Episode 1💞

301 10 1
                                    

_សកលវិទ្យាល័យសេអ៊ូល_

" មឺុង មឺុង " សម្លេងកណ្តឹងរោទ៍ឡើងគ្រប់ថ្នាក់នៅក្នុងសាលា បញ្ជាក់ថាដល់ពេលដែលសិស្សគ្រប់គ្នាចាប់ផ្តើមចូលរៀនហើយ សិស្សដែលនៅក្នុងបរិវេណសាលាក៏ប្រញាប់ប្រញាល់ម្នីម្នាចូលក្នុងថ្នាក់រៀងៗខ្លួន ព្រោះជាថ្ងៃបើកបវេសនកាលដំបូង បើសិនជាអោយខកយឺតយ៉ាវម៉ោងក្នុងថ្ងៃចូលរៀនដំបូងបែបនេះមិនល្អចំពោះសិស្សនោះទេ ។
« នេះប្រុសសង្ហារប៉ុន្មាននាក់នោះរៀនថ្នាក់ជាមួយយើងមែនទេ មិនគួរអោយជឿទេ មើលចុះសង្ហាខ្លាំងណាស់ ឡើងខាបព្រលឹងយើងតែម្តង យើងសឹងតែសន្លប់ហើយ » សម្លេងសិស្សស្រីប៉ុន្មាននាក់បន្លឺឡើងនៅក្នុងថ្នាក់ កែវភ្នែកក៏សម្លឹងទៅទ្វារក្រោយឃើញនាយកម្លោះនិងមិត្តភក្តិរបស់គេដើរចូលក្នុងថ្នាក់ ។នៅក្នុងសាលានេះអាណាមិនស្គាល់ អ្នកណាមិនដឹងពីភាពល្បីល្បាយរបស់កម្លោះសង្ហារទាំង៣ដែលជាកូនអ្នកមានមុខមាត់នៅក្នុងប្រទេស ផាក ជីមីនអ្នកណាក៏ស្គាល់គេដែរ ព្រោះគេជាសិស្សពូកែនៅក្នុងសាលា មុខមាត់សង្ហារ កែវភ្នែកមុតស្រួច ស្នាមញញឹមស្រស់ស្អាតឥតទាស់ អន់តែកម្ពស់បន្តិច គេជាកូនប្រុសទោលរបស់ត្រកូលផាក ទាស់ត្រង់តែគេជាកំពូលព្រាននារីបណ្តើរស្រីប្លែកមុខរាល់ថ្ងៃ ស្រីដែលគេទាក់ទងមិនលើសពីមួយអាទិត្យទេ ដឹងតែគេសុំបែកហើយ គេមិនចូលចិត្តអោយមនុស្សស្រីមកតោងទាមព្រោះភាគច្រើនស្រីដែលមកស្និទ្ធស្នាលជាមួយគេសុទ្ធតែសម្លឹងឃើញតែលុយរបស់គេច្រើនជាងមានចិត្តស្រឡាញ់គេអោយគេដោយស្មោះសរ ។ ឆយ ដេយ៉ុននិងកាង ជីយ៉ុងជាមិត្តភក្តិជិតស្និទ្ធរបស់ជីមីន ពួកគេទាំងពីរនាក់ក៏ជាកូនអ្នកមានស្តុកស្តម្ភដែរ ទាស់តែមិនសូវឆ្លាតដូចជីមីនទេ រឿងញ៉ែស្រីគឺជាជំនាញរបស់គេទាំងពីរហើយ ប៉ុន្តែពួកគេមិនដែលមានសង្សារទេ មូលហេតុគឺចាំយកប្រពន្ធតែម្តង ។ កម្លោះសង្ហារជីមីនដើរទៅអង្គុយតុរបស់ខ្លួនយ៉ាងស្ងៀតស្ងាត់ខុសប្លែកពីចរិករបស់គេរាល់ដង រហូតដល់ធ្វើអោយមិត្តភក្តិដែលអង្គុយជិតគេចម្លែកក្នុងចិត្ត ។
