ភាគទី១💜

16 1 0
                                    

_______________________________________

    រីង! រីង!....សម្លេងកណ្តឹងបន្លឺឡើងបញ្ចាក់អោយដឹងថាពេលចេញលេងមកដល់បន្ទាប់ពីចំណាយអស់ជាងមួយម៉ោងជាមួយម៉ោងគណិតវិទ្យាដ៏សែនតានតឹង
    លោកគ្រូវ័យកណ្តាលដែលបញ្ចប់តួនាទីក៏រៀបចំសម្ភារ:បង្រៀនអម្បាញ់មិញនេះដាក់កាបូបដើរចេញទៅក្រោមការគោរពរបស់សិស្សក្នុងថ្នាក់ ។ ក្រោយគ្រូចេញទៅបាត់សិស្សខ្លះក៏ដាក់បង្គុយវិញទាំងមុខស្អុយអស់កម្លាំងពត់ពែនខ្លួនដោយភាពហត់នឿយ ឯខ្លះទៀតក៏រៀបចំសៀវភៅប៊ិច ចំណែកសិស្សស្រីៗខ្លះក៏មានទឹកមុខញញឹមញញែមបែបមិនខ្វល់ច្រើនងាកបែរឆ្វេងស្ដាំហៅគ្នារួមក្រុមទៅស្រស់ស្រូបអាហារពេលព្រឹកនៅអាហារដ្ឋាន ព្រោះថារៀនមួយព្រឹកហើយអស់កម្លាំងរលីង សិស្សក្នុងថ្នាក់ចាប់ផ្ដើមចេញទៅអាហារដ្ឋានបណ្ដើរៗនៅសល់តែបួនប្រាំអ្នកដែលរៀបនឹងចេញទៅដែរ ដោយក្នុងចំណោមនោះរាងតូចស្រឡូនស្រឡៅមុខមាត់គួរជាទីគយគន់ស្បែកសម្បុរសរលោង សក់ខ្មៅប្រះស្មាសមនឹងរូបរាង ក៏កំពុងប្រមូលសៀវភៅទុកដាក់តែសម្លេងស្រួយស្រៈដែលសាំត្រជៀកក៏បន្លឺឡើង ÷
<<ជីអ៊ិនឯងយល់មេរៀនមុននេះនៅទេ? យើងដូចជាពិបាកយល់ណាស់>> យូរីសួរទៅមិត្តដែលជាម្ចាស់ឈ្មោះទាំងមុខស្ញួញដៃអះក្បាលតិចៗបំណងចង់សុំជំនួយក្រែងលសិស្សពូកែដែលជាមិត្តនេះជួយអីបានខ្លះ មិនអាចរៀនហើយមិនយល់ធ្វើហីៗមិនដឹងមិនលឺនោះទេ ព្រោះមួយខែទៀតប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យហើយបែបនេះត្រូវតែខំ ឯនាងតូចក៏សើចនិងទឹកមុខស្អុយប៉ែរបស់មិត្តបន្តិចមុននិងតប÷
<<វាក៏មិនស្រួលប៉ុន្មានដែល តែថាឯងមិនយល់ត្រង់ណា? បើយើងចេះយើងនិងជួយ>>អ្វីដែលនាងទទួលបានក៏រៀងពិបាលដែលមេរៀនត្រៀមប្រឡងបែបនេះអាចធ្វើអោយហុយផ្សែងតាមក្បាលបាន តែនាងក៏មិនកំណាញ់ចំពោះមិត្តភក្ដិនាងចេះប៉ុណ្ណានាងក៏និងចែករំលែងទៅមិត្តប៉ុណ្ណឹងជាមិត្តល្អត្រូវតែជួយគ្នា
<<អរគុណខ្លាំងណាស់ជីអ៊ិន យើងពិតជាមានមោទនភាពណាស់ដែលមានមិត្តជាសិស្សពូកែដូចជាឯង អ៊ឹមៗ>>យូរីស្ទុះទៅឱបកអ្នកដែលអង្គុយយកថ្ពាល់មកញីញក់ថ្ពាល់ជីអ៊ិនដូចកូនក្មេងត្រដុះចុះឡើងធ្វើអោយអ្នកត្រូវគេរួមរឹតនេះរសើបសើចលើកដៃរុញក្បាលយូរីតិចៗព្រមទាំងនិយាយអោយនាងលែងដៃឈប់អោបរឹតទៀត÷
<<បានហើយៗនាងច្រម៉ក់យើងរសើប តោះយើងឃ្លានណាស់ទៅញាំុំបាយ>>និយាយឈប់យូរីក៏ព្រមលែងងក់ក្បាលឆ្ងក់ៗញញឹមលិបភ្នែកដាក់ជីអ៊ិន ពួកនាងតែងតែលែងបែកនេះព្រោះចំណងមិត្តភាពពួកនាងក៏មិនតិចដែលគឺតាំងពីតូចៗមកម្ល៉េះ លេងសើចមិនប្រកាន់រាប់អានគ្នាដូចបងប្អូន
