ប្រពន្ធកំសត់💔✨

3.2K 143 2
                                    

Shorts Novels [ KookTae B x B ] 💔🍂
Jk } Top
Tae } Bttm
________

( ការរស់នៅរៀបការជាប្ដីប្រពន្ធអស់រយ:ពេលប្រាំឆ្នាំមកនេះវាពិតជាធ្វើឲ្យជីវិតរបស់ ថេហ៍យ៉ុង ដែលជាក្មេងប្រុសគួរឲ្យស្រ-លាញ់ម្នាក់មុខមាត់រូបរាងគឺតូចៗប្រៀបដូចជាមនុស្សស្រីយ៉ាងអញ្ចឹង ហើយក៏ជាប្រពន្ធស្លូតត្រង់ចរឹករម្យទុំចរិយាល្អលើសស្រីៗមួយចំនួនតែគួរឲ្យស្ដាយដែលគេគ្មានឪពុកម្ដាយតាំងតែកើតមក ម៉្លេះលុះស្គាល់នឹងបានស្រលាញ់គ្នាជាមួយរាងក្រាស់ជីវិតគេក៏ផ្លាស់ប្ដូរទាំងស្រុង អាចនិយាយបានថាពីនរកមកជាឋានសួគ៍ តែនណាទៅដឹងថាក្រោយរៀបការរួចជីវិតក្មេងប្រុសដែលមិនធ្លាប់នឹងគិតថាវាអាចមាននៅក្នុងជីវិតទៀតនោះព្រោះតែគេទុកចិត្តលើប្ដីរបស់គេដែលសន្យាថាមិនធ្វើបាបគេនោះ តើជីវិតគេទៅជាយ៉ាងណា? បើចឹងតោះសាកទៅស្វែងយល់ពីជីវិតគូរមួយនេះទៅមើល... )

_______

                                  < ភូមិគ្រឹះចន >

ជាការពិតណាស់នៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយយើងអាចមើល ឃើញទីធ្លាជុំវិញភូមិគ្រឹះមួយនេះដាច់កន្ទុយភ្នែកដោយមិនអាចប្រកែកបាន ហើយយើងក៏អាចដឹងបានថាម្ចាស់ភូមិគ្រឹះនេះគឺជាសេដ្ឋីវាល់លានជាម្ចាស់ក្រុមហ៊ុនល្បីឈ្មោះទូទាំងប្រទេសកូរ៉េ ហើយក៏មានរូបរាងសង្ហាឡូយឆាយវ័យប្រមាណ 30ក្រាស់ប៉ុន្តែបើនិយាយពីសម្រស់ក្មេង18សុំចាញ់ នារីៗណាក៏ប៉ះចង់បានគេជាគូរអនាគតនឹងប៉ងរកសុីធ្វើជំនួញឯខ្លះទៀតក៏មានបំណងចង់
ទាក់ឲ្យកូនស្រីរបស់ខ្លួនឯងអីបែបហ្នឹង តែគ្រប់យ៉ាងវាខុសទាំងអស់ព្រោះនណាក៏ដឹងថាគេមានប្រពន្ធប្រាំឆ្នាំមកហើយថែមទាំងយក ប្រពន្ធជាប្រុសដូចគ្នាទៀត ប៉ុន្តែដូចដឹងអញ្ចឹងថាទោះគេមានប្រពន្ធជាមនុស្សប្រុសក៏ក្រុមហ៊ុនរបស់គេមិនបានស្ស័យធុននោះទេផ្ទុយទៅវិញកាន់តែរីកចំម្រើនក្នុងរយ:ពេលជាច្រើនឆ្នាំមកនេះ ។

