វិប្បដិសារីនៃជីវិត🦁🐰💙

18 1 0
                                    


មានអារម្មណ៍ដូចម្តេចបើសិនជាយើងសងសឹកខុសមនុស្សនោះ
________________________________________

ថ្ងៃមួយបងស្រីរបស់ Yibo បានត្រូវបានគេសម្លាប់
ចាន់បានដើរកាត់ទីនោះបានលឺសម្លេងស្រែកអោយជួយ គេក៏ឃើញស្រីមា្នក់ដែរកំពុងជិតផុតដង្ហើមនៅទីនោះ

Xiao zhan អាយុ ២០ឆ្នាំជាកូនកំព្រា ជាប្រភេទ Omega

Zhan " អ្នកនាង ៗ .... ឆាប់ដឹងខ្លួនឡើង .." គេនិយាយផងបានអង្រួនស្រីម្នាក់នោះផង "ជួយផងៗ អ្នកណាក៏បានដែរ ជួយផងមានមនុស្សកំពុងជិតដាច់ខ្យល់ហើយ..."ដោយនៅទីនោះគ្មានអ្នកណាស្តាប់លឺទេព្រោះនៅលើផ្លូវនោះគឺស្ងាត់ណាស់

......

Yibo ដោយបាត់ខ្លួនបងស្រីយូរពេកនោះគេក៏បានចេញទៅតាមរកនាង ដោយយកកូនចៅទៅជាមួយប្រហែល ៣ - ៤នាក់

Wang yibo អាយុ ២៤ ឆ្នាំជាម៉ាហ្វៀរដែលមានឈាមត្រជាក់ហើយគេជាប្រភេទ Alpha មានបងស្រីម្នាក់អាយុ ២៦ ឆ្នាំ

ពេលគេកំពុងដើររកក៏បានប្រទះឃើញ Zhan កំពុងតែអង្រួនអ្វីពេលនោះគេក៏ដើរទៅទៅមើល ស្រាប់តែគេទន់ជើងរកដួល

Yibo " ...បង....ស្រី! "គេក៏រត់ទៅយ៉ាងលឿនដើម្បីទៅយកបងស្រីគេ

ដោយឃើញ zhan នៅទីនេះស្រាប់ក៏យល់ច្រលំថាZhan ធ្វើអីបងស្រីខ្លួនគេក៏បានអោយកូនចៅមកចាប់Zhanហើយគេក៏លើកបងស្រីខ្លួនបើកឡានសំដៅទៅមន្ទីរពេទ្យ

# មន្ទីពេទ្យ

មកដល់មន្ទីរពេទ្យភា្លម

Yibo " លោកគ្រូពេទ្យសូមជួយបងស្រីខ្ញុំផង! "

គ្រូពេទ្យ " ដាក់អ្នកជម្ងឺនៅលើគ្រែមកលោក "

• 15 នាទីក្រោយមក

បន្ទាប់ពីយកបងស្រីរបស់ Yibo ទៅពិនិត្យហើយនោះ គឺគាត់បានផុតដង្ហើមទៅហើយ

គ្រូពេទ្យបានដើរចេញមកក្រៅហើយនិយាយប្រាប់ Yibo ថា " សូមចូលរួមសោកស្តាយផងលោកអ្នកជម្ងឺបានផុតដង្ហើមបាត់ហើយ "

នៅលើគ្រែរបស់អ្នកជម្ងឺគ្របក្រណាត់ពណ៌សនៅពីលើ Yibo បានយំយ៉ាងខ្លាំង ដោយគិតថា Zhan គឺជាអ្នកធ្វើអោយបងស្រីខ្លួនស្លាប់ផងនោះ គេនិយាយក្នុងចិត្តដែលកំពុងខឹងថា " ឯងត្រូវតែសងនូវអ្វីដែលឯងបានធ្វើមកលើបងស្រីយើង"

Remorse of life ( Yizhan🦁🐰💙) One-shortWhere stories live. Discover now