[...ដោយសារការយល់ច្រឡំមួយ គាត់បានចាប់បង្ខំនាងទាំងកំហឹងខឹងស្អប់ ទាំងដែលគាត់មិនបានស្រឡាញ់នាងបន្តិចសោះ! ប៉ុន្តែ វាបានបន្សល់ទុកនូវតំណក់ឈាមមួយតក់នៅជាមួយនាងទៅវិញ... នាងត្រូវទ្រាំរស់នៅទាំងខ្ទិចខ្ទាំបេះដូង ដោយហេតុផលតែម្យ៉ាងគត់! គឺរស់ថែរក្សាតំណក់ឈាមមួយនេះ!... ជាច្រើនឆ្នាំកន្លងផុតទៅ ក្មេងស្រីតូចបានធំឡើង... នាងធំធាត់ឡើងក្នុងពិភពលោកមួយដែលគ្រប់ដណ្ដប់ជិតដោយស្បៃអន្ធិការ នាងមិនដែលស្គាល់អ្វីដែលហៅថាសុភមង្គលគ្រួសារឡើយ? រហូតដល់ថ្ងៃមួយ... ថ្ងៃមួយនោះដែលមានពន្លឺតូចមួយបានចាំងចែងចូលក្នុងពិភពលោករបស់នាង ធ្វើឲ្យនាងអាចមើលឃើញនូវពិភពលោកមួយទៀតដែលស្រស់ស្អាតបំផុត...]