ភាគទី10:ខ្ញុំស្រឡាញ់អ្នក

702 63 5
                                    

ស្អែកឡើង*

"ហ្ហឹម!!!!!"ដោយសារតែពន្លឺព្រះអាទិត្យរះជះមកពីបង្អួចចាំងចំផ្ទៃមុខរបស់អ្នកដែលគេងនៅលើគ្រែដោយមានភួយដណ្ដប់យ៉ាងសមរម្យត្រូវដឹងខ្លួនឡើងវិញទាំងមិនទាន់អស់ងងុយ

គេក្រោកអង្គុយទាំងធីងធោង ត្របកភ្នែកព្យាយាមបើកសម្លឹងមើលជុំវិញខ្លួន ដៃប្រឹងរាវរកអ្នកម្ខាងទៀតតែបែរជាមិនប្រទះទាល់តែសោះ នេះគេចេញទៅណាទាំងបែបនេះ???

ស្រាប់តែពេលនោះក្រលែកភ្នែកមើលទៅជ្រុងពិដាននៃបន្ទប់ក៏ឃើញរាងកាយរបស់រាងក្រាស់ស្ដូកស្ដឹងនៅក្រោមតុផ្អែកនឹងជើងតុទាំងទឹកមុខស្លេកស្លាំងដោយមានកាំបិតនៅជិតដៃឯឈាមហូរជ្រាបពាសពេញឥដ្ឋ

xiao zhanភ្ញាក់ដូចគេចាប់ទះ គេរហ័សក្រោកទៅរកនាយដោយអាការៈភ័យស្លន់ស្លោបារម្ភពីនាយមិនស្ទើរ មិចក៏ក្លាយជាបែបនេះ???

"Wang yibo!!!!wang yibo!!!!!ដឹងខ្លួនឡើង!!!"មិនថាព្យាយាមអង្រួនឬទះថ្ពាល់នាយថ្នមៗក៏ដោយក៏អ្នកម្ខាងទៀតនៅតែគ្មានប្រតិកម្មពោលគឺដូចគល់ឈើយ៉ាងអញ្ចឹង

xiao zhanញ័រជើងចង់អួលដើមក យប់មិញមានរឿងស្អីទៅ???គេប្រឹងគ្រារាងក្រាស់សម្ដៅទៅកាន់គ្រែដាក់នាយនៅលើគ្រែរួចរត់ចេញទៅហៅគ្រូពេទ្យ

មួយសន្ទុះក្រោយមកឃើញគ្រូពេទ្យ2នាក់រត់ចូលមកប្រញាប់ជួយដល់រាងក្រាស់ដោយមិនភ្លេចឲ្យរាងស្ដើងចេញទៅចាំនៅខាងក្រៅសិនទុកកិច្ចការនេះឲ្យគ្រូពេទ្យជាអ្នកចាត់ចែង

ទីតៗ...

"អត់ដេកពួនទេឬបានប៉ាកាច់តេមកទាំងព្រឹករំខានយើងដេកបែនេះ???"គ្រាន់តែចុចទទួលភ្លាមស្រីស្អាតmaiប្រញាប់រេបមួយខ្សែរដោយមិនឲ្យអ្នកម្ខាងទៀតនិយាយទាន់

"សួស្ដី!គឺខ្ញុំxiao zhan!ខ..ខ្ញុំខ្ចីទូរសព្ទរបស់yibo..ខ្ញុំមិនស្គាល់លេខអ្នកណា ក៏ចុចទៅចំលេខរបស់នាង...គឺyiboគេស្រាប់តែមានរបួសរហូតដល់ថ្នាក់សន្លប់!ខ្ញុំមិនដឹងថាយប់មិញមានរឿងអីនោះទេទើបគេទៅជាបែបនេះ!នាងអាចមកមើលគេផងបានទេ?"xiao zhan

"ជា..ជាxiao zhanទេឬ??សុំទោស!មុននេះខ្វះការគួរសមបន្តិចហើយ!ចាំខ្ញុំហៅគ្នាទៅមើលyibo!"mai

writerជាទីស្រឡាញ់💖💚Where stories live. Discover now