ក្នុងដំណើរជិវិតរបស់មនុស្សម្នាក់ៗមិនប្រាកដថារីករាយមានសុភមង្គលរហូតនោះទេ វាតែងតែមានទុក្ខសោក ការព្រាត់ប្រាសចេញពីគ្នាជារឿងធម្មជាតិ និងនិស្ស័យដែរកំណត់អោយពួកគេ ទោះបីជាខំថែខំស្រលាញ់យ៉ាងណាដល់ពេលក៏នឹងបាត់បង់ហើយចាកចេញដោយហាមមិនបាន....ប៉ុន្តែទោះបីជាការចាកចេញទៅដោយគ្មានថ្ងៃត្រលប់ក៏ដោយចុះ សុំត្រឹមតែអាចមើលឃើញមនុស្សជាទីស្រលាញ់របស់យើងជាលើកចុងក្រោយមុននឹងចាកចេញទៅ ទោះបីជាមានតែវិញ្ញាណដែរគ្មានសម្បកកាយក៏ដោយចុះ អោយតែបាននៅជិតបានមើលថែគេ ទោះបីជាក្នុងរយ:ពេលខ្លីប៉ុន្តែវាក៏សមតម្លៃក្នុងការធ្វើបែបនេះ
ក្រាក!!!
សម្លេងបើកទ្វារចេញពីបន្ទប់សង្គ្រោះបន្ទាន់បានបន្លឺឡើង គ្រូពេទ្យក៏បានដើរចេញមករកអ្នកកម្លោះម្នាក់ដែរអង្គុយក្តោបដៃរបស់ខ្លួនឯង គ្រាន់តែឃើញពេទ្យចេញមកនាយក៏រហ័សចូលទៅសួរនាំដោយក្នុងចិត្តលួចភ័យបារម្ភពីភរិយាដែរនៅខាងក្នុង
"លោកគ្រូពេទ្យ...ភរិយាខ្ងុំ.."គ្រូពេទ្យលឺហើយក៏បានតែគ្រវីក្បាលដោយភាពអស់សង្ឃឹម
"ខាងយើងជួយអ្វីលោកលែងបានហើយជម្ងឺមហារីកគ្រាប់ឈាមរបស់ភរិយាលោកឈានចូលដល់ដំណាក់កាលចុងក្រោយទៅហើយចូលរួមសោកស្តាយផង"គ្រាន់តែពេទ្យនិយាយចប់ភ្លាមនាយក៏ទម្លាក់ខ្លួនអង្គុយលើឥដ្ឋការ៉ូញ័របបូរមាត់តតាត់ស្ទើរនិយាយមិនចេញ គេកំពុងតែយល់សប្តិតើមែនទេ? ភរិយាជាទីស្រលាញ់របស់គេមិនបានទៅចោលគេនោះទេតែពិតទេ??
"ហ្ហឹក...ថេយ៏..ថេយ៉ុងអូន"អ្នកកម្លោះទន់ជង្គង់យកដៃក្តោបក្បាលរបស់ខ្លួនឯង ហេតុអីគេល្ងង់យ៉ាងនេះ?ប្រពន្ធម្នាក់ក៏មើលថែមិនបានល្អបណ្តោយអោយគេឈឺធ្ងន់ដល់ថ្នាក់សង្គ្រោះលែងបានបែបនេះ ឯក្រុមគ្រូពេទ្យក៏ជួយអ្វីមិនបាន ក៏បានត្រឹមតែជួយសម្រួលអារម្មណ៏និងប្រាប់អោយនាយធ្វើចិត្ត តែប៉ុណ្ណោះ
"ខ្ងុំ...ហ្ហឹក..ខ្ងុំសុំចូលមើលភរិយាខ្ងុំបានដែរទេ??"នាយងើបឈរឡើងសឹងតែគ្មានកម្លាំងក្នុងខ្លួនសួរទៅកាន់គ្រូពេទ្យ គាត់ក៏ងក់ក្បាលហើយនាំគេមកបន្ទប់ដាក់សព បេះដូងគេស្ទើរតែប្រេះបែកនឹងកន្លែងពេលដែរឃើញរាងកាយមនុស្សដែរគេស្រលាញ់កំពុងតែគេងស្តូកស្តឹងដោយមានក្រណាត់សគ្របពីលើ នាយដើរមកកាន់គ្រែព្រមទាំងលើកដៃញ័រទទ្រើកទៅប៉ើងក្រណាត់សនោះ បង្ហាញរាងកាយស្លេកស្លាំងរបស់កម្លោះតូចម្នាក់ទៀតដែរអស់ដង្ហើមទៅហើយនៅលើគ្រែមួយនោះ....អ្នកកម្លោះទន់ជង្គង់ចុះក្បែរគ្រែយំអោបសពភរិយាជាទីស្រលាញ់របស់នាយ ដែរពេលនេះក៏សល់តែសម្បករាងកាយ