   ដំណើរស្វាហាប់កំពុងបោះជំហានចូលមកក្នុងភូមិគ្រឹះដោយ
ដំណើរអង់អាចទឹកមុខរាបស្មើរភាពជាបុរសអាចឆក់បេះដូងស្រីៗឲ្យខ្ទិចខ្ទីស្ទើរតែគ្រប់ពេល មកដល់ក៏ឃើញនាក់ជាប្រពន្ធកំពុងតែជូតសំម្អាតការ៉ូផ្ទះដោយមិនដឹងថាមានវត្តនាក់ជាប្ដីកំពុងតែដើរចូលមក នោះទេព្រោះអាងថារាងក្រាស់ចេញទៅការបាត់ហើយស្រាប់តែពេលនេះក៏មកវិញមិនដឹងជាភ្លេចអ្វីទេ ឆ្ងល់មែនទេថាហេតុអីភូមិគ្រឹះធំថ្នាក់នេះបែរជាឲ្យរាងស្ដើងតូចតែមួយមកធ្វើការទាំងនេះបោសជូតលាងចានដាំបាយបោកខោរអាវមើលថែផ្ទះទាំងមូលមើលថែសួនផ្កាស្រោចទឹករាល់ថ្ងៃដូចនាក់បំម្រើទៅហើយក៏ ព្រោះតែរយ:ពេលមួយឆ្នាំចុងក្រោយនេះជីវិតប្ដីប្រពន្ធរបស់គេគឺវាបានផ្លាស់ប្ដូរច្រើនណាស់ប្ដីមិនដែលចូលផ្ទះក្រោមពាក់កណ្ដាល យប់ជួនកាលបាត់ពីផ្ទះរហូតដល់មួយអាទិត្យឯណោះទើបឃើញស្រមោលបានបន្តិចក៏ទៅបាត់ទៀត សឹងតែលេងស្គាល់មុខ
ប្ដីប្រពន្ធនិយាយគ្នាក៏មិនសូវបាននិយាយព្រោះរាងក្រាស់មិនដែលចង់ជ្រលក់មាត់ជាមួយរាងតូចនោះទេគេក៏ឆ្ងល់ដែរថាហេតុអីក៏ប្ដីរបស់គេប្លែកដល់ថ្នាក់នេះ តែសួរថាគេធ្វើអីបានក្រៅពីលេបទុកគ្រប់យ៉ាងព្រោះមិនចង់ឲ្យប្ដីពិបាកចិត្តនៅពេលដែលខ្លួនចេះដឹងដេញដោលគេគិតថាមកពីរាងក្រាស់ធ្វើការហត់នឿយឯខ្លួននៅតែផ្ទះដេកសុីលុយប្ដីអញ្ចឹងហើយគេមិនសូវជាចង់ធ្វើឲ្យរាងក្រាស់កាន់តែកាន់តែពិបាកចិត្តថែមទៀតនោះទេ ចុះគិតថាការងារនៅផ្ទះធ្វើគ្រប់សព្វនាក់បំម្រើក៏មិនជួលគេធ្វើតែម្នាក់ឯងរាល់ថ្ងៃនេះមិនហត់ទេឬមិនលេងសើចឯណាភូមិគ្រឹះធំសឹងស្លាប់នៅគិតថាវាជាងាររបស់ប្រពន្ធអញ្ចឹងហើយគេក៏ធ្វើវាដោយសប្បាយចិត្តគេមិន
បានគិតអីច្រើនឡើយសុំត្រឹមតែប្ដីនិយាយរកគេ គេសប្បាយចិត្តស្លាប់ហើយ...
