ក្តីស្រលាញ់ដែលនាងមានចំពោះគេមករាប់ឆ្នាំ តែងតែធ្វើឲ្យនាងទទួលបានអារម្មណ៍ខកបំណងនិងឈឺចាប់ឥតស្បើយ ដល់ថ្នាក់នាងចង់បោះបង់ចោលម្តងៗ ប៉ុន្តែដោយសារតែបេះដូងដែលនៅតែស្រលាញ់គេនិងមានអារម្មណ៍ខុសចំពោះគេ ទើបនាងតស៊ូនៅក្បែរគេទោះបីជាគេតែងតែជេរស្តីថានាងជាមេរំខាននៅក្នុងជីវិតរបស់គេក៏ដោយ។ ដេលលី ហាលី តាមញ៉ែងញ៉ង អេវីល គ្រប់វិធី ប្រើគ្រប់ល្បិចកលមិនចេះចប់ ថែមទាំងក្លាយជាមនុស្សស្រីមុខក្រាស់ខ្លាំងដល់ថ្នាក់គេជេរស្តីមិនខ្ចីឈឺ ប៉ុន្តែមិនថានាងខំប្រឹងប្រើគ្រប់វិធីយ៉ាងណាទេ នាងនៅតែមិនអាចយកឈ្នះបេះដូងរបស់គេបាន ព្រោះគេមានមនុស្សស្រីនៅក្នុងចិត្តរបស់គេរួចទៅហើយ។