SWEET BITTER LOVE ផ្តើមរឿង »អេ!!ស្រីម្នាក់នោះ រើសបាល់អោយបន្តិច« សំឡេងមួយស្រែកពីក្រោយ ពេលនាងងាកទៅក៏ឃើញបាល់មួយនៅជិតជើងនាង វាមកដល់ទីនេះបានយ៉ាងមេច បើតារាងបាល់បង់សំណាញ់ខ្ពស់សឹងស្លាប់ »អេ! រើសអោយលឿនមកបោះកាត់សំណាញ់នេះរួចរឺអត់និង« ប្រុសម្នាក់ទៀតធ្វើរឹកដូចចង់មកយកខ្លួនឯងវិញ តែនាងក៏ដើរទៅរើសបាល់នោះហើយបោះចូលទៅក្នុងតារាង នោះពួកគ្នាគេ3_4នាក់ទៀតក៏រត់មកចាប់បាល់តែបាល់ដែលនាងគប់បែរជារត់ទៅទិសដៅផ្សេងតំរង់ចូលទៅជិតផ្លូវចូលតារាង តែក៏មានប្រុសម្នាក់ហក់ចាប់វាហើយដើរចូលទៅរាក់ទាក់មិត្តរួមក្រុមគេ »អរគុណ«គេនិយាយខ្សិបៗស្ទើរតែមិនលឺ តែក៏ធ្វើអោយនាងរំភើបចិត្តសឹងតែស្រែកហ៊ោ ព្រោះប្រុសម្នាក់នោះជាមនុស្សដែលនាងស្គាល់ហើយក៏ស្គាល់ច្បាស់ ទម្រង់មុខ រាងរៅ កាយវិការពេលលេងបាល់របស់គេបានដក់ជាប់ នៅក្នុងបេះដូងនាងរួចមកហើយ.....គេគឺម្នាក់ក្នុងចំណោ
More details