«អុស៎!!» ថេហ៍ កំពុងតែជូតសុខៗក៏ជូតទៅប៉ះជាមួយនឹងជើងរបស់ នណាម្នាក់ទើបគេរហ័សងើបមុខឡើងមើលក៏ដឹងថាជាប្ដីរបស់ខ្លួនទើបប្រញាប់ដាក់ដងជូតការ៉ូទៅម្ខាងគេខានឃើញមុខរាងក្រាស់អស់កន្លះខែមកហើយខាងឃើញមុខសង្ហារៗនឹងមនុស្សដែរគេ
ស្រលាញ់ស្មើរជីវិតកាលដែលរាងក្រាស់មកវិញគេក៏សប្បាយចិត្តមិនអាចព័រនាបានឡើយ ថាចិត្តនឹងបេះដូងគេចង់អោបប្រុសម្នាក់ នេះរាល់ថ្ងៃគេងអោបរាល់ថ្ងៃគេមានក្ដីសុខណាស់តែគ្រប់យ៉ាងវាខុសពីការគិតការចង់បានរបស់គេក្នុងរយ:ពេលដ៏ខ្លី រាងក្រាស់ត្រឡប់មកពី condo របស់គេកាលពីយប់មិញវាចូលរំលងអាធ្រាត ទៅហើយប៉ុន្តែរាងតូចបានគេងលក់ទើបគេភ្ញាក់មកព្រឹកឡើងតាម ទម្លាប់ក៏ឃើញរាងក្រាស់កំពុងគេងគេក៏ចុះមករាបបាយទឹកនឹងធ្វើម្ហូបឆ្ងាញ់ៗជាច្រើនឲ្យរាងក្រាស់ទៀតផង សង្ឃឹមថាគ្រប់យ៉ាងវាអាចប្រែមកដូចដើមតែគួរឲ្យស្ដាយម្ហូបទាំងប៉ុន្មានរបស់រាងតូចរាងក្រាស់មិនសូម្បីក្រលេកភ្នែកមើលបន្តិចផងគេក៏ដើរហួសចេញទៅខាងក្រៅបាត់ដោយមិននិយាយអ្វីទាល់តែសោះឯរាងតូចក៏ប្រឹងលេបបាយទាំងទឹកភ្នែកទឹកសំបោរ ។
«បងភ្លេចអីតើមែនទេ?ប្រាប់មកចាំអូនយកឲ្យ!» ថេហ៍ សសៀល ដើរមកក្បែររាងក្រាស់ទឹកមុខស្រស់ថ្លាប្រែជាស្លេកស្លាំងដៃជើងរាងកាយធ្លាប់តែមានសាច់អោបពេញដៃក៏ប្រែជាស្គមស្គាំងដូច
មនុស្សមានជំងឺរាប់ឆ្នាំមកអញ្ចឹងក៏ព្រោះតែគេពិបាកចិត្តញាំមិនបាន ដេកមិនលក់ចិត្តនឹកគិតដល់តែរាងក្រាស់គ្រប់ពេលមិនគិតបារម្ភខ្លួនឯងខ្លះទេគេមិនខ្វល់ស្រាប់ហើយទើបបណ្ដោយខ្លួនដូច
មនុស្សដេកឈឺទាំងដែលគ្រប់យ៉ាងគេធ្វើក៏ដើម្បីរាងក្រាស់នឹងគ្រួសាររបស់គេដូចគ្នាទើបគេខំប្រឹងរស់នៅមកដល់ថ្ងៃនេះ
«មិនបាច់យើង...» ខណ:ពេលរាងក្រាស់ជាប្ដីកំពុងនិយាយមិនទាន់ចប់សេចក្ដីផងនោះក៏ស្រាប់តែមានសំឡេងស្រួយស្រេះចាក់មកពីក្រោយខ្នងរបស់គេ ទើបទាញអារម្មណ៍របស់នាក់ជាប្រពន្ធឲ្យនៅមិនស្ងប់ឆ្ងល់ថាស្រីម្នាក់នោះជានណាហេតុអីក៏មកទីនេះបានឬនាងមកជាមួយប្ដីរបស់គេ ឆ្ងល់ណាស់ចាំមើលបន្តទៀតសិនថានាងជានណាឲ្យប្រាកដតែទឹកភ្នែកក៏ចាប់ផ្ដើមរលីងរលោងបណ្ដើរៗសុំកុំឲ្យវាដូចជាការគិតរបស់គេទៅចុះ