« ឯងកើតអីមែនទេអាមីន? បានជាថ្ងៃនេះមកធ្វើជាសុភាពបុរសអង្គុយស្ងៀតស្ងាត់ទៅកើត ឯងមើលទៅក្នុងថ្នាក់យើងសម្បូរស្រីស្អាតៗណាស់ ពួកនាងសម្លឹងមើលមកឯងទៀតផងអាមីន » ដេយ៉ុននិយាយព្រមទាំងចង្អុលប្រាប់មិត្តរបស់ខ្លួនអោយមើល ប៉ុន្តែគេនៅតែមិនចាប់អារម្មណ៍ទៀត
« យើងគិតថាថ្ងៃនេះប្រាកដជាមានភ្លៀងបាក់មេឃហើយអាយ៉ុន កម្លោះសង្ហារផាក ជីមីនមិនចាប់អារម្មណ៍មនុស្សស្រី បែរជាមកអង្គុយស្ងៀមធ្មឹងដូចខ្មោចងាប់ ហាស៎ៗ » ជីយ៉ុងនិយាយប្រាប់ដេយ៉ុនដែលអង្គុយជិតខ្លួន សើចលឺៗដាក់ជីមីនដោយមិនខ្វល់ថាពេលនេះជាពេលចូលរៀន ។
« អ្នកគ្រូមកដល់ហើយ » សិស្សស្រីម្នាក់រត់មកទាំងត្រហេបត្រហប ស្រែកតាំងពីមុខថ្នាក់ប្រាប់ដំណឹងសិស្សឯទៀត សិស្សនៅក្នុងថ្នាក់ក៏បំបែកគ្នាចូលតាមកន្លែងអង្គុយរៀងៗខ្លួន ឯកម្លោះទាំងបីក៏ស្ងាត់ហើយអង្គុយតាមតុរាងៗខ្លួនដូចគ្នា ដោយដេយ៉ុននិងជីយ៉ុងអង្គុយតុជាមួយគ្នានៅតុក្រោយគេ ចំណែកជីមីនក៏អង្គុយម្នាក់ឯងនៅតុមុខដេយ៉ុននិងជីយ៉ុង ។ ពេលគ្រូចូលមកដល់សិស្សទាំងអស់គ្នាក៏ងើបឈរគោរពគ្រូតាមវិន័យហើយក៏អង្គុយចុះរៀងៗខ្លួន ។
« អ្នកទាំងអស់គ្នា ថ្ងៃនេះយើងមានសិស្សថ្មីដែលផ្ទេរពីបរទេសមករៀនថ្នាក់ជាមួយពួកប្អូនដែរ ប្អូនចូលមក » អ្នកគ្រូនិយាយព្រមទាំងសម្លឹងទៅមាត់ទ្វារសិស្សទាំងអស់គ្នាក្នុងថ្នាក់ក៏ងាកទៅតាម អត់តែជីមីនដែលអង្គុយធ្វើមិនដឹងមិនខ្វល់អ្វីទាំងអស់ អារម្មណ៍មិនដឹងហោះទៅដល់ទីណា ។
រាងតូចស្តើងក្នុងឈុតឯកសណ្ឋានសិស្ស មុខតូចសរលោង សក់វែងប្រះស្មា ជើងស្រឡូនស្អាតដើរចូលក្នុងថ្នាក់ក្រោមក្រសែភ្នែកសិស្សនៅក្នុងថ្នាក់ បន្តិចមកសម្លេងខ្សឹបខ្សៀវគ្នាក៏បន្លឺឡើង
« ណែនាំខ្លួនទៅប្រាប់មិត្តរួមថ្នាក់ទៅប្អូន » អ្នកគ្រូ
« ចាស សួរស្តីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះគីម យូរ៉ា រីករាយដែលបានស្គាល់អ្នកទាំងអស់គ្នា » នាងតូចនិយាយទាំងស្នាមញញឹមមិនបាត់ពីផ្ទៃមុខ សឹងតែធ្វើអោយសិស្សប្រុសៗក្នុងថ្នាក់ទន់ជង្គង់ដួលបានព្រោះតែសម្រស់ស្រស់ស្អាតរបស់នាង ជាពិសេសដេយ៉ុននិងជីយ៉ុងដែលសម្លឹងមើលចង់ជ្រុះភ្នែកទៅហើយ
« ផាក ជីមីន ប្អូនជាប្រធានថ្នាក់អ្នកគ្រូផ្ញើមើលថែប្អូនផងណា »
« បាទ អ្នកគ្រូ » ជីមីនងើបឈរហើយក៏អង្គុយចុះវិញ
« ប្អូនអាចទៅអង្គុយតុដែលទំនេរបាន » អ្នកគ្រូ
