ពីបុរសម្នាក់ដែលធ្លាប់តែជាម៉ាហ្វៀប្រឡូកក្នុងសង្គមវាយតប់កាប់ចាក់គ្មានអារម្មណ៍នឹងអ្នកណាទាំងអស់ បែមកក្លាយជាបុរសដ៏ទន់ភ្លន់ផ្អែមល្ហែមចំពោះក្មេងប្រុសតូចតាចម្នាក់ដែលមានឋានៈត្រឹមតែជាគ្រូពេទ្យ។ "បងជេយ៍!"សុងហ៊ុនហៅជេយ៍ថាបងប្រុសជាលើកដំបូងដោយអៀនៗមាត់ "នេះយើងមិនបានស្ដាប់ច្រឡំទេមែនទេ?"ជេយ៍ឧទានដោយភ្ញាក់ផ្អើល "បងមិនបានស្ដាប់ច្រឡំទេ!បងជេយ៍ឲ្យខ្ញុំសុំទោសបងចំពោះរឿងកន្លង"សុងហ៊ុនតបដោយឱនក្បាលគោរពជេយ៍ "យើងកំពុងយល់សប្តិមែនទេហា៎យ៉ុនជីន?"ជេយ៍សួរយ៉ុនជីន "បងជេយ៍ខ្ញុំ...ខ្ញុំស្រឡាញ់ស៊ុននូ" សុងហ៊ុននិយាយទាំងរដាក់រដុប "ហាស៎???" វត្តមានរបស់នាយតូចបានកែប្រែជីវិតរបស់ ផាកសុងហ៊ុន180°ធ្វើឲ្យគេចេះស្គាល់អារម្មណ៍អ្វីដែលហៅថាសេចក្ដីស្រឡាញ់ពិតប្រាកដ...ប៉ុន្តែថ្ងៃមួយក៏បានមកដល់ស៊ុននូចាកចេញទៅដោយគ្មានពាក្យលាតើសុងហ៊ុនធ្វើយ៉ាងណា