«បងជុង..នេះជានាក់ណាឬនាក់បម្រើផ្ទះបង?» លីឡា កូនកាត់ជប៉ុនស្រីស្រស់ឆើតឆាយសិចសុីបបូរមាត់ក្រហមប៉ក់ស្លៀកខើចលើខើចក្រោមបញ្ចេញដើមទ្រូងខ្ចីញេញបង្អួតសម្រស់ដាក់ប្រុសៗ កំដើរមកកៀកដៃសង្សាររបស់នាងដែលទាក់ទងគ្នានៅពេលដែលរាងក្រាស់ឡើងទៅបំពេញការងារនៅទីនោះក៏ទាក់នាងបាននៅតាមក្លឹបល្បីអីបែបនឹងនាងក៏តាមគេស្អិតតែម្ដងក៏ជាប់មកដល់ពេលនេះនាងបានមករស់នៅប្រទេសកូរ៉េកន្លះឆ្នាំហើយដោយរាងក្រាស់ជានាក់រាប់រងរឿងថ្លៃចាយវាយនឹងកន្លែងរស់នៅដោយទិញ condo ផ្ទាល់ខ្លួនឲ្យនាងទៀតផងព្រោះមិនចង់នាំនាងមកផ្ទះរញ៉េរញ៉ៃហើយណាមួយគេក៏ស្រលាញ់នាងខ្លាំងដែរព្រោះតែនាងពូកែផ្គាប់ចិត្តគេណាស់ទើបទាក់ទងគ្នាបានយូរជាងស្រីឯទៀតដែររាងក្រាស់សុីហើយចោល ។
«គឺខ្ញុំជា...» ថេហ៍ ក្រោយឮនាងនិយាយថាខ្លួនជានាក់បំម្រើក៏ប្រែទឹកមុខទៅអន់ចិត្តឈឺចិត្តមួយរំពេចព្រោះតែរាងក្រាស់មិនព្រមនិយាយអ្វីសោះនៅឈរអោបចង្កេះនាងបញ្ឈឺចិត្តគេទៀតតើពួកគេមានទំនាក់ទំនងអ្វីជាមួយគ្នាឬបានជាហៅគ្នាស្និតស្នាលហើយនៅអោបកៀកកើយនឹងមុខគេទៀត បម្រុងនឹងឆ្លើយតែក៏មានសំឡេងមាំមួយហោះកាត់ត្រចៀកពួកគេ...
«មែនហើយនាក់បម្រើថ្មី» មិនឲ្យថេហ៍ឆ្លើយទាន់គេក៏ឆ្លើយប្រាវដោយមិនគិតពីចិត្តប្រពន្ធក្មេងម្នាក់នេះសោះថាចិត្តបេះដូងគេទៅជាយ៉ាងណា៎ឡើយ ឆ្លើយផាំងៗដូចជាមិនទុកគេជាប្រពន្ធសោះឬនេះដល់ថ្នាក់ប្រាប់ស្រីរបស់គេថាខ្លួនជានាក់បម្រើទៀតគិតអីឲ្យប្រាកដ គេពិតជាមិនយល់នោះទេត្រឹមមិនមកផ្ទះមិននិយាយរកគេឈឺណាស់ទៅហើយឥឡូវគេក៏នាំស្រីចូលផ្ទះទៀត?
«ថាអីចេះខុសសម្លៀកបំពាក់ខោមិនខោអាវមិនអាវបែបនេះធ្វើនាក់ បម្រើគេមួយជីវិតសមហើយ ហឹស» នាងលីឡានិយាយធ្វើរឹកឆើយរាងតូចពេបមាត់ពេប.កជ្រក់ជ្រេញជាខ្លាំងមុខមឹសៗខោអាវស្លៀកពាក់រលុងៗស្រមេកស្រម៉កមើលមិនយល់ភាសារទើបនាងគិតថាជានាក់បម្រើតែម្ដងទៅវាក៏ដូចចិត្តទៀតនៅពេលដែលឮនាក់ជាសង្សារដែលនាងកំពុងកៀកដៃគេនោះឆ្លើយមកយ៉ាងពេញចិត្តនាងតែគិតខុសហើយគេជាម្ចាស់ភូមិគ្រឹះហើយក៏ជាភរិយារបស់ម្ចាស់ភូមិគ្រឹះមួយនេះដែរតែគ្រប់យ៉ាងគេ...
