ភាគទី12

760 54 17
                                    

ឆ្វាច់...
ឆ្វាច់ៗៗ...

ការភ្នាល់គ្នានៅតែបន្តរហូតដល់សល់ត្រឹម2ខ្សែរចុងក្រោយតែប៉ុណ្ណោះ

"យ៉ាងមិច?សម្លឹងអី?មិចមិនឆាប់កាត់ទៅ.."hetianដកម្រាមដៃរបស់ខ្លួនចេញព្រោះទុកឲ្យអ្នកទល់មុខខ្លួនដាក់ដៃចូលម្ដង

yiboមិនបញ្ចេញសម្លេងឈោងដៃយកម្រាមដៃចង្អុលស៊កចូលទៅក្នុងចន្លោះរបស់ប្រហារជីវិតនោះឯដៃម្ខាងទៀតចាប់កាន់កន្ត្រៃឡើង

"......"នាយសង្ហារញ័រដៃតតាត់ហាក់ដូចជាពុំអាចទប់អារម្មណ៍របស់ខ្លួនបានធ្វើឲ្យអ្នកដែលឃើញនាយធ្លាក់ក្នុងសភាពបែបនេះគិតថាyiboកំពុងតែភ័យខ្លាចនឹងការភ្នាល់គ្នាមួយនេះ

នេះមនុស្សដូចជាyiboចេះភ័យខ្លាចដែរឬ???ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់!

តែគេគិតខុសហើយ...មនុស្សឆ្កួតម្នាក់នោះមិនបានភ័យខ្លាចទេ....

ឆ្វាច់ៗ....
ព្រូស...
ច្រូច....

រាងក្រាស់ស្រាប់តែកាត់បណ្ដាច់ខ្សែរទាំង2ដែលជាខ្សែរចុងក្រោយនោះចោលទាំង2ធ្វើឲ្យវត្ថុដ៏មុតស្រួចនោះធ្លាក់ចុះមកកាត់បណ្ដាច់ម្រាមដៃចង្អុលរបស់ខ្លួនកាត់ផ្ដាច់ចេញពីគ្នាតែម្ចាស់សមីខ្លួនបែរជាគ្មានបញ្ចេញការស្រែកឬទឹកភ្នែកនៃភាពទន់ជ្រាយនោះទេ

ផាច់ៗ....

"ក្មេងតូចហា....ឯងចាញ់ហើយ!"សម្លេងទះដៃរបស់លោកឧត្តមសេនីយ៍ដ៏សង្ហារទះឡើងស្របពេលស្នាមញញឹមកំពុងតែរំលេចចេញមករួមជាមួយនឹងពាក្យប៉ុន្មានម៉ាត់ នាយក៏ភ្ញាក់ផ្អើលមិនស្ទើរដែរដែលyiboកាត់ផ្ដាច់ទាំង2ខ្សែរក្លាយជាអ្នកចាញ់បែបនេះ

"....."កែវភ្នែកសម្លឹងមើលទៅម្រាមដៃពាក់កណ្ដាលនៃដៃចង្អុលដែលត្រូវបានដាច់កំពុងឋិតនៅលើតុដោយមានឈាមស្រោបពីលើទាំងទឹកមុខស្មើធេងមិនបានខ្វល់ពីអាការះរបស់ខ្លួនដែលមានឈាមហូរស្រក់ចុះមកលើដីសូម្បីតែបន្តិច

"គោរពតាមលក្ខខណ្ឌ....ត្រឡប់ទៅវិញជាមួយយើង..."hetian

តឹបៗ...
ច្រូច...

ភ្លាមៗស្នាមញញឹមរបៀបមនុស្សមិនប្រក្រដីរបស់wang yiboបានលេចឡើងលើផ្ទៃមុខរបស់នាយ នាយរត់យ៉ាងលឿនទៅយកប៊ិចដែលនៅគៀនតុចុចវាឲ្យចេញចុងស្រួចរួចលើកឡើងចាក់ទម្លុះគ្រាប់ភ្នែកម្ខាងរបស់ខ្លួនបុកធ្លុះចូលទៅក្នុងបណ្ដាលឲ្យបែកឈាមមកខាងក្រៅហូរកាត់ផែនថ្ពាល់ដែលមានស្នាមជាំនោះស្រក់ចុះមកឯគ្រាប់ភ្នែកមួយចំហៀងនោះក៏ត្រូវបានខ្វាក់បានសម្រេច

វិកលចរឹកWhere stories live. Discover now