Why are you running?

1.1K 51 0
                                    

Episode 02/02

#Tae Top

ថេយុ៉ង និង ជុងហ្គុក ពួកគេមានឈ្មោះជាសង្សារនិងគ្នាហើយទៅ ស្រឡាញ់គ្នាស្ទើរតែបាត់មួយនាទីមិនបាន តែដោយសារចិត្តស្រឡាញ់កូនមិនស្មើរបស់លោក ជន បានបង្កើតរឿងឲ្យពួកគេទាំងពីរបែកបាក់គ្នា ដើម្បីបំពេញបំណងកូនស្រីសំណព្វចិត្តរបស់គាត់បានរៀបការជាមួយមនុស្សដែលនាងលួចស្រលាញ់មកយូរហើយ ស្របនឹងពាក្យសន្យារបស់គ្រួសារទាំងពីរដែលត្រូវមាន វិធីសង្គមការ រវាងកូនប្រុសស្រីកើតឡើង ...

«ឯងជាមនុស្សប្រុសតើអាចមានបង្កើតកូនឲ្យគេបានទេ ... ទោះស្រឡាញ់តែមិនដល់អារម្មណ៍ដែលមានកូន ... គ្រួសារ គីម ត្រូវការទាយាទស្នង» លោក ជន

«លោកប៉ាត្រូវការអ្វី?» ជុងហ្គុក គេសួររលីងរលោងភ្នែករកយំ

«បើឯងស្រឡាញ់គេមែន គួរតែដោះលែងគេឲ្យទៅរកមនុស្សណាដែលសក្តិសមនិងគេ ហើយជាមនុស្សដែលអាចបង្កើតគ្រួសារដ៏កក់ក្តៅឲ្យគេបាន» លោក ជន

«បាទ! ខ្ញុំយល់ហើយ» ជុងហ្គុក និយាយហើយក៏លួចដៀងភ្នែកទៅមើលមុខប្អូនស្រីរបស់គេបន្តិច មុននិងនិយាយពាក្យប៉ុន្មានម៉ាត់ចេញមកទាំងភ្នែករហូតចេញមកព្រមគ្នា

«បងប្រុសប្រគល់គេឲ្យឯងហើយ សង្ឃឹមថាឯងអាចផ្តល់ភាពកក់ក្តៅដែលបងប្រុសម្នាក់នេះមិនអាចផ្តល់ឲ្យគេបានល្អទៅចុះ ... » ជុងហ្គុក គេបែរនិងដើរចេញទៅហើយតែក៏ទច់ងក់ ពេលបានឮសម្តីដ៏ឈាមត្រជាក់របស់ប្អូនស្រីគេ

«នៅថ្ងៃរៀបការរបស់ខ្ញុំនិងបង ថេ សង្ឃឹមថាខ្ញុំនិងមិនឃើញវត្តមានរបស់បងទៅចុះ ព្រោះខ្ញុំមិនចង់ឮគេនិយាយថាមានបងប្រុសតែចរិតស្រី» ជុងហ្គុក មិននិយាយក៏ដើរចេញទៅទាំងទឹកភ្នែកហូរមកទាំងបាក់ទំនប់ បើអាចជ្រើសរើសបានគេសុំកើតមានជាមនុស្សស្រី ព្រោះថាគេអាចនៅរួមរស់ជាមួយមនុស្សដែលគេស្រឡាញ់ហើយទាំងអាចបង្កើតគ្រួសារដ៏កក់ក្តៅដែលមានសមាជិកកើតចេញពីក្តីរវាងពួកគេទាំងពីរបាន។

- ត្រឡប់មករឿង💤

បីម៉ោងក្រោយមករាងតូចក៏សរសៀររកដឹងខ្លួនព្រោះថាមានអារម្មណ៍ដេកមិនបានស្រួលចុកឈឺនៅបរិវេណក្រោមឡើងរកអ្វីមកនិយាយឲ្យត្រូវនោះទេ

You've reached the end of published parts.

⏰ Last updated: Oct 23, 2022 ⏰

Add this story to your Library to get notified about new parts!

RUNNINGWhere stories live. Discover now