«យកទឹកឲ្យយើងមួយកែវសុំទឹកត្រជាក់ៗមកនាក់បម្រើ តោះបងជុងយើងទៅអង្គុយទៅ» នាងលីឡាស្រីស្រស់បបូរមាត់ក្រហមដូចសេមាន់ក៏និយាយបញ្ជាភ្លាមក្រោមដឹងពីឋាន:ថារាងតូចជានាក់ បម្រើហើយនោះក៏មិនខាតហឹសចាំមើលថានាងនឹងធ្វើយ៉ាងម៉េចចំពោះរាងតូចបន្តទៀតព្រោះថានាងមានសិទ្ធបន្តិចទៀតនាងនឹងក្លាយជាម្ចាស់នៅភូមិគ្រឹះនេះហើយ ពេលនេះនាងក៏ពុងតែរើមក នៅផ្ទះជាមួយរាងក្រាស់ឯរាងក្រាស់ដោយនាងទទូចច្រើនដងពេកគេក៏នាំនាងមកនៅពេលនេះដូចឃើញអញ្ចឹង...
«ហាមយឿតយ៉ាវ» មុននឹងអោបចង្កេះស្រីស្រីចេញរាងក្រាស់ក៏មិនភ្លេចបង្ហើបបញ្ជាដោយសំឡេងធ្ងន់កណ្ដករបៀបដាក់កំហិតថាហាមយឿតយ៉ាវព្រោះគេមិនចូលចិត្តមនុស្សស្មឿកៗនោះទេពួកគេបណ្ដើរគ្នានិយាយដោយពាក្យផ្អែមល្ហែមសម្ដៅទៅសាឡុងបន្ទប់ទទួលភ្ញៀវបាត់ទៅ ឯរាងតូចក៏រត់វឹងទៅផ្ទះបាយបាត់ទាំងទឹក ភ្នែករហាមដោយមិនអាចឃាត់ជាប់ពាក្យសម្ដីទាំងប៉ុន្មានដូចជាចុង កាំបិតមុតស្រួចចាក់ទម្លុះបេះដូងគេឲ្យខ្ទិចខ្ទីគ្មានសល់សោះឡើយ
«ហឹកៗ តើគេជាស្រីបងមែនទេ? ហុឺៗ..» ថេហ៍ ពោលឡើងដោយសំឡេងឈឺចាប់គ្រប់យ៉ាងកន្លងមកគេទ្រាំបានតែនេះគេទ្រាំមិនបានទេយកស្រីមកបញ្ឈឺហើយនៅនិយាយពាក្យសម្ដីសម្លាប់គេថែមទៀតទាំងម្នាក់នោះទាំងប្ដីរបស់គេនាំគ្នាធ្វើបាបចិត្តគេខ្លាំងណាស់ ដោយមិនចង់ឲ្យគេចាំយូរខ្លាចថាខ្លួនធ្វើឲ្យគេខឹងក៏ប្រញាប់ជូតទឹកភ្នែកឲ្យស្អាតមុនទឹកលើកទឹកត្រជាក់ៗចេញទៅបន្ទប់ទទួលភ្ញៀវដើម្បីយកទៅឲ្យកញ្ញាលីឡានឹងប្ដីរបស់គេក៏ស្រាប់តែ..
< ប្រាវ > គ្រប់យ៉ាងហាក់គាំងលេងដំណើរការតទៅមុខទៀតខណ:ដៃទាំងគូរប្រែជាញ័រចំប្រ៉ក់កែវភ្នែកដែលទើបតែស្ងួតមុន នេះទាំងមិនទាន់ស្អាតក៏ស្រក់ហូរចុះមកដូចបាក់ទំបន់ម្ដងទៀត បេះដូចដូចគេច្របាច់ឲ្យឈឺពឺតៗភ្លាមៗញ័រអស់ខ្លួនប្រាណនូវរូបភាព របស់នារីនឹងប្ដីរបស់ខ្លួនកំពុងតែបឺតជញ្ជក់មាត់គ្នានៅលើសាឡុង ដោយមិនមានភាពអៀនខ្មាស់បន្តិចអីសោះមិនត្រឹមតែប៉ុនហ្នឹងខ្លួន ប្រាណរបស់ពួកគេក៏ស្អិតរមួតជាប់គ្នាដូចកាវ502បេះមិនចេញ...
