" មិនមែនហ៊ាមិនចង់ដោះលែងរ៉ាន់នោះទេ តែមកពីអ្នកផ្សេងមិនអាចមើលថែររ៉ាន់បានល្អជាងហ៊ា ហើយក៏គ្មានមនុស្សប្រុសណាដែលស្រឡាញ់រ៉ាន់ខ្លាំងជាងហ៊ាដូចគ្នា " សម្ដីដ៏សែនជឿជាក់របស់លោកបងធំជីឈិន ឈុតខ្លី៖ " ហេតុអី ក៏ហ៊ាមិនព្រមចេញពីជីវិតរ៉ាន់ ហេតុអ្វីក៏ហ៊ាតែងតែសាងរបួសអោយរ៉ាន់ឈឺម្ដងហើយម្ដងទៀតមិនឈប់បែបនេះ ហឹកហឹក " រាងតូចយំគឃូកដាក់ដើមទ្រូងប្រុសកម្លោះ ជីឈិនបានត្រឹមអោបរាងតូចស្ងៀមមិនហ៊ាននិយាយអ្វីឡើយខ្លាចថាខ្លួនអាចនឹងសាងភាពឈឺចាប់អោយនាងបន្ថែមទៀត " សុំទោស " " រ៉ាន់ស្អប់ហ៊ា ហឹកហឹក " រាងតូចគក់ខ្នងក្រាស់ឌឹបៗ តែជីឈិនមិនសូម្បីតែឃាត់នាងឡើយ " សុំទោស ហ៊ា សុំទោសរ៉ាន់ " ប្រុសកម្លោះអោបរាងតូចខ្លាំងជាងមុន គេចង់អោយនាងដឹងថាខ្លួនសុខចិត្តសុំទោស ទទួលយកកំហុសគ្រប់យ៉ាងដែលនាងជះមកលើគេ " រ៉ាន់ស្អប់ពាក្យសុំទោសរបស់ហ៊ាបំផុត ហឹកហឹក ... " " រ៉ាន់..... "