កាតព្វកិច្ចថែបេះដូង

114 11 1
                                    

ភាគទី 2          
« ខ្ញុំសន្យា ខ្ញុំមិនទៅណាចោលអ្នកនាងទេ »

ស៊ុកជីនសម្របសម្រួលអោយលោកស្រីវ៉ាងត្រឡប់ទៅសម្រាកនៅឯផ្ទះព្រោះបន្តិចទៀតនេះបុណ្យសព្វលោកវ៉ាងក៏ចាប់ផ្តើមប្រារព្វហើយ ចំណែកឯគេក្រៅពីមើលថែអ្នកជំងឺផ្សេងហើយក៏ឈ្លាតមកមើលថែអាយលីដែលព្រោះទទួលពាក្យសន្យារបស់លោកវ៉ាងមុនពេលផុតដង្ហើមទៅហើយ សម្តីកូនប្រុសបែបណាក៏បែបនោះ

ជីនបានចាក់ថ្នាំសន្លប់ចូលទៅក្នុងរាងកាយរបស់អាយលីដើម្បីអោយនាងសម្រាកអោយបានគ្រប់គ្រាន់ នៅពេលដែលក្រោកមកនាងអាចនឹងមានសតិជាងមុននោះក៏ថាបាន ! អាយលីត្រូវជាតិថ្នាំសន្លប់រហូតដល់ម៉ោង7យប់ ថ្ងៃនេះជីនមិនប្រចាំការនោះទេចេញភ្លាមក៏មកអង្គុយកំដររងចាំនាងក្រោកឡើង ។ ដៃរបស់អាយលីក៏ចាប់ផ្តើមកម្រើបញ្ជាក់ថានាងដឹងខ្លួនហើយ ...

មិនខុសអ្វីពីលោកស្រីវ៉ាងប្រាប់នោះទេ កូនស្រីលោកស្រីម្នាក់នេះឆាប់ភ័យខ្លាចណាស់ កាចឆ្នាស់មិនធម្មតា ក្រោកមកក៏គ្មានសតិដូចដើមស្រែកយំឡូឡាជីនតែម្នាក់ឯងស្ទើរតែចាប់នាងមិនឈ្នះ

“ ឈប់ទៅ ! អ្នកនាងអាយលីឈប់ទៅ ” និយាយយ៉ាងណាក៏នាងមិនស្តាប់នាងនៅតែស្រែកយំហៅរកលោកប៉ាប្រកាច់ចាប់មិនឈ្នះដដែល
“ បើអ្នកនាងមិនឈប់ខ្ញុំចាក់ថ្នាំស្ពឹកអោយដេកស្ងៀមៗអស់មួយជីវិតហើយណា ” ស៊ុកជីនជ្រុលពាក្យសំដីស្រែកឡើងខ្លាំងៗ អាយលីភ័យណាស់ទទួលបានពាក្យស្រឡោតពីគេហើយនាងក៏សំងំនៅស្ងៀមលែងហ៊ានកម្រើកខ្លួន នាងអង្គុយបង្ហូរទឹកភ្នែកស្ងៀមៗទាំងញ័របបូរមាត់

“ ខ្ញុំសំទោស ” ជីនដឹងថាគេខុសគេដឹងថាផ្លូវចិត្តរបស់នាងមិនប្រក្រដីហើយក៏នៅតែជ្រុលច្រឡោតដាក់នាង មិនបានថ្នមអារម្មណ៍
“ លោកប៉ាខ្ញុំមិនទាន់ស្លាប់ទេមេនទេ ? ” អាយលីនៅតែគឹតថាលោកប៉ាមិនទាន់ស្លាប់ នាងទទួលយកមិនបាន នាងគឹតថាវាជាសុបិន្តអាក្រក់នៅពេលដែលក្រោកមកគ្រប់យ៉ាងក៏ល្អប្រសើរវិញ

“ លោកដាស់ខ្ញុំពីយលសប្តិបន្តិចមក លោកប៉ាខ្ញុំមិនទាន់ស្លាប់ទេ ”
“ អ្នកនាងអាយលី ការពិតនៅតែជាការពិត ” ជីនមិនចង់អោយនាងវង្វេងក្នុងពិភពកុហកដល់ថ្នាក់ងើបលែងរួចទើបត្រូវបង្ខំចិត្តអោយនាងទទួលយក បើនាងនៅតែបែបនេះនាងអាចនឹងមានបញ្ហាផ្លូវចិត្តដល់ថ្នាក់វិកលចរិកក៏ថាបានដែល

You've reached the end of published parts.

⏰ Last updated: May 11, 2021 ⏰

Add this story to your Library to get notified about new parts!

កាតព្វកិច្ចថែបេះដូងWhere stories live. Discover now