«ចំជារំខានមែន» ដោយឮសំឡេងដូចធ្លាក់បែករបស់រាងក្រាស់ក៏ងាកមកឃើញរាងតូចឈរបង្ហូរទឹកភ្នែកដោយរាងកាយញ័រដូចកូនឆ្មាធ្លាក់ទឹកកែវភ្នែកឈឺចាប់វាមិនបានធ្វើឲ្យរាងក្រាស់ញាប់ញ័រអីនោះទេផ្ទុយទៅវិញគេស្អប់លើសដើមធ្វើដូចចងគំនុំគ្នាតាំងពីជាតិណាមកអញ្ចឹងមុននឹងផ្ដាច់មាត់ពីស្រីស្រស់មកជាអង្គុយអោបវិញ...
«ឯណាទឹករបស់យើង? នេះឯងមិនប្រយ័ត្នសោះបែករបស់អស់ឆាប់រើសសម្អាតភ្លាមទៅអាកញ្ចះគេ» នាងស្រស់លីឡាស្រែក បញ្ជាកោកៗដូចខ្លួនជាម្ចាស់ផ្ទះថែមទាំងងើបចេញពីរាងក្រាស់មករុញច្រានរាងតូចឲ្យដួលទៅលើអំម្បែងកែវនោះធ្វើឲ្យមុតសុះសាច់ឈាមហូរមករឹមៗអំម្បែងក៏មុតធ្លុះសាច់ដៃរបស់រាងតូចទៅជ្រៅមិនប៉ុន្មានឈាមហូរមកច្រោកៗដូចទឹក...
«ហឹកៗ សុំទោសៗ ហុឺៗ..» ថេហ៍ ក្រលេកទៅឃើញកែវភ្នែកកំណាចគេក៏ប្រញាប់និយាយសុំទោសមុននឹងងើបស្រវេស្រវ៉ាប្រមូលកំទ្ទេចអំម្បែងឲ្យបានលឿនតាមដែលអាចធ្វើបានព្រោះតែពេលនេះដៃគេហូរឈាមច្រើនណាស់ តែគេមិនសូវឈឺនោះទេអ្វីដែលគេឈឺខ្លាំងនោះគឺបេះដូង!!!
«ហឹសរំអួយណាស់! អ្ហ៎កុំភ្លេចយកស្អីមកជូតឈាមកង្វក់របស់ឯងឲ្យជ្រះពីការ៉ូផងកុំឲ្យវានាំចង្រៃផ្ទះយើង» ផ្ទះយើង? នេះនាងជានាក់ណាហេតុអីក៏អះអាងថាផ្ទះនេះជាផ្ទះរបស់នាង? មកមិនទាន់បាន១ម៉ោងស្រួលបួលផងក៏ធ្វើបាបនិយាយមើលងាយគ្រប់សព្វថែមទាំងគ្មានការជំទាស់ពីរាងក្រាស់ទៀតផងនោះវាក៏អាចធ្វើរាងតូចដឹងបានខ្លះៗទើបបានតែហូរទឹកភ្នែកប្រមូលអំម្បែងចេញពីរទីនោះយ៉ាងប្រញាប់...
«ស្មឿកៗបែបនេះបងចេះយកវាមកធ្វើនាក់បម្រើកើតដែរឬ?
ជុងហ្គុកបងគួរតែដេញវាចេញព្រោះបើទុកយូរវាអាចនឹងបំផ្លាញរបស់របរក្នុងផ្ទះនេះដល់អស់ជាមិនខាន» ដោយរាងតូចចេញទៅផុតនាងក៏ប្ដូរមកត្អូញត្អែរដាក់នាក់ម្ខាងទៀតដែលអង្គុយធ្វើមុខស្មើរនោះយ៉ាងណា៎គេក៏ស្រលាញ់នាងអញ្ចឹងហើយនាងក៏និយាយបញ្ចុះបញ្ចូលដើម្បីឲ្យគេធ្វើតាមនាងនោះអី ។
«ហឹម! ថ្ងៃនេះអូននៅផ្ទះចុះបងត្រូវទៅធ្វើការហើយ បន្ទប់អូនអោយគេរៀបចំឲ្យទៅបើមានអីខលទៅបងឮទេ» មិនតបគេជ្រើសរើសប្រាប់នាងឲ្យនៅផ្ទះព្រោះគេត្រូវទៅក្រុមហ៊ុនមិនអាច នៅយូរបានទេហើយដែលនិយាយថាឲ្យគេរៀបបន្ទប់ឲ្យនោះគ្មាននាក់ណាក្រៅពីរាងតូចនោះទេព្រោះតែគេជានាក់និយាយថាថារាងតូចជានាក់បម្រើមិនមែនជាប្រពន្ធគេឡើយ នៅឆ្លៀតថាមានរឿងអីខលទៅប្រាប់គេទៀតធ្វើដូចបារម្ភណាស់អញ្ចឹងតែគួរបារម្ភពីរាងតូចដែលជាប្រពន្ធទើបត្រូវ...