« ចាស អ្នកគ្រូ » រាងតូចក៏ដើរទៅតុខាងក្រោយព្រោះមានតុទំនេរ នាងសម្លឹងមើលតុពីរដែលមានអ្នកអង្គុយតែម្នាក់ យូរ៉ាសម្លឹងមើលបន្តិចមុនហ្នឹងសម្រេចចិត្តថាអង្គុយតុជាមួយអ្នកណា
« ខ្ញុំអាចអង្គុយជាមួយបានទេ? » រាងតូចអោនទៅនិយាយគួរសមជាមួយនិងនាយកម្លោះដែលអង្គុយនៅតុស្ងៀមៗ
« បាទ » នាយកម្លោះតបដោយសម្លេងរាបស្មើ ប៉ុន្តែកែវភ្នែកដែលសម្លឹងមើលនាងមានអ្វីម្យ៉ាងដែលបង្កប់ក្នុងហ្នឹង
« ចាស៎ អរគុណ » រាងតូចទម្លាក់កាតាបស្ពាយដាក់លើតុ ក៏ចោលខ្សែភ្នែកសម្លឹងមើលទៅអ្នកដែលអង្គុយក្រោយនាង មុននេះនាងបម្រុងនឹងសុំគេអង្គុយទៅហើយ ប៉ុន្តែដោយសារឃើញគេដាក់ជើងលើតុ បំណងមិនអោយនាងចូលទៅអង្គុយ ទើបនាងមកសុំនាយកម្លោះដែលអង្គុយតុមុខវិញ នាងមិនចង់បង្ករឿងជាមួយអ្នកណាតែបើគេចាប់ផ្តើមនាងក៏កំដរគេដែរ ។
« គ្រាន់តែចេញចរិកបែបនេះ ច្បាស់ណាស់ថាជាមនុស្សចរិកមិនល្អ មិនសមជាប្រធាននៅក្នុងថ្នាក់នេះសោះ » យូរ៉ានិយាយម្នាក់ឯងតិចៗតែអ្នកខាងក្រោយក៏លឺ
« មានអីមែនទេ? » ជីមីនដែលអង្គុយនៅតុខាងក្រោយក៏លោមកតុខាងមុខសួររាងតូច ព្រោះមិញនេះគេលឺនាងនិយាយពីឈ្មោះរបស់គេ
« គ្មានអីទេចាស៎ » រាងតូចងាកមកនិយាយជាមួយជីមីនធម្មតា ប៉ុន្តែកែវភ្នែកដែលសម្លឹងមើលគ្នាដូចជាចង់សីុសាច់ហុតឈាមម្នាក់ៗចឹង ធ្វើដូចជាសត្រូវនឹងគ្នាចឹង ។
យូរ៉ាក៏ដកក្រសែភ្នែកមកវិញ បើនៅតិចទៀតនាងអាចនឹងទប់អារម្មណ៍មិនបាន ខ្វះភ្នែកមនុស្សនៅក្នុងថ្នាក់នេះក៏ថាបាន មនុស្សស្អីប្រើក្រសែភ្នែកមើលនាង ដូចនាងជាសត្រូវរបស់គេតាំងពីជាតិមុនចឹង ទើបតែជួបគ្នាថ្ងៃដំបូងក៏មិនត្រូវគ្នាទៅហើយ មិនដឹងថាថ្ងៃក្រោយយ៉ាងណាទេ ។
ពេលវេលាចេះតែរំកិលទៅមុខ ម៉ោងរៀនដំបូងក៏បានបញ្ចប់ គ្រូក៏បញ្ចប់ម៉ោងសិក្សាហើយក៏ចេញទៅ សិស្សដែលនៅក្នុងថ្នាក់ខ្លះក៏ចេញទៅក្រៅថ្នាក់ចេញលេង អ្នកខ្លះក៏នៅអង្គុយក្នុងថ្នាក់ ។
« លោកមិនចេញទៅក្រៅទេអី? » យូរ៉ាអង្គុយអោនសម្លឹងមើលនាយកម្លោះដែលអង្គុយជិតខ្លួន តាំងពីចូលរៀនគេគេគិតតែពីអង្គុយស្ងៀមៗរៀនរហូត មិននិយាយអីបន្តិចសោះ បើសិនជានាងវិញអង្គុយស្ងៀមៗបែបនេះនាងអាចនឹងស្ទះស្លាប់មិនខាន ព្រោះវាមិនមែនជាចរឹករបស់នាង នាងចូលចិត្តភាពរីករាយ ។
