ជីហ្ស៊ែល គិតថា ស្ទីវេន មេសុន ហ្វាសប៊េនដឺ ជាសុភាពបុរសដ៏ទន់ភ្លន់ ទើបនាងធ្លាក់ក្នុងអន្លង់ស្នេហ៍គេងើបមុខមិនរួច ប៉ុន្តែសុខៗ ហេតុការណ៍ក្រឡាប់ចាក់បានកើតឡើងពេលនាងភ្ញាក់ឡើងម្ដងទៀតព្រមជាមួយនឹងជីវិតថ្មីក្រោមឈ្មោះ "អាយ៉ាមិ"ដែលមានគេជា "បងប្រុសបង្កើត" ធ្វើឲ្យចំណងបញ្ហាចាប់ផ្ដើមស្មុគស្មាញព្រោះនាងនៅតែលង់ស្នេហ៍គេ លើកទូលគេ ដូចអតីតកាលរបស់នាង។ ស្ទីវេន ជាសាតានឈាមត្រជាក់លាក់ក្រោមក្បាំងមុខសុភាពបុរសហើយទណ្ឌកម្មដែលគេប្រើប្រាស់ទៅលើនាងវាជាទណ្ឌកម្មផ្លូវចិត្តដ៏កាចសាហាវ។ គេមិនចាំបាច់ហិង្សា មិនចាំបាច់វាយដំនាងក៏អ្នកដែលមាននាមជាប្អូនស្រីបង្កើតឈឺចាប់ស្ទើរស្លាប់ស្ទើររស់។ គេនឹងរុញច្រានចូលក្នុងភ្នក់ភ្លើងនរកដោះដូរនឹងជីវិតមនុស្សរាប់រយនាក់ ព្រោះផែនការដែលគេដាក់ត្រូវតែដំណើរការទៅមុខទោះនាងស្ពាយតំណក់ឈាមរបស់គេក្នុងពោះក៏ដោ
15 parts