🍂💔សម្រែកបេះដូង💔🍂

2.1K 130 5
                                    

Shorts novels B x B
KookTae ✨
Jk } Top
Tae } bttm
_________
«អ្ហាសៗ..សឺត..អ្ហាសៗៗ» សំថ្ងូចថ្ងូររបស់គូរស្នេហ៍មួយគូរបន្លឺឡើងខ្លាំងៗនៅខាងក្រោយសាលាបាក់បែកដែលគេទុកចោលនោះ ស្មើរនេះនៅព្រឹកព្រលឹមនៅឡើយសិស្សៗខ្លះក៏មកដល់ខ្លះក៏នៅ ឯគូរស្នេហ៍មួយគូរនេះជាបង្កាត់ភ្លើងតាំងពីរពេលណាមកទេ មកដល់ក៏ឮតែម្ដង...
«ជុង!!»
«ហឹម?» ខណ:ពេលកំពុងដើរចេញពីក្នុងបន្ទប់ក្រោយបង្កាត់ភ្លើងស្នេហ៍ជាយូរស្រីនោះក៏ដើរចេញទៅធ្វើមិនដឹង ឯរាងក្រាស់កំពុងតែដើរជ្រេងហោប៉ាវក៏មានសំឡេងមួយហោះកាត់ដំណើរមុនងាក មកឃើញមុខមនុស្សដែរគេធុញបំផុតក្នុងជីវិត?
«បងញាំអីពេលព្រឹករួចនៅ? បើនៅទេទៅឥឡូវនេះទេ?» សំឡេងតូចឆ្មាស្រួយស្រេះរបស់នាក់ជាសង្សារបន្លឺឡើងយ៉ាង
ស្រទន់ស្ដាប់ហើយត្រជាក់បេះដូងតែមិនមែនសម្រាប់រាងក្រាស់ លើកទីមួយហើយដែលគេជួបរឿងបែបនេះដំបូងក៏គាំងដែរតែខំសម្រួលមកធម្មតាតែបេះដូងកំពុងប្រេះបែក...
«បើឃ្លានក៏ទៅខ្លួនឯងទៅ! បងមិនឃ្លានបងទៅហើយ»ជុងហ្គុក ជាសង្សាររបស់ថេយ៍គេស្រលាញ់គ្នាបានពីឆ្នាំហើយនៅក្នុងសាលានណាក៏ដឹងថាពួកគេជាគូរសង្សារដែរ ឯស្រីៗដែរចង់បានរាងក្រាស់ពីរាងតូចក៏នៅតែលួចលាក់សាងរឿងលើគ្រែក្រោយខ្នងជាញឹកញាប់មិនឲ្យរាងតូចដឹងឡើយរហូតមកទល់ពេលនេះ
«ឥឡូវបងប្លែកណាស់ជុងបងដឹងខ្លួនទេ?» ថេយ៍ និយាយកាត់ ដំណើររបស់រាងក្រាស់ទាំងទឹកមុខស្រពោន មួយរយ:នេះរាងក្រាស់ធ្វើឲ្យគេពិបាកចិត្តណាស់ទឹកភ្នែកជូតក្បាលញឹកញយតែគេមិនបង្ហាញឲ្យរាងក្រាស់ដឹងឡើយសុខចិត្តសង្ងំលេបដុំគ្រួសតែម្នាក់ឯង ព្រោះថាមើលតាមទង្វើររបស់នាក់ជាសង្សារកាន់តែប្រងើយដាក់គេពីមួយថ្ងៃទៅមួយថ្ងៃហើយ...
«ហឹស! ប្លែក? ត្រង់ណា៎?» ដោយឮសំម្ដីរបស់នាក់ម្ខាងទៀតហើយជុងហ្គុកលូកដៃជ្រេងហោប៉ៅងាកមកសើចហឹសដើម-ក
ដាក់រាងល្អិតដែលកំពុងឈរនៅមុខខ្លួនជាមួយទឹកមុខស្លេកដូចមាន់ ស្ងោរនោះទាំងតឹងចិត្ត ប្រាប់ត្រង់ចុះគេមានអារម្មណ៍រុំខានណាស់ ពេលដែលមានរាងតូចនៅក្បែរគេម្ដងៗគេធុញណាស់! ធុញឬ?
