ជីវិតស្រស់បំព្រងត្រូវបានរលាយត្រឹមពេលមួយយប់ ដោយស្នាដៃរបស់មនុស្សអាក្រក់ នាងត្រូវរត់យកងាប់យករស់ មិនថាគ្រួសារឬស្នេហា សូម្បីអត្តសញ្ញាណពិតប្រាកដក៏ត្រូវបាត់បង់។ ការឈឺចាប់បានផ្លាស់ប្តូក្មេងស្រីស្លូតបូត ឲ្យមានចិត្តកាចសាហាវសម្លាប់មិនញញើតដៃដើម្បីតែការសងសឹក។ បែបនេះហើយទើបធ្វើឲ្យនាងត្រូវធ្វើការជ្រើសរើសរវាងបុរសដែលខ្លួនស្រលាញ់ និងការសងសឹក។ តែថាគ្រប់យ៉ាងវាមិនស្រួលដូចការគិតរបស់នាង នៅពេលដែលបុរសរបស់នាងតែងតែរងចាំនាងមករហូត និងរកគ្រប់វិធីដើម្បីបាននាងត្រលប់មកវិញ។ តើស្នេហាដែលមានភាពជំពាក់ជំពិនមួយនេះនឹងទៅជាបែបណា?