<<តោះ>>ថាហើយក៏កៀកដៃគ្នាសើចក្អាកក្អាយចេញទៅបាត់ សកម្មភាពពួកនាងស្ថិតក្រោមកែវភ្នែកថ្លាយង់មួយគូររបស់បុរសសង្ហារ ទន់ភ្លន់ ម្នាក់អង្គុយនៅតុក្រោយជិតបង្ហួចដែលសម្លឹងមើលពេលណាក៏មិនដឹង កែវភ្នែកមួយគូរនោះស្រាលស្រទន់លាក់នូវអារម្មណ៍ជាច្រើនស្មានមិនត្រូវ ប៉ុន្តែអារម្មណ៍ម្យ៉ាងដែលយើងអាចដឹងច្បាស់នោះគឺ មនោសញ្ចេតនា ក្ដីស្រឡាញ់វាបង្ហាញច្បាស់តាមរយះខ្សែភ្នែករបស់គេ គេសម្លឹងមើលនារីម្នាក់ក្នុងចំណោមនោះនាងគឺជីអ៊ិនជាមនុស្សដែលគេស្រឡាញ់ ហើយវាក៏ជាស្នេហាតែម្ខាងដែលរួមរឹតបេះដូងឲ្យឈឺចាប់ជិតបីឆ្នាំ ព្រោះតែគ្មានការតបស្នងពីអ្នកម្ខាងទៀត សេចក្តីស្នេហាដុះឡើងមកស្របពេលគ្មានអ្នកមើលថែស្រោចស្រប់ទឹកឲ្យមានជីវិតជីវ៉ាក៏ត្រូវក្រៀមក្រោះស្វឹតស្រពោនរីងរៃ តែចំពោះគេមិនដែលអស់សង្ឃឹមឡើយនូវរាល់ទង្វើរគេបង្ហាញមកយ៉ាងច្បាស់ថាគេស្រលាញ់នាងក្ដីស្រលាញ់ដែលគេមានឲ្យនាងជាក្ដីស្រលាញ់ពិតប្រាកដបរិសុទ្ធ គេជឿជាក់ថ្ងៃណាមួយនាងប្រាកដជាយល់ព្រមទទួលយក គេជាមនុស្សតស៊ូមិនងាយបោះបង់បើបេះដូងទាមទារហើយត្រូវតែធ្វើគេមិនជឿថាមនុស្សស្រីចិត្តរឹងរហូតនោះទេ។ រវល់គិតស្រមើស្រមៃវែងឆ្ងាយគ្មានកោះត្រើយសុខៗមុខស្មើៗភ្នែកនឹងធ្កល់ស្បែកមុខសស្គុសដូចខ្មោចជប៉ុនទម្លាក់មកជិតមុខរបស់គេគឺថាជិតសឹងប៉ះគ្នាទៅហើយធ្វើអោយអ្នកស្លុងអារម្មណ៍មុននេះភ្ញាក់ស្ទើរគាំងបេះដូងស្លាប់មុនអាយុ÷
<<អុ៎យ!>>ជុងវ៉ូភ្ញាក់ក្រញ៉ាងលើដៃខ្ទប់ទ្រូងក្រែងលបេះដូងរត់បាត់មកលែងអីឆ្គួតៗបែបនេះ នេះសំណាងហើយដែលគេមិនភ្លាត់កណ្ដាប់ដៃកុំអីបែកមុខសង្ហាបាត់ទៅហើយ ឯងអ្នកពញ្ញាក់គេបានសម្រេចឈរសើចក្អាកក្អាយកាច់កកាច់ស្រង់ ធ្វើឲ្យជុងវ៉ូគ្រឺតចង់តែធាក់អោយបាក់ចង្កេះទេមិត្តភក្តិម៉ាកៗនេះអី
<<គិតដល់ណាហើយ ល្មមអាចធ្វើស្ដេចផែនដីទេ?ហាហា>>មីនជេឈរញោះមិត្តភកិ្តនេះគេឃើញអង្គុយមើលស្រីស្អាតស្មឹងស្មាតហោះហើរអណ្ដែតអណ្ដូងសម្បើមណាស់មិនដឹងជាដល់ណាទេហៅពីរបីមិនលឺឃ្លានបាយចង់ងាប់
<<អាចង្រៃនេះ យើងប្រាកដជាស្លាប់ដោយសារឯងថ្ងៃណាមួយមិនខាន>> ជុងវ៉ូខាំមាត់ស្ដីអោយ តែថាមនុស្សដូចមីនជេនេះណាចូលចិត្តលែងសើចច្រើនមុខក្រាស់ជេរមិនចេះឈឺ មិត្តភក្តិគេនេះម្នាក់ចរឹកស្ងប់ស្ងាត់សុភាព ម៉ឺងម៉ាត់ ឯម្នាក់ទៀតចារឹករពលរពូចនិយាយច្រើននៅជាមួយមិនចេះស្ងាត់ មកប៉ះគ្នាធ្វើជាមិត្តពិតជាសាកសមឥតទាស់ ហាសហា