« អ្នកនាងចង់ចេញទៅក្រៅមែនទេ? » នាយកម្លោះនិយាយទាំងមិនហ៊ានសម្លឹងមើលមុខនាងចំ កែវភ្នែកក្រឡេក្រឡាប់ចុះឡើង
« មិនបាច់ហៅអ្នកនាងអីទេ ហៅខ្ញុំយូរ៉ាទៅ ពួកយើងជាមិត្តភក្តិនឹងគ្នាហើយ ខ្ញុំចង់ចេញទៅខាងក្រៅ ខ្ញុំទើបតែផ្លាស់មករៀននៅទីនេះ មិនទាន់ស្គាល់អ្នកណាទេ មានតែលោកទេដែលខ្ញុំជិតស្និទ្ធ និយាយចឹងលោកឈ្មោះអីដែរ ប្រាប់ខ្ញុំមកស្រួលខ្ញុំហៅលោកអោយត្រូវ ហៅលោកៗបែបនេះដូចយ៉ាងម៉េចមិនដឹងទេ » យូរ៉ានិយាយប្រាវៗរកតែអ្នកម្ខាងទៀតនិយាយមិនទាន់ ទើបគេនៅអង្គុយមើលនាងនិយាយរហូតដល់ចប់
« ខ្ញុំឈ្មោះ ហាន ជីសុង ហៅជីសុងទៅ » ជីសុង
« ចឹងខ្ញុំហៅជីសុងហើយណា ជីសុងហា៎យើងទៅញាំុបាយទៅហី » រាងតូចព្រិចភ្នែកតិចៗដាក់អ្នកនៅចំពោះមុខ ធ្វើអោយគេសឹងតែក្រញេចនាងនៅទីនេះទៅហើយ
« បានៗយូរ៉ាគួរអោយស្រឡាញ់ ឆាប់ទៅដល់ម៉ោងចូលរៀនវិញឥឡូវហើយ » និយាយហើយនាយកម្លោះក៏ងើបឈរ ឯរាងតូចក៏តោងអោបដៃគេជាប់ ហើយក៏បណ្តើរគេចេញទៅ នាងមិនដឹងយ៉ាងម៉េចទេ នាងមានអារម្មណ៍ល្អពេលនៅជាមួយប្រុសម្នាក់នេះ ទើបចេញចរឹកគួរអោយស្រឡាញ់ចេញមក ។
« ឯងគិតថាអាម្នាក់ឈ្មោះជីសុងហ្នឹង មានអីល្អទៅបានជានាងទៅស្និទ្ធស្នាលជាមួយវា? » ជីយ៉ុង
« ឯងមិនដឹងទេអីអាម្នាក់ហ្នឹងគឺជាគូប្រជែងជាមួយអាមីនទេអី មិនថារឿងរៀនសូត្រ រូបរាងសង្ហារ ប៉ុន្តែចរិករបស់វាល្អជាងអាមីនឆ្ងាយណាស់ ព្រោះវាមិនដែលរញ៉េរញ៉ៃជាមួយស្រីណាផ្តេសផ្តាស មិនដូចអាមីនទេស្រីដូរដូចខោអាវ » ដេយ៉ុន
" ផូស៎ ផូស៎ "
« អូយ៎ » ដេយ៉ុននិងជីយ៉ុងបន្លឺឡើងព្រមគ្នា ក្រោយត្រូវជីមីនវ៉ៃក្បាលម្នាក់មួយសៀវភៅ
« ហើយវាថីឯងហ្នឹងអាមីន? មកវ៉ៃក្បាលយើងទៅកើត បើយើងបាត់បង់ការចងចាំ ឯងទទួលខុសត្រូវលើយើងមែនទេ? » ជីយ៉ុងងាកមកសម្លក់ជីមីន នៅមិននៅមកវ៉ៃគេទៅកើត
« វាមិនដែលមានអាយ៉ុង ត្រូវមួយសៀវភៅបាត់ការចងចាំ » ដេយ៉ុន
« ឯងទៅណាអាមីន? ចាំយើងផង » ជីយ៉ុងស្រែកសួរជីមីនដែលដើរចេញទៅក្រៅថ្នាក់ ហើយក៏រត់ទៅតាមដោយមានដេយ៉ុនរត់តាមពីក្រោយទាំងត្រហេបត្រហប ។

To be continued 😽

💞កិច្ចសន្យាផ្តើមស្នេហ៍💞Where stories live. Discover now