« ខ្ញុំមកទីនេះក្នុងនាមជាគ្រូពេទ្យព្យាបាលលោកយាយរបស់លោក មិនមែនជាស្រីបម្រើតណ្ហានៅលើគ្រែរបស់លោកទេ » យូមីន និយាយដោយងាកមុខចេញមិនចង់មើលកែវភ្នែកដែលអាក្រក់របស់គេ « ខ្ញុំក៏មិនថាអីដែរ បើសិននាងចង់បន្ថែមតួនាទីនៅលើគ្រែរបស់ខ្ញុំមួយទៀត » គេនិយាយហើយថែមទាំងប្រើក្រសែភ្នែកមនុស្សពាលសម្លឹងមើលរាងកាយរបស់នាង បន្ថែមដោយដៃមិនស្ងៀមបបោសរាងកាយ យូមីន ធ្វើឲ្យនាងទ្រាំមិនបានក៏រុញគេចេញ យូមីនងើបឈរពេញកម្ពស់ហើយនិយាយដាក់គេខ្លាំងៗដូចដែលធ្លាប់ធ្វើព្រោះគិតថាបានផលដូចលើកមុនៗ តែខុសការគិត ជេហូប ទាញនាងផ្ដួលម្ដងទៀតហើយចាប់ថើបនាងខ្លាំងៗរហូតយូមីនមានអារម្មណ៍ឈឺបបូរមាត់...... « ពីមុនខ្ញុំមិនហ៊ានធ្វើអីនាងព្រោះយល់មុខលោកយាយសុំ តែលើកក្រោយទៀតបើនាងហ៊ានដាក់ខ្ញុំបែបនេះនាងមិនរួចខ្លួនដូចលើកនេះទេ កាង យូមីន » គេបោះសម្ដីដាក់នាងហើយក៏ដើរចេញទៅទុកឲ្
Detail lengkap