វាងាយស្រួលចឹងឬ!?

1K 78 2
                                    

  ពន្លឺព្រះអាទិត្យដែលរះឡើងនៅពេលព្រឹកជាសពន្លឺមកក្នុងបន្ទប់ដែលងងឹតឲ្យភ្លឺតិចៗ ជាមួយនឹងអ្នកដែលសន្លប់ពេញមួយយប់ ដោយសារតែជាតិថ្នាំ

"អាល្អិត....ភ្ញាក់ឡើង!!"

Kevin ទះថ្ពាល់ទន់ថ្នមៗដាស់អ្នកដែរមិនទាន់ដឹងខ្លួន ឲ្យភ្ញាក់ឡើងដើម្បីញ៉ាំអាហារពេលព្រឹក តែគាត់បែរជាបានការទះដៃចេញជាការឆ្លើយតប

"ខ្ញុំមិនទាន់ចង់ភ្ញាក់ទេ!!"

"នែ៎!!ត្រូវគេចាប់ជំរឹត ហើយនៅដេកលក់ស្រួលទៀត!! ខ្ញុំគ្មានពេលលេងសើចជាមួយឯងទេ!!"

Kevin លើកបី Xaio Zhan មកដាក់លើសាឡុង នឹងរៀបចំអាហារពេលព្រឹកឲ្យ

"ជាអាហាររបស់ឯង!!"

Xaio Zhan បើកភ្នែកដែលនៅមិនទាន់អស់ងងុយមើលទៅសាំងវិចនិង ទឹកដោះគោ មាត់ក៏ញោចញញឹម

"លោកធ្វើខ្លួនឯង!?"

Xaio Zhan ងាកមកសួរ Kevin ទាំងដៃចង្អុរទៅម្ហូប ដែលនឹកស្មានមិនដល់ គាត់ត្រូវគេចាប់មកសម្លាប់ឬមកចិញ្ចឹមទៅនេះ

"កុំសួរច្រើនឆាប់ញ៉ាំទៅ!!កុំនាំរឿងដាក់ខ្ញុំ!!"

"ខ្ញុំញ៉ាំហើយត្រូវចាក់ថ្នាំទៀតទេ !??"

Xaio Zhan និយាយទាំងមាត់នៅទំពៀរសាំងវិចទើបធ្វើឲ្យរកអួល តែបាន Kevin បញ្ច្រកទឹកដោះគោទាន់

"ឯងនេះ!!រឿងច្រើនពិតមែន!!"

សម្លេងបែបធុញទ្រាន់តែកាយវិការបារម្ភស្ដែងនឹងមុខធ្វើឲ្យ Xaio Zhan លួចញញឹម

"ហេតុអីលោកចាំបាច់ល្អជាមួយខ្ញុំម្ល៉េះ!?លោកគួរតែវាយខ្ញុំដូចដែលគេប្រាប់លោក!!"

"ឯងដឹងមែនទេថាគេបញ្ជារខ្ញុំបែបណានោះ!!"

Xaio Zhan ងក់ក្បាលតិចៗគាត់មិនចេះផ្លូវក្នុងអាចដឹងអីទេ តែកាលពីជីវិតមុនគាត់ត្រូវគេវាយជាំពេញខ្លួននៅទីនេះ សូម្បីតែទឹកក៏ពិបាកក្នុងការផឹកដែរ តែពេលនេះដូចជាខុសប្លែក Kevin យកចិត្តទុកដាក់ជាមួយគាត់ខុសពីលើកមុន

"នាងនឹងមករកឯងនៅល្ងាចនេះហើយ!!សង្ឃឹមថាឯងសំណាងល្អ!!"

Xaio Zhan ញញឹមខ្សោះដាក់អ្នកដែលកំពុងយកថ្នាំមកចាក់គាត់ មុននឹងមានអារម្មណ៍ថាខ្លួនប្រាណឈឺចាប់ដូចស្រមោចលានក្បាលមកខាំសព្វរាងកាយ ប្រហែលជា Kevin ដូរថ្នាំខ្លាំងជាងមុនហើយបានជាប្រតិកម្មខុសប្លែក

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now