«Jungkook ahh បងនៅផ្ទះទេ?» សំឡេងពីរោះផ្អែមល្ហែមបន្លឺឡើងនៅខាងក្នុងផ្ទះមួយកន្លែងដែលស្ថិតក្នុងខេត្តប៊ូសាន ដើម្បីរកម្ចាស់ផ្ទះ ព្រោះគេដើររកសព្វពេញផ្ទះទៅហើយ នៅតែមិនឃើញម្ចាស់ទៀត។
«នៅទីនេះ!» Jungkook ឈរផ្អែកខ្នងឱបដៃនៅជិតមាត់ទ្វារសម្លឹងមើលមកអ្នកដែលមករកខ្លួនដល់ផ្ទះ ពីក្រោយខ្នង។
«Jungkook បងកើតអីនឹង?» គ្រាន់តែឮសំឡេងរបស់អ្នកដែលខ្លួនតាមរកអម្បាញ់មិញរាងតូចច្រឡឹងរបស់កំលោះតូចក៏បែររកមើលប្រភពសំឡេង Auto ដែលឮចេញពីក្រោយខ្នងរបស់ខ្លួន។ កំលោះតូចមានអាការភ្ញាក់ផ្អើល គួបផ្សំជាមួយទឹកមុខបារម្ភជាខ្លាំងពេលឃើញអាវរបស់រាងសង្ហាប្រលាក់ឈាម ដាមជាប់អាវ វានៅស្រស់ៗពេកទេដឹង? តើប្រុសម្នាក់នេះទៅធ្វើអ្វីទៀតហើយ?
«Jung-Jungkook? បងកើតអី?» មាឌតូចអួលដើមកសឹងតែស្រក់ទឹកភ្នែក ពេលដែលបានឃើញសភាពរបស់មនុស្សដែលឈរចំពីមុខខ្លួនវាយ៉ាប់ដល់ម្លឹង គេពិបាកទទួលយកខ្លាំងណាស់។
នៅលើផ្ទៃមុខសង្ហាមានស្នាមដូចត្រូវគេដាល់ និងឈាមតាមកែមមាត់ ក្បាលក៏កំពុងតែស្រក់ឈាមចុះតក់ៗទៅលើឥដ្ឋការ៉ូ។ សភាពរបស់គេពេលនេះមិនខុសពីមនុស្សទើបមកពីកាប់ចាក់គ្នានោះទេ។
«មិនបានកើតអីទេ» គេពោលឡើងដោយការធុញទ្រាន់យ៉ាងម៉េចមិនដឹង តែវាធ្វើឱ្យកាយតូចស្ដាប់ហើយឈឺបេះដូងខ្ទោកៗ ដូចជាមានអ្នកយកកាំបិតមុតស្រួចមកឆ្កឹះឆ្កៀល។
«ម៉េចក៏ថាមិនកើតអី? បងមានមើលសភាពខ្លួនឯងពេលនេះទេ? បងទៅធ្វើអីមកខ្លះ? ក្រែងបងសន្យាជាមួយខ្ញុំហើយមែនទេ? ថាឈប់បង្ករឿង ធ្វើឱ្យខ្លួនឯងមានរបួសទៀត» ទឹកភ្នែករាងតូចច្រឡឹងស្រក់ចុះមកតក់ៗដូចជាដំណក់ទឹកភ្លៀង មូលហេតុដែលគេស្រែកតម្លើងសំឡេងដាក់ Jungkook បែបនេះ គឺព្រោះតែសេចក្តីបារម្ភ តែម្ខាងទៀតប្រហែលជាមិនយល់ពីចិត្តរបស់ក្មេងប្រុសម្នាក់នេះទេមើលទៅ។
«.......» Jungkook ខាំមាត់សង្កត់ចិត្តមិនតបតទៅក្មេងប្រុសម្នាក់កំពុងស្ថិតនៅចំពោះមុខខ្លួន បើអ្នកផ្សេងវិញហ៊ានប្រហើនជាមួយគេបែបនេះ ប្រហែលជាដេកសន្លប់បាត់ហើយ មិនចាំបាច់មានឱកាសឈរមើលមុខគេទេ។
YOU ARE READING
ពន្លឺស្នេហ៍ - Light of love
RomanceKookmin Novel Jungkook Top & Jimin Bottom ជីវិតធ្លាប់តែងងឹតងងល់ ប៉ុន្តែពេលបានក្មេងប្រុសម្នាក់ចូលមកក្នុងជីវិតហើយវាក៏ចាប់ផ្ដើមភ្លឺឡើងបន្ដិចម្ដងៗ តែ... «ចាកចេញពីជិវិតកូនប្រុសរបស់ខ្ញុំទៅ មនុស្សប្រភេទឯង មិនសាកសមជាមួយកូនប្រុសខ្ញុំឡើយ ខ្ញុំសង្ឃឹមថាឯងនឹងយល...