
« ខ្ញុំមកពីអនាគត បើលោកស្រឡាញ់ខ្ញុំនៅថ្ងៃណាមួយដែរខ្ញុំត្រឡប់ទៅវិញច្បាស់ណាស់លោកប្រាកដជាឈឺចាប់ ខ្ញុំមិនចង់អោយវាបែបនិងឡើយ » ជេយ៉ុននិយាយទៅកាន់ហុីសុឹងទាំងទឹកមុខស្រពោនគេមិនចង់ធ្វើអោយមនុស្សប្រុសម្នាក់ដែរគ្មានបំណងអ្វីក្រៅពីស្រឡាញ់គេ ទទួលរងនូវការឈឺចាប់នោះទេនៅពេលដែរគេចាកចេញទៅ! « បងមិនខ្វល់ពីរឿងនិងស្រាប់ទៅហើយ បងសុខចិត្តឈឺចាប់នៅថ្ងៃខាងមុខអោយតែឥលូវនេះបងអាចស្រឡាញ់អូន បងអាចមានសិទ្ធប្រច័ណ្ឌហួងហែងអូន បងអាចនៅក្បែរអូនឥលូវនេះគឺវាគ្រប់គ្រាន់ហើយទម្រាំតែដល់ថ្ងៃដែរអូនចាកចេញទៅ » គេសុខចិត្តឈឺចាប់នៅថ្ងៃខាងមុខ ទោះបីជាដឹងហើយថាគេនិងចាកចេញតែខ្លួនក៏សុំអោយខ្លួនអាចមានសិទ្ធគ្រប់យ៉ាង មានពេលវេលាដ៏ផ្អែមល្ហែមជាមួយគ្នាមុននិងដល់ថ្ងៃដែរគេចាកចេញទៅ។ Jeon_Yari 👾All Rights Reserved