«ហេតុអីបងនិយាយបែបនេះបានជុង? អូនធ្វើអីអោយបងមិនពេញចិត្តឬ? កន្លងមកអូនតាមបងគ្រប់យ៉ាងហើយតើ គ្រាន់តែចង់ស្និតស្នាលបងដូចមុនមិនបានឬ? បងផ្ដល់ឲ្យអូនបន្តិចប៉ុនហ្នឹងមិនបានទេឬជុង?តើអូននៅជាសង្សារបងទៀតឬអត់ប្រាប់មកស្រួលអូនត្រៀមខ្លួន?» ថេយ៍ និយាយមុខកាន់តែស្លេកទៅៗដូចមនុស្សអត់ឈាមគេកាន់តែដុនដាបទៅៗដូចមនុស្សជិតស្លាប់
«ហឹស! ប្រាប់ឲ្យដឹងចុះគ្មាននាក់ណាគេភ្លើរស្រលាញ់ប្រុសដូចគ្នាអស់មួយជីវិតនោះទេ ឯងក៏ដូចគ្នាយើងយកមកកំដរអារម្មណ៍ពេលយើងស្មុគស្មាញប៉ុណ្ណោះ សង្សារឬ?បើដឹងល្អហើយពេលនេះគួរដើរផ្លូវរៀងខ្លួនទៅបើមិនចង់ឲ្យយើងយកខ្លួនឯងមកកំដរលើគ្រែទៀតនោះ ឲ្យដឹងផង» ជុងហ្គុក និយាយមុខស្មើរហាក់គ្មានរឿងអី
«បងនិយាយបានស្រួលណាស់ជុងហ្គុក! ហឹសកន្លងមកបងទុកអូនត្រឹមជាក្មេងកំដរតណ្ហារបស់បងមែនទេហឹស? មិញនេះអូនដឹងអូនឮគ្រប់យ៉ាងតែអូនមិនអាចនិយាយបានព្រោះចង់ឲ្យបងស្និតស្នាល នឹងអូនដូចមុន ហឹកៗ ត្រង់នេះៗឈឺណាស់បងមានដែរដឹងសុខទុកអូនយ៉ាងណាទេប៉ុន្មានខែមកនេះ បងប្លែកគ្រប់យ៉ាងទាំងអស់បើគ្មានបងក៏អូនមិនអាចរស់បានដែរជុងហ្គុង ហឹកៗ ត្រង់នេះវាស្ពឹកវាឈឺឡើងលេងដឹងអីអស់ទៅហើយ ហុឺៗ..ល្អបើបងនិយាយបែប នេះទៅហើយនោះអូនតាមបងចុះ ព្រោះថាពេលគ្មានអូនបងនឹងសប្បាយចិត្តរីករាយជាមួយនាក់ថ្មី មើលថែរគេផងកុំឲ្យធ្វើដាក់គេដូចធ្វើដាក់អូន ហឹកៗ ព្រោះគេអាចនឹងឈឺ ប៉ុន្តែសម្រាប់អូនបងកុំបារម្ភព្រោះចាប់ពីពេលនេះអូនមិនបង្ហាញមុខឲ្យបងបានឃើញមុខអូននាំតែបងមិនសប្បាយចិត្តទៀតទេ ហឹកៗ អូនអរគុណណាស់សម្រាប់រឿងកន្លងមកដែលតែងធ្វើជាខ្នងបង្អែកឲ្យអូនពេលឯការ អរគុណដែលផ្ដល់ក្ដីស្រលាញ់ក្លែងក្លាយ ហឹកៗ ហើយក៏អរគុណដែលបងនាំអូនមកដល់ថ្ងៃនេះតាំងដែលពីមុនអូនមិនសូម្បីគិតថាចង់រស់ព្រោះតែខ្វះភាពកក់ក្តៅគ្មានប៉ាម៉ាក់ឲ្យហៅនឹងគេ ហឹកៗ បើកភ្នែកឡើងមានតែទុកសោកដើរធ្វើការរកលុយតាមតោបបាយតោបកាហ្វេររកសុីឆ្នួលជូតស្បែកជើងឲ្យគេដើម្បីបានលុយមក ចញ្ចឹមក្រពះ ហឹកៗ តើជីវិតមួយនេះរស់ដើម្បីអីទៀតបើសូម្បីមនុស្សម្នាក់ក៏មិនអាចស្រលាញ់យើងដោយចិត្តស្មោះផងនោះ ហឹកៗ រហូតបានជួបបងអូនក៏ប្រែប្រួលពីក្មេងដែលធ្លាប់សុំទានគ្មានកន្លែងជ្រោកកោនដេកតាមចញ្ចើមថ្នល់ហាលថ្ងៃហាលភ្លៀង
