+ WARING 🔞⚠️
សូមអធ្យាស្រ័យទុកជាមុនសម្រាប់រាល់ពាក្យសម្ដីមិនសមរម្យនិងលើសលួសទាំងឡាយ ❤️[ ពេលយប់ ]
« អាKris...សិស្សច្បងនៅឯណា?? » Jungkook កម្លោះសង្ហាវ័យ 18 ឆ្នាំបន្លឺឡើងបន្ទាប់ពីរសម្លឹងរកមើលសំណព្វចិត្តរបស់ខ្លួនមិនឃើញ ទើបដាច់ចិត្តសួរទៅមិត្តដែលខ្លួនបានជូនមកដល់មុខផ្ទះមុននេះ ។
« មិននៅ...ប្រហែលទៅគេងនៅផ្ទះបង Yoon ទេដឹង? » Kris និយាយតបទៅ Jungkook ដែរកំពុងតែឈរផ្អែកខ្នងទៅនឹងឡានស៊េរីទំនើបដែលទើបនឹងដាក់លក់ថ្មីៗនេះ ហើយបើនិយាយពីរតម្លៃវិញគឺចូលខ្ទង់លានដុល្លារឯណោះ
« អញ្ចឹងយើងទៅ... » បន្ទាប់ពីរបានលឺចម្លើយចេញពីរកំពូលមិត្តហើយកម្លោះសង្ហា Jungkook ក៏បើកទ្វាឡានបម្រុងនឹងដើរចូលក្នុងឡានទៅហើយក៏មានសម្លេងមួយបន្លឺឡើងឲ្យគេងាកមកវិញ ។
« ឈប់!! ឯងប្រញាប់ទៅណា? យើងមានរបស់នេះ! » Kris ស៊កដៃចូលក្នុងហោប៉ៅខោមុននឹងដកយកទូរសព្ទ័ស៊េរីទំនើបរបស់ខ្លួន បើកបង្ហាញរូបភាពរបស់នាយតូចរូបស្រស់មកឲ្យមិត្តរបស់ខ្លួនឃើញ ចំណែកឯកម្លោះសង្ហារ Jungkook គ្រាន់តែឃើញភ្លាមក៏តក់ក្រហល់លូកដៃមាំពោពេញដោយសាក់ បម្រុងនឹងទាញទូរសព្ទ័យកមកមើលឲ្យច្បាស់នឹងភ្នែកទៅហើយ ក៏ត្រូវអ្នកជាមិត្តដកទូរសព្ទ័ចេញពីរមុខគេយ៉ាងលឿន ។
« ឈប់!!ឈប់!! ឯងត្រជាក់ចិត្តសិនទៅមើល៎ »
« ហ្អឹម...អញ្ចឹងចង់ឲ្យយើងជួយឯងរឿងអីហ្អាស?! » Jungkook ថយខ្លួនទៅផ្អែកនឹងឡានស៊កដៃចូលក្នុងហ៊ៅប៉ៅ និយាយព្រមទាំងសើចតិចៗ មិត្តម្នាក់នេះគេអាចស្គាល់លើសពេកទេដឹង?? មិនថារឿងអី្វចាំបាច់ត្រូវតែមានរបស់ដោះដូរជាដាច់ខាត ។
« អ្ហឹម...គ្រាន់តែឲ្យយើងខ្ចីឡាន...ដឹកសង្សារយើងដើរលេងនៅមហាវិទ្យាល័យ »
« អូហូ...! សុំទោសផងសម្លាញ់ សោកស្ដាយណាស់ ឯងមិនទាន់មានប័ណ្ណបើកបរនៅឡើយទេ! ហើយយើងក៏មិនចង់ឲ្យហ្យុង មើលមកយើងក្នុងផ្លូវអាក្រក់ដែរ!! » នាយកម្លោះដើរបោះជំហ៊ានទៅខាងមុខ លើកដៃទៅទះស្មាតិចៗ ហាក់អស់សំណើចជាខ្លាំង ។
« គ្មានអីអាក្រក់ជាងពេលនេះទៀតទេណាបាទ!!លោកប្រុសJeon...ហើយយើងក៏ទើបតែទទួលបានប័ណ្ណបើកបរម្សិលមិញនេះទេ ដូច្នេះហើយឡានរបស់ឯងត្រូវតែឲ្យយើងខ្ចីបើមិនអញ្ចឹងទេ... » Kris លើកដៃមាឌមាំចេញពីលើខ្លួន ។