ឈុតដកស្រង់ ភាពឈឺចាប់ដែលគេធ្លាប់ទទួលបាន រយៈពេលកន្លងមក គេមិនដែលបញ្ចេញ មិនដែលបង្ហាញឱ្យអ្នកណាបានឃើញ តែគ្រប់យ៉ាងលែងវាជាអាថ៌កំបាំងក្រោយពេលនាងដើរចូលមកក្នុងជីវិតរបស់គេ។ "មនុស្សស្រី" ដែលគេទាំងស្រលាញ់ ទាំងទុកចិត្ត ហ៊ានធ្វើគ្រប់យ៉ាងដើម្បីនាង តែ... អ្នកណាទៅដឹងថានាងជាចំណែក នៃអតីតកាលសាងភាពឈឺចាប់ដល់គេ។ "ហ៊ឹក លោកវីន ប៉ុណ្ណឹងបានហើយ ហ៊ឹកៗ ឈប់ទៅ...ពួកយើងសាងបាបកម្មមកច្រើនហើយ ហ៊ឹក ក...កុំបន្តវាទៀតអី ហ៊ឹក ខ្ញុំសូមអង្វរលោកដោះលែងខ្ញុំទៅ ហ៊ឹកៗ" ផ្ទៃមុខតូចស្រទន់ដាប់ដោយទឹកភ្នែក ព្រមជាមួយកែវភ្នែកខ្មៅស្រអាប់សម្លឹងមើលមុខមាំកំណាច នៅមានដៃតូចលើកប្រណម្យសំពះអង្វរករគេទៀត។ តែម៉ាហ្វៀកំណាចបែរជាជ្រើសរើសធ្វើមិនដឹងមិនឮអ្វីទៅវិញ។ "ហ៊ឹស ដោះលែងហ្អេស?...ដោះលែងឱ្យនាងទៅមានក្ដីសុខជាមួយម្ដាយរបស់នាងចឹងហ្អេស!... ជុ ជុ វាមិនអាចកើតឡើងទេប្អូនស្រី..