«បងញាុំអីហើយឬនៅ?» បន្ទាប់ពីបានលាបរបួសឱ្យរាងក្រាស់រួចរាល់ហើយ ជីមីនរៀបចំប្រដាប់ប្រដាទុកវិញ មិនចង់ឱ្យបរិយាកាសស្ងាត់ស្ងៀមពេកក៏លើកសំណួរឡើងមក។
«ញាុំហើយ!» គេឆ្លើយធម្មតា រួចក៏ក្រោកឈររៀបនឹងដើរឡើងទៅខាងលើផ្ទះ...
«បងទៅណា?» ជីមីនសួរនាំធ្វើឱ្យបង្អាក់ដំណើររបស់ប្រុសកំលោះ។
«ទៅងូតទឹកសម្រាក» ជុងគុកងាកមកនិយាយជាមួយជីមីនវិញ គេសង្កេតឃើញនេះទឹកមុខជីមីននៅអេះអុះដូចជាមានរឿងអ្វីដែលចង់និយាយតែមិនហ៊ាន។
«មិនទៅវិញមែនទេ?»
«គាត់ឆ្គួតមែនទេ? ខ្ញុំមានផ្ទះឯណានៅប៊ូសាននេះ ខ្ញុំខំមកពីសេអ៊ូលដល់ប៊ូសានហើយ ចង់ដេញខ្ញុំទៅវិញម្នាក់ឯងទាំងយប់មែនទេ?» ជីមីនលួចគិតក្នុងចិត្តម្នាក់ឯងទាំងហួសចិត្ត។
«បើមិនទាន់ទៅវិញទេ អាចសម្រាកនៅទីនេះបាន បងទៅបន្ទប់ហើយ» ជុងគុកញញឹមមុននឹងដើរឡើងទៅបន្ទប់របស់ខ្លួន។
ផ្ទះជុងគុកនៅប៊ូសាន!
បន្ទប់ទទួលភ្ញៀវ!
ជីមីនអង្គុយមើលជុងគុកដើរឡើងទៅខាងលើរហូតផុតពីភ្នែក រួចគេក៏យកប្រអប់សង្គ្រោះបឋមទៅទុកកន្លែងដើមវិញ មុននឹងក្រោកដើរទៅរកកាំជណ្ដើរ ដើម្បីឡើងទៅខាងលើ។
ជីមីនស្គាល់ផ្ទះនេះច្បាស់គ្រប់កន្លែងព្រោះជុងគុកធ្លាប់នាំគេមកទីនេះច្រើនដងដែរ។ គេនិងជុងគុករាប់អានគ្នាពីរឆ្នាំហើយ។ ជីមីនក៏ដឹងថាជុងគុកជាអ្នកណាគេមានជំនួយអ្វីរាល់ថ្ងៃនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ជុងគុកនៅតែល្អសម្រាប់គេ។
ស្នេហាដែលគេមានទៅលើជុងគុកចាប់តាំងពីពួកគេទាំងពីរនាក់ស្គាល់គ្នាបានមួយខែមកម្លេះ ជីមីនដឹងថាជុងគុកទុកគេត្រឹមជាប្អូនប្រុសម្នាក់ប៉ុណ្ណោះ ប៉ុន្តែនេះគ្រាន់តែជាអារម្មណ៍នៃការគិតរបស់គេតែម្នាក់ឯងប៉ុណ្ណោះ។
ឯប៉ារបស់ជីមីនវិញក្រោយពីគាត់បានដឹងថាកូនប្រុសពៅរបស់គាត់ រាប់អានជាមនុស្សប្រភេទជុងគុកបែបនេះ គាត់មិនពេញចិត្តយ៉ាងខ្លាំង ប៉ុន្តែគាត់មិនបាននិយាយរឿងនេះជាមួយជីមីនទេ គាត់ប្រើវិធីរបស់គាត់ ដើម្បីធ្វើឱ្យជីមីនចេញឆ្ងាយពីជុងគុកដោយខ្លួនឯង។
YOU ARE READING
ពន្លឺស្នេហ៍ - Light of love
RomanceKookmin Novel Jungkook Top & Jimin Bottom ជីវិតធ្លាប់តែងងឹតងងល់ ប៉ុន្តែពេលបានក្មេងប្រុសម្នាក់ចូលមកក្នុងជីវិតហើយវាក៏ចាប់ផ្ដើមភ្លឺឡើងបន្ដិចម្ដងៗ តែ... «ចាកចេញពីជិវិតកូនប្រុសរបស់ខ្ញុំទៅ មនុស្សប្រភេទឯង មិនសាកសមជាមួយកូនប្រុសខ្ញុំឡើយ ខ្ញុំសង្ឃឹមថាឯងនឹងយល...