Episode 01/02
- Airport
«លោក! រួចហើយ ជើងយន្តហោះពីសេអ៊ូលទៅតៃវ៉ាន់ ត្រូវដែលទេ» បុគ្គលិក លូកឯកសារទៅឲ្យក្មេងប្រុសម្នាក់ដែល ពាក់អាវយឺតពណ៌ខ្មៅ សូកចូលជាមួយខោខាងមុនបន្តិចហើយទម្លាក់ជាយក្រោយសីុនិងរាងមួយក្តោបតូចរបស់គេ
«បាទ ត្រូវហើយ ... អរគុណ» គេលេចញញឹមចុងមាត់បន្តិចរួចក៏អូសវ៉ាលីសរបស់ខ្លួនទៅកន្លែង ត្រួតពិនិត្យអីវ៉ាន់
«សូមអញ្ជើញខ.. អា៎! សុំទោស លោក ជន ជុងហ្គុក មែន?» មីនគី នាងស្រែកចូលមកឃាត់សម្តីរបស់ នារីអូតេសម្នាក់ដែលកំពុងតែណែនាំកន្លែងឲ្យភ្លៀវ ឡើងធ្វើឲ្យអ្នកដែលត្រូវគេហៅនោះប្រញប់ងាកទៅមើល តែអ្នកដែលមានទឹកមុខ ចម្លែកជាងគេនោះជាអ្នកដែលមានឈ្មោះដែលនាងកំពុងតែហៅ
«សុំទោស! អ្នកនាង មើលសំបុត្ររបស់ភ្ញៀវខុសហើយមានដឹងខ្លួនដែរទេ ... កន្លែងរបស់លោកនៅឯយន្តហោះមួយនោះ សូមអញ្ជើញខាងនេះ ..» មីនគី លេងរ៉េបថាឲ្យនារីអូតេសនោះចំៗមុខតែម្តងទាំងដែលនាងមិនបានធ្វើខុសអ្វីទាន់តែ សុំទោសណា!អ្នកនាង។ ជុងហ្គុក គេខ្ជិលសួរដេញដោលច្រើនក៏ដើរទៅ មីនគី ចង្អុយប្រាប់ ព្រោះថាពេលនេះគេត្រូវចាកចេញពី សេអ៊ូលឲ្យឆាប់បំផុតតាមតែអាចធ្វើទៅបាន
«អេ៎! លោក តែ...» នារីអូតេស
«អេ៎! ប៊ី! ស្អីរបស់នាង ហ្នឹង» មីនគី ងាកមកសម្លុតនារីអូតេសមិនឲ្យនាងហាមាត់និយាយអី្វដែលអាចធ្វើឱ្យកិច្ចការដែល ចៅហ្វាយរបស់នាងឲ្យមកធ្វើនោះត្រូវមករលាយដូចអំបិលត្រូវទឹកនោះទេ ដោយសារតែបបូរមាត់របស់នាងនោះ
«នាងជាអ្នកណា? ខ្ញុំមិនធ្លាប់ឃើញនាងពីមុននោះទេ ឬមួយនាងជាមនុស្សបោកប្រាស់ មិនបាននោះទេខ្ញុំត្រូវប្រញាប់យករឿងនេះទៅលោកម្នាក់ ... អូយ៎» ដៃរបស់នាងម្ខាងត្រូវមីនគីចាប់ព័ទ្ធមកខាងក្រោយហើយសង្គត់ខ្លួនរបស់នាងទៅទ្វារ
«យល់ល្អនាងកុំទៅពាល់ព័ទ្ធអីជាមួយមនុស្សដែលទើបតែដើរចេញទៅអម្បាញ់មិញនោះអី បើចង់នៅមានអនាគតល្អទៀត ...» មីនគី
«អូយ៎! នាងលែងដៃខ្ញុំសិនទៅ ...អា៎» នារីអូតេស
«ក៏បាន..ជូនតាមសំណូម...អា៎» ដៃចំកណ្ដាល កញ្ចឹងករបស់នាងភ្លាមនោះនាងក៏ត្រូវបានដេកសន្លប់យកទេម្តង
YOU ARE READING
RUNNING
Short StoryWarning ⚠️ បើមានសម្តីត្រង់ណាមិនសមរម្យ ខ្ញុំសូមអាភ័យទោសជាមុន។ វាជាប្រលោមលោកបែប ស្រើបស្រាល ពុះកញ្ជ្រោល ដែលក្មេងក្រោមអាយុ 18 ឆ្នាំមិនគួរណាអាននោះទេ ។