ស្នេហាជាផ្នែកមួយនៃជីវិតរបស់មនុស្សគ្រប់រូប ក្តីស្រលាញ់របស់មនុស្សពីរនាក់មានល្វីង ផ្អែម ជូរ ចត់ ប៉ុន្តែរឿងមួយបានកើតឡើងដោយផ្តើមពីពាក្យថាក្តីស្រលាញ់ ពួកគេមានក្តីស្រលាញ់ចំពោះគ្នាដែរមិនអាចខ្វះគ្នា ទោះបីជាព្រះមិនមេត្តាក៏ពួកគេប្រាថ្នាយកគ្នាឲ្យបាន... គេជាម្ចាស់នៃផែនដី ខ្លួនជាម្ចាស់នៃរាងកាយរបស់គេ របស់ទាំងពីរចងភ្ជាប់គ្នាដោយយថាហេតុដ៏អស្ចារ្យ។ "ខ្ញុំប្រាថ្នាឯង ទោះអ្នកផ្សេងមិនប្រាថ្នាក៏ដោយ" "ពិតមែនហើយ!លោកជាម្ចាស់នៃផែនដី ជាព្រះរបស់ពួកគេ លោកមានកៅអីមួយដែរធ្វើឲ្យពួកគេឱនក្បាលដាក់លោក ប៉ុន្តែនៅក្នុងរឿងស្នេហាដែរលោកប្រគល់ឲ្យខ្ញុំ មិនមែនលោកជាអ្នកគ្រប់គ្រងតាមចិត្តនោះទេ តែពួកគេជាអ្នកគ្រប់គ្រងជំនួសលោក" "យល់ទេថាយើងប្រាកដជាខ្វល់?" "យល់!ហើយច្បាស់ណាស់ថាលោកនឹងខ្វល់ពីពួកគេច្រើនជាងខ្ញុំ គ្រាន់តែលោកមិនអាចដោះលែងខ្ញុំ"
1 part