«ក៏បាន! ជុប៎» នាងញញឹមលាក់គំនួចមុននឹងអោនទៅថើបមាត់រាងក្រាស់មួយខ្សឺត ឯនាក់ម្ខាងមិននិយាយច្រើនក៏ក្រលេកទៅមើលរាងតូចដែលឈរពួនពីក្នុងផ្ទះបាយក្បែរទូទឺកកកមើលមកគេនោះមួយខ្វាច់ក៏ដើរចេញទៅទាំងមុខរាងស្មើរបើកឡានសម្ដៅទៅក្រុម-ហ៊ុនបាត់ទៅ...
«ហុឹកៗគេមិនខ្វល់ពីយើងទេ ហុឺៗយើងឈឺក៏គេមិនសួរយើងដែរ ហឹកៗៗគេខ្វល់តែស្រីគេទេ..ហឹកៗសឺត» ថេហ៍ ក្រោយរត់ចេញពីទីនោះក៏មកសង្ងំយំអន្តើតអន្តាក់សឺតស៊តនៅផ្ទះបាយម្នាក់ឯងគេក្ដោបដៃដែលមានរបួសសម្លឹងមើលសកម្មភាពរបស់មនុស្សពីរ នាក់នោះទាំងឈឺចាប់ក្នុងទ្រូងឈាមហូរចេញពីដៃក៏គេមិនខ្ចីលាងឬរុំរបួសឡើយគេសើចចំអកខ្លួនឯងហើយក៏ជូតឈាមនឹងអាវដើរចេញមកវិញបម្រុងឡើងទៅខាងលើបន្ទប់សង្ងំគេងតែក៏...
«រៀបចំបន្ទប់ឲ្យយើងក្បែរបន្ទប់បងជុងហ្គុក! ហើយឯងមកដេកខាងក្រោមនេះជាបញ្ជាឯងត្រូវតែធ្វើ អានាក់បម្រើគេបើធ្វើឲ្យទាស់ចិត្តឯងត្រូវជាមិនខាន»
«នាងជានាក់ណាមានសិទ្ធអីមកបញ្ជាយើង? ហឹក» ថេហ៍ប្រឹងទប់សំឡេងយំនិយាយជាមួយនាងព្រោះយ៉ាងណា៎គេត្រូវតែនិយាយជាមួយនាងឲ្យដឹងរឿងគេមិននៅបែបនេះបានទេវាឈឺចិត្តស្អិតទ្រូងណាស់តើនាក់ណាអាចដឹង?
«ហឹស!ជានាក់ណាមែនទេ? បានចាំយើងប្រាប់យើងជាអនាគត ម្ចាស់ស្រីនៅទីនេះមិនយូរទេយើងនឹងបណ្ដេញក្បាលឯងចេញពីទីនេះអាក្មេងបម្រើ ហឹសកុំស្មានថាយើងមិនដឹងថាឯងជានណាឲ្យសោះបើយើងមិនបានគេឯងក៏មិនបានដូចគ្នាចាំទុក» នាងចាប់ផ្ងើយសក់ក្បាលរបស់ថេហ៍មួយទំហឹងសឹងផ្ងាកក្រោយតាមកម្លាំងទាញរបស់នាងទៅហើយ ឯទឹកភ្នែករាប់រយដំណក់ក៏ស្រក់ចុះមកតត់ៗបន្តបន្ទាប់ទៀតដោយឃាត់មិនជាប់...
