អ្វីដែលបងអាចធ្វើបាន

2.9K 105 2
                                    

- Short Novel -

« Jungkook ការងារហើយនៅត្រូវផ្ញើមកឲ្យទាន់ណា » ខណៈពេលដែលនាយកំពុងឈានជើងឡើងលើរថភ្លើងសម្លេងសារមួយក៏បានលោតឡើងនៅលើកញ្ចក់ទូរស័ព្ទរបស់នាយទើបធ្វើឲ្យគេត្រូវទុចដំណើរសម្លឹងមកកាន់ទូរសព្ទ័ដែលនៅជាប់ដៃទើបចុចផ្ញើសារទៅវិញ ។

« ចាំផ្ញើឲ្យយប់នេះ » Jungkook តបសារនៅក្នុងទូរសព្ទ័បណ្ដើរឯភ្នែកក៏សម្លឹងរកមើលកន្លែងរបស់ខ្លួនដែលនៅលើរថភ្លើង ( របៀបនៅលើរថភ្លើងនឹងមានបន្ទប់មួយបន្លោះៗអាចដេកបានហើយមានវាំងនោនបិទ អ៊ីចឹងហា៎ :)

« កុំភ្លេចថាអតិថិជន កំពុងសួររកហើយ » សម្លេងសារមួយខ្សែទៀតក៏បានលោតឡើងសារជាថ្មីហើយក៏បានផ្ដាច់ទៅវិញព្រោះមិនមានការឆ្លើយតបពីរនាយកម្លោះ ។

« សំបុត្រអ្នកណាមកជ្រុះត្រង់នេះ?? » Jungkook អោនទៅរើសសំបុត្ររថភ្លើងឡើង យកមកមើលមុននឹងងាកឆ្វេងងាកស្ដាំសម្លឹងរកមើលម្ចាស់សំបុត្រ ។

« អឺ!! សំបុត្ររបស់អ្នកនាងមែនទេ? » Jungkook ដើរកាន់សំបុត្រសួរ អ្នកនៅម្ដុំនេះក្រែងល៎មានអ្នកណាបាត់តែពីរម្នាក់ទៅម្នាក់នៅតែមិនអាចរកឃើញម្ចាស់សំបុត្រនេះនៅឡើយទេ ។

« អូ!! មិនមែនជារបស់ខ្ញុំទេ »

« សុំឆែកសំបុត្របន្តិច » សន្តិសុខ ដែរយាមកាមនៅលើរថភ្លើងដែរចាំឆែកមើលសំបុត្ររថភ្លើង របស់អតិថិជនជាប្រចាំក៏បានដើរមកកន្លែងរបស់ Jungkook មុននឹងចាប់បន្លឺឡើង ។

« អូ!! នេះបាទ » Jungkook ក៏បានដកហូត សំបុត្ររបស់ខ្លួនចេញមកមុននឹងប្រគល់វាឲ្យសន្តិសុខ

« សុំឆែកសំបុត្របន្តិច » សន្តិសុខ

« Aww!! សំបុត្របាត់ទៅណាហើយ?? ចាំបានថាទុកនៅទីនេះច្បាស់ណាស់!! » សម្លេងរាងតូចក៏ចាប់បន្លឺឡើងក្រោយរកមើលសំបុត្ររថភ្លើងរបស់ខ្លួនដែលបានទុកក្នុងហោប៉ៅតែក៏នៅរកមិនឃើញដដែល ។

« អឺ!! នេះជាសំបុត្ររបស់ឯងមែនទេ » Jungkook កាន់សំបុត្រដែលរើសបានមុននេះបង្ហាញទៅរាងតូច ។

« គឺនេះហើយលោកពូ » រាងតូច Kim Taehyung ក៏ហុចសំបុត្រនោះទៅឲ្យពូសន្តិសុខពិនិត្យមើល ។

Short Novel - KOOKVWhere stories live. Discover now