ហឹកៗ បងចាំបានពេលដែលបងចូលទៅជួយអូនពីពួករោគចិត្តដែលវាគិតចង់រំលោភអូននៅក្បែរធុងសម្រាមនោះឬអត់ ពេលនោះអូនសប្បាយចិត្តហើយក៏គិតថាជីវិតមួយនេះហាក់ស្រស់បំព្រងឡើងវិញ បងដឹងទេពេលនោះអូនសឹងតែសឹងខាំអណ្ដាតខ្លួនឯងឲ្យស្លាប់ព្រោះមិនចង់ឲ្យគេមកប៉ះពាល់ខ្លួនប្រាណមួយនេះទោះអូន
ធ្លាប់សុំទានគេមែនតែខ្លួនប្រាណអូនថ្ងៃថ្នូរណាស់ ហឹកៗ បងជាមនុស្សទីមួយដែរអូនប្រគល់បេះដូងជូនថាអាចផ្ញើរជីវិតបាន
ហឹកៗៗ..ហុឺ.. សុំទោសអូនមិនគួររំលឹកទេបងសប្បាយចិត្តបានហើយណា៎ ជុងហ្គុក ហឹកៗ អូន អូនអាចសុំអោបបងជាលើក ចុងក្រោយតើបានទេ? ហឹកៗ...ចាត់ទុកថាដើម្បីអូនទៅចុះ ហឹម ហឹក ពីពេលនេះអូនមិនឲ្យបងឃើញមុខអូនទៀតទេ អូនលាហើយ ហឹកៗ»
រាងក្រាស់ឈរឆ្មឹងដូចមនុស្សគ្មានវិញ្ញាណបណ្ដោយឲ្យរាងតូចអោបតាមចិត្ត រាងតូចអោបជុងហ្គុកមួយសន្ទុះទឹកភ្នែកជោកអាវ-ស របស់រាងក្រាស់ហើយគេក៏ដើរត្រឡប់ចេញទៅរកទ្វារសាលា ព្រោះថាពេលនេះគ្មាននាក់ទំនុកបម្រុងគេទៀតទេ គេមិនមានលុយរៀនបន្តនោះទេ ពោលគឺជីវិតគ្រប់យ៉ាងលុយកាក់កន្លែងនៅថ្លៃសាលាឬចាយវាយជាលុយរបស់ជុងហ្គុកទាំងអស់ ពេលនេះគេក៏ដើរចេញទាំងទឹកភ្នែកស្រក់តត់ៗដូចមេឃកំពុងភ្លៀង ដែលថ្មើរនេះម៉ោងជាង7ព្រឹកគេមិនខ្វល់ពីភ្នែករាប់រយគូរដែលសម្លឹងមកមើលគេក្នុងន័យយផ្សេងៗគ្នាគេដើរទៅមុខបន្តទាំងគ្មានវិញ្ញាណខួរក្បាលចាប់ផ្ដើមស្ពឹកស្រពន់ឈឺចុកពឺតស្ទើរតែផ្ទុះ ទឹកភ្នែកក៏បាំងជិតប្រឡង់ភ្នែកឈឹងមើលផ្លូវសឹងតែលេងច្បាស់ ដំណើរបោះមួយៗស្រាលខ្ញើកដូចសំឡីខ្លួនប្រាណញ័រញាក់ខ្វះកម្ដៅ លើលោកនេះគ្មាននាក់ណាស្រលាញ់គេនោះទេដូច្នេះ ហើយការចាកចេញជាជម្រើសមួយដែរល្អសម្រាប់មនុស្សដែលគ្មានទីពឹងដូចជារូបគេ ( ចាកចេញជាជម្រើសដែលល្អសម្រាប់មនុស្សគ្មានទីពឹង ចាកចេញពីការឈឺចាប់ស្ទើស្លាប់ស្ទើរស់ ចាកចេញចេញពីមនុស្សដែលធ្លាប់ស្មោះត្រង់ក្លាយជាមនុស្សក្បត់ ចុងក្រោយមកដល់ពេលនេះជាកាបំភាន់ភ្នែក ដូច្នេះមនុស្សដូចយើងគួរតែចាកចេញសមហើយ💔 )
«ថេយ៍!!!! ប្រយ័ត្ន!!»