«បើនាងដឹងខ្ញុំជានណាហេតុអីក៏នាងនៅតែបំបែកបំបាក់ខ្ញុំទៀតគ្រួសារខ្ញុំបានទៅធ្វើស្អីនាង» ថេហ៍ នៅតែនិយាយសំឡេងមាំដាក់ នាងទោះគេទន់ជ្រាយទន់ខ្សោយយ៉ាងណាក៏មិនគេនៅតែទ្រាំនិយាយជាមួយនាងឲ្បបានយធម្មតាបំផុតព្រោះមិនចង់ឲ្យនាងធ្វើបាបគេបាន...
«ព្រោះឯងជាបន្លាក្នុងទ្រូងយើងនោះអីកុំគិតថាឯងអាចធ្វើអីយើងបានឲ្យសោះអាក្មេងបម្រើ ហឹសកុំភ្លេចទៅសម្អាតបន្ទប់ឲ្យយើងបើយើងដឹងថាគេចវេះងាប់មិនខាន » ផាច់ ព្រូស មុននឹងដើរចេញ នាងក៏មិនភ្លេចទះរាងតូចមួយកំផ្លៀងច្រានគេឲ្យដួលមួយទំហឹងហើយក៏ដើរចេញទៅបាត់មិនដឹងទៅណានោះទេ ឯរាងតូចក្រោយ នាងចេញទៅគេក៏អង្គុយយំសម្លឹងមើលដៃដែលហូរឈាមមកសាជាថ្មីទាំងបេះដូងក្រៀមស្វិតនេះជីវិតគេធ្លាក់ម្ដងបន្តិចៗហើយឬអ្វីទាំងអស់គឺប្ដីរបស់គេនាំស្រីមកញាំញីធ្វើបាបគេឲ្យទៅជាបែបនេះ
________
ស្មើរនេះម៉ោងជាង១យប់ទៅហើយមួយថ្ងៃនេះរាងតូចត្រូវរងការធ្វើបាបពីលីឡាឈឺអស់សព្វសាច់គ្រប់កន្លែងសុទ្ធតែស្នាមជាំស្នាមក្តិច វាយធ្វើបាបក្មេងប្រុសស្លូតម្នាក់នេះឲ្យធ្លាក់មើលសភាពលេងយល់ បង្អត់បាយរាងតូចហាមមិនឲ្យដេកក្នុងបន្ទប់ព្រោះនាងយកឈ្មោះរបស់រាងក្រាស់មកអាងទើបអាចធ្វើបាបគេដល់ថ្នាក់នេះ ពេលនេះគេកំពុងតែដេកហាលខ្យល់នៅក្នុងបន្ទប់ទទួលភ្ញៀរទាំងគ្មានអ្វី
ដណ្ដប់រាងកាយញ័រញាក់ដែលមើលទៅគួរឲ្យអាណិតសម្រាប់មនុស្សគ្រប់គ្នាតែមិនមែនសម្រាប់...
«ហឹស!» រាងក្រាស់ដើរចូលមកដល់ក្នុងផ្ទះក្រលេកទៅឃើញនាក់ជាប្រពន្ធដេកហាលខ្យល់ក៏សើចហឹសនៅដើម.កភ្នែករឹងកំព្រឹសដែលមិនធ្លាប់មានក៏សម្លឹងទៅមើលរាងកាយដែលគេធ្លាប់ថ្នាក់ថ្នមបីបមកន្លងមកប្រែក្លាយជារាងកាយដែលគួឲ្យអនោចអថមខ្លាំងមែនទែន ដោយមិនដាច់ចិត្តគេក៏លើកបីរាងតូចចូលមកក្នុងបន្ទប់ដែលគេនឹងរាងតូចគេងនោះគេដាក់ថេហ៍ឲ្យគេងលើកភួយដណ្ដប់ហើយក៏មិននិយាយអីច្រើនគេក៏ដើរទៅបន្ទប់ងូតទឹកសម្អាតខ្លួនឡើងគេងក្បែររាងតូចដោយមិនភ្លេចអោបរាងកាយស្គមកំព្រឹងមួយនោះជាប់ទ្រូងទឹកភ្នែកមួយដំណក់ស្រក់ចុះមកដោយអត់មូលហេតុ!

Sad novels Shorts 💔 Where stories live. Discover now