កាតព្វកិច្ចថែបេះដូង

299 10 0
                                    

ភាគទី1           [ បំណងប្រាថ្នាចុងក្រោយ ]

“ លោកម្ចាស់ទ្រាំសិនណាលោកម្ចាស់ ”
“ បង ហុឺៗៗៗ កុំកើតអីណាបង ”
សំឡេងទ្រហោរយំលាន់លឺពេញមន្ទីរពេទ្យខណះម្រមុខដឹងនាំត្រកូលឈឺធ្ងន់ត្រូវចូលមន្ទីរពេទ្យជាបន្ទាន់ សភាពលោកធ្ងន់ធ្ងរខ្លាំងណាស់ទើបសាច់ញាតិស្រែកយំពេញមន្ទីរពេទ្យ

     មួយម៉ោងកន្លងផុតទៅលោកគ្រូពេទ្យដែលចូលទៅសង្គ្រោះនោះក៏ដើរចេញមកវិញទាំងទឹកមុខសោកសៅពិបាកទទួលយក

“ គ្រូពេទ្យស្វាមីខ្ញុំយ៉ាងមិចទៅហើយលោកគ្រូពេទ្យ ” លោកស្រីនៃត្រកូលវ៉ាងស្ទុះសួរទៅកាន់គ្រូពេទ្យដែលទើបចេញមកពីបន្ទប់សង្គ្រោះបន្ទាន់មួយនោះ 
“ អធ្យាស្រ័យផងលោកស្រី លោកប្រុសផុតហើយ ” គ្រូពេទ្យទម្លាក់ទឹកមុខចុះ ពេទ្យផ្ទាល់ក៏មិនសប្បាយចិត្តដូចគ្នា កាតព្វកិច្ចជាគ្រូពេទ្យគឺត្រូវជួយសង្គ្រោះអ្នកជំងឺតែគាត់បែរជាមិនអាចទើបគាត់មិនសប្បាយចិត្ត

“ មិនអាច... មិនអាចទេ ” លោកស្រីវ៉ាងស្ទើរតែសន្លប់នៅពេលដែលលឺគ្រូពេទ្យនិយាយដូចច្នោះ
“ អ្នកម៉ាក់ៗៗៗ លោកប៉ាយ៉ាងមិចហើយ ” អាយលីដែលជាកូនស្រីតែមួយគ្រាប់របស់លោកវ៉ាង នាងរវល់តែបញ្ចប់ការងារនៅពេលដែលដឹងដំណឹងថាលោកប៉ាចូលមន្ទីរពេទ្យភ្លាមក៏ឆ្លេឆ្លាយ៉ាងប្រញាប់

“ អាយលីកូន.. អ្ហឹកកអ្ហឹកក លោកប៉ាទៅបាត់ហើយ ” អ្នកជាម្តាយយំស្ទើរតែគាំង នាងក្រមុំអាយលីលឺដូចច្នេះក៏ទប់ជង្គង់ដួលគ្រឹបទឹកភ្នែកស្រក់ហូរមិនឈប់ ពាក្យប្រដៅរបស់លោកប៉ានៅបន្លឺពេញត្រចៀករបស់នាងនៅឡើយចុះហេតុអ្វីពេលនេះលោកប៉ាស្រាប់តែទៅចោលកូនដូចច្នោះ ?

“ មិនអាចទេ ” អាយលីទន្ទេញពាក្យនេះជាប់មាត់ នាងមិនជឿទាល់តែសោះថាប៉ារបស់នាងស្លាប់ តាំងពីតូចមកមានតែលោកប៉ានឹងអ្នកម៉ាក់ដែលស្រលាញ់នាងជាងគេចាំជ្រុំជ្រែងមិនថានាងធ្វើខុសក៏ដោយ ការបាត់បង់លោកប៉ាមួយស្មើរនឹងបាត់បង់អ្វីគ្រប់យ៉ាងដែលមានចំណែកពាក់ព័ន្ធនឹងជីវិត

ខណះនោះអាយលីបោះភ្នែកទៅរកគ្រូពេទ្យដែលកំពុងតែឈរអោនមុខចុះសោកសៅជាមួយគ្រួសារនៃសព្វ នាងក្រោកឡើងហើយក៏ទះពេទ្យម្នាក់នោះមួយកាំផ្លៀងពេញមួយទំហឹង

កាតព្វកិច្ចថែបេះដូងWhere stories live. Discover now