Prologue: ផ្ដើមរឿង

27 2 0
                                    

★★★

"dul, set Fly High! X1 Kamsahamnida!!~"

ថ្ងៃនេះគឺជាថ្ងៃទី 27 សីហា 2019 ក៏ជាថ្ងៃដែលជោគវាសនារបស់មនុស្សប្រុស 11 នាក់ ដែលមកពីកន្លែងផ្សេងគ្នាត្រូវបានផ្លាស់ប្ដូរ...

សម្លេងហ៊ោរកញ្ជៀវ របស់អ្នកគាំទ្រប្រមាណ 17000នាក់ ដែលបានចូលរួម Premier Show-Con របស់ X1 នៅក្នុងសាល Gocheok Sky Dome បន្លឺឡើងកាន់តែខ្លាំងឡើងៗ នៅពេលដែល X1 បញ្ចប់ការអរគុណចុងក្រោយរបស់ពួកគេមុននឹងបិទកម្មវិធី។

វាគឺជាពេលវេលាដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់ពួកគេ ព្រោះទីបំផុតការប្រឹងប្រែងរបស់ពួកគេក៏ផ្ដល់ផលត្រលប់មកវិញ។ អ្វីដែលពួកគេគិតថាគ្រាន់តែជាក្ដីសុបិន្ដ ពេលនេះវាក៏បានក្លាយជាការពិត។

"Hyung!! ខ្ញុំសប្បាយចិត្តណាស់" Hyeongjun និយាយដោយមិនភ្លេចរត់ទៅអោប Seungwoo។

"ប៉ារបស់យើង!!" Dongpyo គ្រាន់តែឃើញ Hyeongjun អោប Seungwoo ភ្លាម គេក៏មិនបង្អង់យូរ ហើយរត់ទៅអោប Seungwoo ដែរ។ កាយវិការគួរអោយស្រលាញ់របស់ក្មេងៗ ធ្វើអោយ hyung lines ទប់សំណើចមិនបាន។

"ខ្ញុំភ័យណាស់មុននេះ មិននឹកស្មានថាពួកយើងធ្វើវាបានសោះ" Eunsang ញញឹមទាំងទឹកភ្នែក តែវាជាទឹកភ្នែកដ៏រីករាយបំផុតក្នុងជីវិតរបស់គេ។

"ចឹងឯងគួរតែសប្បាយចិត្ត ម៉េចក៏យំទៅវិញ" Wooseok យកដៃអង្អែលក្បាល Eunsang ថ្នមៗ។

"Hyung មិនធ្លាប់យំដោយសារសើច!! Hyung មិនយល់ទេ!!" Dohyon តមាត់ ធ្វើអោយពួកគេទាំងអស់គ្នាផ្ទុះសំណើចឡើង។

Han Seungwoo ដែលស្ងប់ស្ងាត់ចាំស្ដាប់ការសន្ទនារបស់ក្មេងៗក៏ស្រាប់តែនិយាយឡើងដែរ "គ្រប់គ្នាធ្វើបានល្អខ្លាំងណាស់ Hyung ពិតជាមានមោទនភាពដោយសារពួកឯង អរគុណគ្រប់គ្នា-"

"កុំនិយាយចឹងអី តាមពិត Hyung គឺជាអ្នកដែលធ្វើអោយពួកយើងអាចធ្វើវាបាន" Junho ញញឹមនិយាយកាត់ Seungwoo។

"ទីបំផុតខ្ញុំយល់អារម្មណ៍ Wanna One sunbaenim ហើយ" Hangyul ធ្វើមុខដូចជាកំពុងតែចូលតួ។

"ពួកយើងមក Cheer ចុងក្រោយទៅមុននឹងត្រលប់ទៅ Dorm វិញ" Minhee និយាយហើយអោយសញ្ញាទៅ Hangyul។

THE STORY OF US - Be My WingsWhere stories live. Discover now