<<មុខក្រាសស្វីតដូចតុកកែដូចឯងនេះម៉េចនិងងាយស្លាប់នោះ>>មីនជេបាញ់ចំកណ្ដាលមុខតែម្ដងគេនិយាយដល់ជុងវ៉ូមុខក្រាសស្បែកតាន់ក្បាលរឹងតាមស្រលាញ់គេរាប់ឆ្នាំដូចឆ្កែដើរតាមម្ចាស់មិនចេះហត់មិនចេះនើយមិនដឹងជាខំអីខំយ៉ាងនេះទាំងដែលខាងស្រីបដិសេធចង់សឹកបបូរមាត់ទៅហើយនេះសុំសសើរមុខក្រាសមិនញិនពិតមែន តែថាម៉្យាងម្នាក់ទេមីនជេក៏មិនទៅខ្ម:អីដែលស្រីដូរមុខរាល់ថ្ងៃចង់ម៉ាកអីក៏មានញ៉ែមិនរើសមុខទើបត្រូវជុងវ៉ូដាក់ទៅវិញមាំងៗ÷
<<យើងក៏មិនដូចឯងមិនដឹងជាសង្សារមួយណាអោយប្រាកដ ស្រីៗឈ្លោះគ្នាវាយគ្នាក៏ដោយសារឯងហ្នឹង បើសិនជាស្រីៗអស់នោះព្រួតគ្នាមកសម្លាប់ឯង ប្រាប់អោយដឹងយើងឈរមើលមិនជួយអោយរស់នាំធ្ងន់ផែនដីទេ>>មីនជេទទួលស្គាល់គេស្រីច្រើនមែនបើស្រីមកវាយស្លាប់គេក៏មិនស្ដាប់ម្នាក់ឯងដែលមិត្តភកិ្តបើស្លាប់ត្រូវស្លាប់ទាំងអស់គ្នាកុំអោយច្រណែន÷
<<មិនជឿថាមិត្តសែនល្អរបស់ខ្ញុំដាច់ចិត្តដល់ថ្នាក់នេះទេ បើយើងស្លាប់ឯងក៏ស្លាប់មិត្តភក្តិគ្នាស្លាប់ត្រូវស្លាប់ទាំងអស់គ្នា>>មីនជេនិយាយធ្វើទឹកមុខជឿជាក់ដៃអង្អែលចង្អាកលែងតិច
<<ឥតប្រយោជន៍>>ថាហើយជុងវ៉ូក៏ក្រោកដើរទៅនេះបើនៅបាំងទៅបាំងមកមិនដឹងជាពេលណាចប់ម៉ោងបាយម៉ោងទឹកមកប្រកែកគ្នាក្រពះស្រែកឡើងស្អកកហើយ ឯមីនជេក៏ប្រញ៉ាប់រត់តាមក្រោយ÷
<<ចាំផង ផឹប!>>ដៃរឹងមាំុលើកក្រវាសមកកៀបកជុងវ៉ូសឹងអស់ជំហរ មីនជេប្រើកម្លាំងក្រាកកជុងវ៉ូទាញដើរទៅមុខធ្វើអោយអ្នកដែលត្រូវគេអូសទាញនេះចង់ជ្រុះក្បាលចេញពីស្មាប្រឹងទាញដៃមីនជេចេញតែទាញមិនបាន÷
<<អូយ! លែងយើងអាចង្រៃ ប្រាប់អោយលែង>>មីនជេមិនទៅខ្វល់អីសើចអោយកក្អឹកមិនព្រមលែងជើងដើរអោយជាប់ស្អេកអ្នកក្រោមក្លៀកនេះស្ទើរលានអណ្ដាត រូបភាពបែបនេះពិតជាស្រស់ស្អាតវាបញ្ចាក់ពីភាពជាមិត្តល្អលែងសើចច្រើនមិនប្រកាន់បន្សល់នូវ អនុស្សាវរីយ៍រាប់មិនអស់ជាមួយគ្នាពេលនៅរៀន ក៏មិនដឹងថាថ្ងៃក្រោយទៅអាចលែងសើចបែបនេះទៀតបានឬអត់ ពេលវេលាចេះតែដើរទៅមុខប្រាកដជាមិនដូចមុនព្រោះមានភារកិច្ចជាច្រើនក្រោយដែលពួកគេបញ្ចប់ថ្នាក់វិទ្យាល័យ។

You've reached the end of published parts.

⏰ Last updated: Apr 08, 2021 ⏰

Add this story to your Library to get notified about new parts!

~ដែនបេះដូង💜~Where stories live. Discover now