ផាំង? ព្រូស?
«អ្ហឹក..អូន..ស្រ...លា..ញ់...បង..ណា៎..ជុង...ជុងហ្គុក..អូន..លាបង...ហើយ..ហ្ហឹក..ជុង» ប៉ាត់ សង្ខាហាក់មិនប្រល័យដល់ក្មេងតូចស្រស់ស្អាតម្នាក់នេះសោះហើយ រាងកាយតូចតែមួយត្រូវបើុងមួយទំហឹងដោយសារតែកម្លាំងឡានធំមួយបើកដោយល្បឿនលឿនហួសកំណត់ ក៏ត្រូវរមៀលបួនដប់ត្រឡប់នៅលើថ្នល់កៅស៊ូរ បែកក្បាលហូរឈាមតាមច្រមុះមាត់ត្រចៀត មុខដាបដោយទឹកភ្នែក មាត់ម្ហបៗនិយាយទៅកាន់មនុស្សដែរខ្លួនស្រលាញ់ជាលើកចុងក្រោយ គេញញឹមខ្សោះមុនហ្នឹងបិតភ្នែកសន្សឹមៗទទួលយកអ្វីៗគ្រប់យ៉ាងនាពេលបន្តិចនេះ លាហើយបងសម្លាញ់ លាហើយពិភពលោកដ៏គួរឲ្យខ្លាច លាទាំងអាល័យ...
«ហឹកៗ..ថេយ៍..ថេយ៉ុងងើបឡើងមក...បងសុំទោសៗៗហុឺ..ងើបមកវាយជេស្ដីឲ្យបងមកហឹកៗថេយ៍..បងពិតជាស្អប់ខ្លួនឯងណាស់ដែលនិយាយពាក្យនោះចេញមក..ហឹកអូនងើបមកវិញមកណា៎..ងើបមកឲ្យបងលប់លាងទោសកំហុសរបស់ឥឡូវនេះមក..កុំគេងបែបនេះបងអាចនឹងស្លាប់ទៅតាមអូនបានណា៎ថេយ៍ហឹកៗ»
ក្រោយស្ដាប់ពាក្យរាងតូចនិយាយមកកាន់គេមុននេះគេយល់គ្រប់យ៉ាងអស់ហើយដែលគេគាំងនិយាយមិនចេញនោះក៏ព្រោះតែខឹងស្អប់នឹងខ្លួនឯងដែលធ្វើឲ្យក្មេងតូចមួយនេះរងការឈឺចាប់ខ្លាំងដល់ថ្នាក់នេះ តើពេលនេះមកយំទួញសោកស្រែកហៅមនុស្សដែលដាច់ខ្យល់ស្លាប់ងើបមកវិញបានឬយ៉ាងមិច បើអញ្ចឹងមែននោះលើលោកនេះគេប៉ងស្លាប់គ្រប់គ្នាបាត់ទៅហើយដើម្បីឲ្យស្លាប់ហើយងើបមកភ្លាមៗមកក្លាយជាមនុស្សថ្មីនោះអី ហឹស?
