អាពាហ៍ពិពាហ៍រយ:ពេល10ឆ្នាំរវាងអាលីស ប្លេកដេមៀន និងជេននីខូម៉ាន់ដ្រា គ្រាន់តែជាអេតាស៊ីវិលក្លែងក្លាយដែលពួកគេបោកប្រាស់គ្នាប្រើទៅវិញទៅមក។ «អូនគិតថាបងមិនហ៊ានសម្លាប់អូនមែនទេ?» «ចុះបងគិតថាអូនមិនហ៊ានសម្លាប់បងវិញអ្ហេះ? ហឹស បើអូនធ្លាក់នរកអូននឹងទាញបងឱ្យធ្លាក់នរកជាមួយអូនដូចគ្នា» ផាំង! អាលីស Alpha ដែលមានអំណាច មានទ្រព្យសម្បត្តិ មានឥទ្ធិពល ចុងក្រោយត្រូវបានភរិយា រួមដៃជាមួយនឹងអតីតគូដណ្ដឹងរបស់នាងបាញ់សម្លាប់ និងដណ្ដើមគ្រប់យ៉ាងពីគេទៅ តែមិនអាចទេ! គេមិនព្រមឱ្យនាងរស់នៅសោយសុខបន្ទាប់ពីគេស្លាប់ទៅនោះទេ! ផាំង! «ជេននី!!!» ភឹប! «នេះ... នេះខ្ញុំឆ្លងពេលវេលាមកកាន់10ឆ្នាំមុនឬ?» បើព្រះផ្ដល់ឱកាសលើកទីពីរក្នុងការរស់រានមានជីវិតសាជាថ្មីដល់គេទៅហើយ គេនឹងធ្វើឱ្យនាងដឹងថានរកវាមានពិតមែន។ «ត្រៀមខ្លួនទៅ ជេននី ខូម៉ាន់ដ្រា!»All Rights Reserved