កាលពី១៥ឆ្នាំមុន៚
ឆយ អេឆា នារីវ័យក្មេង វ័យ២១ឆ្នាំដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលថ្មីៗ ការស្លាប់មួយនេះជាទុកក្ខសង្រេងក៏សែនធំរបស់គ្រួសារត្រកូលឆយ តែជារដ្ឋមន្រ្តីនៃប្រទេសកូរ៉េ ។
បច្ចុប្បន្ន ៚
ក្រមុំតូចអាយុ១៧ឆ្នាំដេីរចេញពីបន្ទប់របស់ខ្លួនមកខាងក្រៅ ទីនេះគឺប្រទេសសិង្ហបុរី ជាទីតាំងដីកំណេីតរបស់លោកប៉ារបស់នាង តេីគេជានរណាទៅ?« លោកសាំងហ្គូ បេនដូម៉ាយចា៎ »
« អេហ្វារៀន៍ ក្រោកហេីយឬកូន? » ប្រុសចំណាស់ជាលោកប៉ានិយាយទៅកាន់កូនទាំងស្នាមញញឹមពេញបបូរមាត់ ឆ្នាំនេះនាងអាយុ១៧ឆ្នាំហេីយ ពេញក្រមុំឲ្យស្តូកតែម្ដង ។« ចា៎ ! លោកប៉ាក្រោកមកយូរហេីយមែនទេ? » ហ្វារៀន៍និយាយទាំងស្នាមញញឹមជាប់បបូរមាត់ដូចគ្នា ឯដៃក៏លូកទាញកៅអីមកអង្គុយ ហេីយដាក់ខ្លួនផឹបបន្ទាប់មកក៏ទាញយកចានបបរមកដួសញុំាយ៉ាងរំភេីយ ។
« លោកប៉ាថែមបបរទៀតឬអត់ចា៎ ? »
« អត់ទេកូន ! តែ...អេ--ថ្ងៃនេះដូចជាយល់ចិត្តប៉ាម្ល៉េះហាស? » លោកសាំងហ្គូសួរទាំងញញឹម ពេលឃេីញអាការៈប្លែកៗរបស់កូនស្រីបែបនេះ ទេីបមិនអស់ចិត្ត ជម្រិតសួរអោយដល់ឬសគល់ចង់ដឹងថា វារឿងអ្វីទៅណ៎ ?« លោកប៉ាមិនចាំទេឬ? »
« ចាំអ្វីទៅ? អរ ស្អែកជាថ្ងៃកំណេីតកូន » តាមពិតលោកប៉ាក៏ចាំដែរតេី នាងញ៉ោចមាត់ញញឹមហេីយទាញកៅអីខិតទៅឲ្យកាន់តែចិត្តលោកប៉ា ។« ស្អែកកូនគ្រប់អាយុហេីយ កូនសុំទៅលេងលោកតានៅកូរ៉េបានទេលោកប៉ា ? » ហ្វារៀន៍លេីកដៃមកកាន់ដៃ ហេីយផ្អឹបនិងថ្ពាល់របស់នាង អង្អែលទៅវិញទៅមក យកចិត្តលោកប៉ា ។
« ចង់ទៅលេងលោកតា ? តែស្អែកប៉ាអត់ទំនេរជូនកូនទៅទេហ្វារៀន៍ » នាងតូចពេបមាត់ហេីយព្រលែងដៃលោកប៉ាវិញ អាក់អន់ស្រពន់ចិត្តនិងការបដិសេធនេះជាខ្លាំង ។
« កូនធំហេីយ ចាំកូនទៅខ្លួនឯងក៏បានលោកប៉ា »
« ពិតមែន? » ហ្វារៀន៍ងក់ក្បាល មុនហ្នឹងញញឹមទៅកាន់លោកប៉ា ដេីម្បីឲ្យលោកប៉ាជឿចិត្តនាងថានាងអាចមេីលថែខ្លួនឯងបាន ។