[My Important Person]

7.7K 226 0
                                    

Part 1

តុក តុក

សម្លេងគោះទ្វារបន្ទប់បន្លឺឡើងទាំងព្រឹកព្រលឹមអ្នកកម្លោះរាងខ្ពស់ម្នាក់លើកដៃគោះបន្ទប់នោះទាំងអារម្មណ៏រាងម៉ួម៉ៅដែរព្រោះតែនាយមិនចេះនៅចាំនរណាយូរនោះទេតែហេតុអីគេត្រូវមកចាំក្មេងនេះរាល់ព្រឹកទៅវិញទាំងដែរត្រឹមជាគូដណ្តឹងដែរប៉ាម៉ាក់សងខាងរៀបចំអោយតែប៉ុណ្ណោះ

«នែ!!!ឯងកើតកូនក្នុងនឹងឬយ៉ាងមិច
ហាសគីម ថេយ៉ុង!!ដល់ម៉ោងទៅរៀនហើយ»អ្នកកម្លោះស្រែកហៅព្រមទាំងគោះកាន់តែលឺទៅ

«ទៅហើយៗ»ក្រោយនាយស្រែកមិនបានប៉ុន្មានសម្លេងតូចឆ្មារមួយទៀតក៏បន្លឺឡើងពីខាងក្នុងមកស្របនឹងបើកទ្វារមកល្មម ពាំនាំនាយល្អិតចង្កេះមួយក្តាប់ម្នាក់ទៀតដៃកាន់ខ្សែរកាតាបជាប់ស្ញេញមកកាន់នាយក្រាស់ដែរឈរពាក់មុខយក្សដាក់គេ

«ម៉ោងប៉ុន្មានហើយ?»

«គឺ 7:30នាទី»ថេយ៉ុងឆ្លើយតិចៗ

«ហើយសាលាចូលម៉ោងប៉ុន្មាន?»

«គឺម៉ោង8:00»

«អឺ...យើងប្រាប់ប៉ុន្មានដងហើយថាកុំអោយងើបយឺតនៅផ្លូវស្ទះ នៅចាំស្តុបទម្រាំទៅដល់សាលាមិនយឺតទេហេស»នាយកម្លោះគំហកស្តីអោយផាំងៗតែម្តងធ្វើអោយថេយ៉ុងខាំមាត់អោនមុខចុះស្តាប់គេស្តីអោយ មានព្រឹកណាដែរថាគេមិនត្រូវមាត់នោះគ្រាន់តែព្រឹកនេះវាធ្ងន់ជាងរាល់ដងប៉ុណ្ណឹង

«សុំទោសបងជុង គឺយប់មិញមានការងារក្រុមហើយខ្ងុំជាអ្នករៀបស្លាយទើបនៅយឺត»
ថេយ៉ុងឆ្លើយសម្លេងញ័រចង់យំតិចអី ធ្វើអោយនាយក្រាស់ដែរឈរស្តាប់នោះដកដង្ហើមធំ

«វាស្អី?...ស្តីអោយតិចតួចក៏យំហេស?»
ថេយ៉ុងគ្រវីក្បាលតែទឹកភ្នែកចាប់ជ្រាបមកហើយ

«ហ៊ើយ...នេះជូតទឹកភ្នែកអោយស្អាតហើយប្រញាប់មកអោយឆាប់ឡើង»នាយបោះកន្សែងមកអោយថេយ៉ុងហើយជ្រែងហោប៉ៅស្ពាយកាតាបជំហៀងដើរចេញទៅមុន នាយតូចប្រញាប់យកវាមកជូតហើយប្រញាប់រត់ចេញមកយ៉ាងលឿនឡើងឡានដែរបញ្ឆេះចាំគេ ទើបនាយក្រាស់បួងចង្កូតបត់ចេញពីផ្ទះតូចល្មមមួយនៅសមល្មមសម្រាប់មនុស្សពីរនាក់តែម្តង

Short novel 💐✨Where stories live. Discover now