«បងសមតែស្លាប់ច្រើនជាង..ហេតុអីអូនមិននៅស្ដាប់បងសិនហឹក អូនដាច់ចិត្តទៅចោលបងមែនទែនហើយឬហឹកៗ..បងអត្មានិយមណាស់ដែលកើតមកជាមនុស្សប្រុសដែលកំសាកបែបនេះហឹកៗ បើអូនស្លាប់មែនបងក៏មិនរស់នៅនាំតែគ្រាំចិត្តដែរ ព្រោះបើគ្មានអូនសម្រែកបេះដូងបងនឹងដង្ហើយហៅអូនលុះថ្ងៃស្លាប់ដូចតែគ្នាទេ អញ្ចឹងហើយចាំបងណា៎ យើងនឹងទៅរស់នៅលើមេឃទាំងអស់គ្នាណា៎ ហឹកៗថេយ៍!!» ផាំង ប្រាវ
«ពួកយើងនឹងរស់នៅជាមួយគ្នារហូតទៅ..អ្ហាក៎..បងនឹងលប់លាងទោសកំហុសយ៉ាងមិនជាតិណា៎ពួកយើងនឹងផ្សងជួបគ្នាគ្រប់ជាតិ
អ្ហឹក..បងស្រលាញ់អូន» ជុងហ្គុកសម្រេចចិត្តដើរចូលឡាន
កុងទ័រណឺធំមួយដែលដឹងទំនិញស្កេះស្កាះនោះទាំងមិនរារែកចិត្ត ព្រោះមនុស្សដែលគេស្រលាញ់លាចាកលោកហើយ បើគេរស់ នៅក៏មិនដឹងមានប្រយោជន៍អីដែរ ស្លាប់ទៅតាមមនុសន្សដែលយើងស្រលាញ់វាល្អបំផុត មនុស្សនៅជុំវិញពិតជាស្រឡាំងខ្លាំងណាស់នៅហេតុការណ៍មួយនេះ ស្នេហាពួកគេពិតជាធំធេងមែនម្នាក់ស្លាប់ម្នាក់ទៀតក៏សម្លាប់ខ្លួនទៅតាមវាពិតជ្រួតជ្រាបខ្លាំងមែនទែនសម្រាប់ពួកគេទោះមើលទៅខុសភេទក៏មិនមែនជាបញ្ហាព្រោះសម័យនេះហើយគេលេងរើសអើងហើយ ។

សាកសព្វរបស់ពួកគេត្រូវបានខាងមន្ទឺពេទ្យទាក់ទងទៅសាច់ញា្ញតិ ក៏ប៉ុន្តែតាមការទាក់ទងពួកគេគ្មានសាច់ញា្ញតិបងប្អូនឡើយទើបខាងមន្ទឺពេទ្យអាណិតក៏យកសព្វពួកគេទៅបញ្ចុះនៅកន្លែងវាលកប់សព្វផ្នូរតែមួយដាក់មនុស្សពីរនាក់ បើតាមមើលទៅគ្រូពេទ្យក៏អាចកាត់ យល់បានខ្លះព្រោះស្លាប់កន្លែងតែមួយហើយមាននាក់នៅជុំវិញ នោះប្រាប់ផងទើបគិតថាដាក់ឲ្យពួកគេគេងលក់ជិតគ្នាជារាងរហូត នឹងបានជួបគ្នាគ្រប់ៗជាតិតែម្ដងទៅ។ 🍂😶

The end^_^

+សាច់រឿងយ៉ាងណា៎ខមិនប្រាប់ផងបានទេ? កុំដាច់ចិត្តដាក់អែតមីនពេកអី អែតក៏ចង់ឲ្យនាក់ទាំងអស់គ្នាបញ្ចេញមតិមកកាន់អែតមីនខ្លះតែប៉ុនហ្នឹង ខុសត្រូវត្រង់ណា៎សូមអធ្យាស្រ័យទុកជាមុនផង🙏🏻

សរសេរដោយ: ឈុននី 🥀

Sad novels Shorts 💔 Where stories live. Discover now