"ពូខ្ញុំមិនមែនកម្មករពូទេហេតុអីមកប្រើខ្ញុំបែបនេះ?"នាយតូចស្រែកសួរទៅពូសង្ហារបស់ខ្លួនវិញទាំងក្ដៅក្រហាយក្នុងចិត្តខឹងពូដែលប្រើឲមកកើបលាមកគោ លាមកសេះនៅក្នុងកសិដ្ឋានឡើងមួយព្រឹកធំទាំងហត់ទាំងស្អុយឃើញមុខពូហើយកាន់តែស្អប់ "អញ្ចឹងឯងជ្រើសទៅរវាងកើបលាមកសត្វនិងយើងកាច់បំបាក់ជើងឯងចោលឯងជ្រើសមួយណា"ពូសែនឃោឃៅគ្រាន់តែក្មួយលួចដើរលេងយប់តិចតួចគម្រាមចង់បំបាក់ជើងគ្នាចោល "ពូឃោឃៅពេកហើយ!អនាគតនរណាបានពូធ្វើប្ដីម្នាក់នោះមានកម្មដូចចុះនរកទាំងរស់ហ៉ឹស!!" "សូមកុំឲតែឯងក្លាយជាប្រពន្ធយើងទៅបានហើយ!បើបែបនោះយើងនិងធ្វើឲឯងធ្លាក់នរកទាំងរស់" "ខ្ញុំជាប្រពន្ធពូយ៉ាងមិច!បើខ្លាំងយកខ្ញុំធ្វើប្រពន្ធទៅ" "យើងមិនចូលចិត្តឯងទេ!" "តែខ្ញុំចូលចិត្តពូ" "យើងស្អប់ឯង!" "តែខ្ញុំស្រឡាញ់ពូ!ពូរឹតតែស្អប់ខ្ញុំរឹតតែស្រឡាញ់ពូ ពូរឹតតែមិនចង់ឲខ្ញុំនៅជិត
Más detalles