ពេលវេលានៃកម្មវិធីជប់លៀងក៏បានមកដល់មនុស្សជាច្រើនចូលរួមសុទ្ធតែជាអ្នកជំជួញនឹងអ្នកមានៗនៅក្នុងប្រទេសកូរ៉េ។ កំលោះសង្ហារជាអ្នកជំនួញលេខ១វ័យក្មេងដើរចូលក្នុងកម្មវិធីធ្វើឲអ្នកកាសែតនឹងភ្ញៀវចាប់អារម្មណ៍ខ្លាំងមែនទែន បើតាមគេដឹងគ្រួសារទាំងពីរនេះគឺជាដៃគូរប្រជែងនឹងគ្នាពេលនេះស្រាប់តែមកចូលរួមកម្មវិធីគ្រួសារត្រកូលខាងពិតជាធ្វើឲគ្រប់គ្នាគឹតមិនដល់មែន។< ហីយ៉ា ! ក្មួយចនមកដល់ហើយឬ ចុះម្នាក់នេះជាអ្នកណា? > លោកខាង ឃើញជុងហ្គុកមកដល់ក៏ចេញមកទទួល តែក៏ចាប់អារម្មណ៍នឹងអ្នកដែលមកជាមូយដែលព្រោះតែមិនបានឃើញមុខ
< គេជាលេខារបស់ខ្ញុំ សង្ឃឹមថាលោកខាងមិនប្រកាន់ ដែលខ្ញុំគេមកជាមួយដែល >
< មិនប្រកានអីទេ អ៎ត្រូវហើយភ្លេចណែនាំមនុស្សម្នាក់ឲស្គាល់ យូរីឆាប់មកខាងនេះមក > លោកខាង
< ចាស៎ លោកប៉ាមានការអ្វីមែនទេ ? > យូរីដើរមកជិតលោកប៉ានាងតែក៏ចាប់អារម្មណ៍នឹងមនុស្សប្រុសដែលឈរក្បែរលោកប៉ានាងខ្លាំងណាស់គេសង្ហារមែនទែន
< នេះគឺក្មួយ ចន ជុងហ្គុក កូនស្គាល់គ្នាឲហើយទៅ>
< ខ្ញុំខាង យូរី រីករាយដែលបានស្គាល់លោកចន > យូរី ហុចដៃទៅចាប់ដៃជុងហ្គុកជាការរាក់ទាក់គ្មា
< បាទ > ជុងហ្គុក ក៏តបវិញហើយញញឹមទៅកាន់នាងទៀតផង ប៉ុន្តែជុងហ្គុកមិនបានដឹងទេថាមានមនុស្សអន់ចិត្តជាមួយនាយ យកគេមកជាមួយតែបែរជាមិនខ្វល់ពីគេទៅ
< កូនឆាប់នាំលោកចន ចូលអង្គុយទៅ >< ចាស៎ លោកប៉ា > យូរីក៏នាំ ជុងនឹងថេយ៉ុងទៅអង្គុយនៅតុមួយបន្ទាប់ពីនោះមកនាងក៏ចេញទៅទទួលភ្ញៀវបាត់ទៅ
< ឯងកើតអីមែនបានមិននិយាយអីសោះចឹង រាល់ដងក្រែងពូកែនិយាយណាស់មិនចឹង > ដោយសារឃើញអ្នកម្ខាងទៀតស្ងប់ស្ងាត់ពេក ជុងហ្គុក ក៏ចាប់និយាយមុនដើម្បីសួរនាំ
< ខ្ញុំអត់មានកើតអីទេ លោកកុំបា..> ថេយ៉ុងមិនទាន់និយាយចប់ផងស្រាប់តែមានអ្នកមកកាត់
< លោកចន លោកអាចឡើងរាំជាមួយខ្ញុំបានទេ >< រីករាយណាស់ ដែលបានរាំជាមួយអ្នកនាង > ជុងហ្គុកក៏ចាកចេញទៅជាមួយ ខាង យូរី ទុកឲថេយ៉ុងនៅម្នាក់ឯងអារម្មណ៍ អន់ចិត្តកើតឡើងទៀតហើយ
" គាត់មិនមែនស្រឡាញ់នាងហើយទេដឹង មើលទៅគាត់ភ្លេចខ្ញុំបាត់ទៅហើយ " ថេយ៉ុងគិតក្នងចិត្តហើយសម្លឹងមើលពួកគេដែលកំពុងរាំជាមួយគ្នា ម្នាក់សង្ហារ ម្នាក់ស្អាត ពឹតជាសមគ្នាពឹតមែន ពេលនេះអារម្មណ៍ថេយ៉ុងចង់តែយំនោះទេតែត្រូវតែទ្រាំដើម្បីកុំឲមានអ្នកដឹង
< លោកចន មើលទៅគេស្រវឹងហើយ > បន្ទាប់ពីការបានបញ្ចប់ខាង យូរី នឹង ជុងហ្គុកក៏ត្រឡប់មកវិញប៉ុន្តែថេយ៉ុងបែរជាស្រវឹងក្រាបនៅលើតុបាត់ទៅហើយ
< ខ្ញុំលាអ្នកនាងសិនហើយ ព្រោះត្រូវនាំគេទៅផ្ទះ >
< ចាស៎ > នាងក៏ឆ្លើយតបទាំងញញឹមគួរសមទៅវិញ
+ វិមានត្រកូលចនបន្ទាប់ពីមកដល់ផ្ទះហើយ ជុងហ្គុកក៏បីថេយ៉ុងទៅបន្ទប់របស់រាងតូច
< តើបងភ្លេចខ្ញុំហើយមែន..ហឹក.. បងជាមនុស្សអាក្រក់..ខ្ញុំ..ស្អប់ បង > ថេយ៉ុងស្រាប់តែនិយាយរវើរវាយហើយលើកដៃវៃជុងហ្គុកទៀតផងតែកម្លាំងរបស់ថេយ៉ុងមិនបានធ្វើឲនាយឈឺនោះទេ< ឯងកំពុងនិយាយពីអ្នកណាទៅ > ជុងហ្គុកហាក់ដូចជាមានចម្ងល់ក្នុងចិត្តចង់ដឹងខ្លាំងណាស់ថាមនុស្សម្នាក់ដែលគេកំពុងនិយាយនេះជាអ្នកណា ដោយមិនចង់ខ្វល់ច្រើនជុងហ្គុក ក៏ចាកចេញទៅបន្ទប់បាត់ទុកឲថេយ៉ុងនៅតែឯងទាំងឯង ។
______________________________________
To be continued
Thanks you for reading 💜💜😍🥰
Kim Yohoi ៚៚
YOU ARE READING
🦋ម្ចាស់គ្រងបេះដូង 💜🔞 ( ចប់S1)
ActionJK Tae ស្នេហាដែលមានឲគ្មាតាំងពីវ័យក្មេង ទោះបីJk ប្រែប្រួលចារឹកយ៉ាងណាក៏ដោយតែក្នុងចិត្តនាយនៅស្រលាញ់នៅនឹកក្មេងម្នាក់នោះមករហូត តែកាលត្រឡប់មករបស់គេក្លាយជា សមាសភាពថ្មី ព្រោះតែចង់ពិសោធន៍ចិត្ត ហើយក៏ចង់កែលប្រែលនាយឲក្លាយជាមនុស្សរីករាយដូចពីមុនវិញ។ កាលរង...