាប្អូនប្រុសយើងឡើយ » « គិតថាខ្ញុំទទួលស្គាល់មនុស្សចម្លែកដូចបងជាបងប្រុសខ្ញុំឬ » « កុំហៅយើងបង » « ថីខឹង? បង! » ប្រហែលជាពួកគេកើតមកដើម្បីជាគូសត្រូវនឹងគ្នាឬក៏កើតមកដើម្បីបំពេញចន្លោះខ្វះខាតឲ្យគ្នា គ្មានអ្នកណាដឹងនោះឡើយ ក្រៅពីពួកគេផ្ទាល់ ។ ចម្ងាយដែលពួកគេកំពុងដើរ ក៏ជាចម្ងាយដែលពួកគេកំពុងចងភ្ជាប់គ្នាដូចគ្នា ហើយពេលវេលានឹងបកស្រាយប្រាប់ពួកគេនូវចម្លើយគ្រប់យ៉ាងរបស់សំណួរដែលពួកគេមាននៅក្នុងចិត្ត ។ KIM TAEHYUNG : TOP JEON JUNGKOOK : BOTTOM
5 parts