@Living room
«Ali ទៅណា ម៉េចមិនឃើញ» ពេលឃើញកូនប្រុសចុះមកម្នាក់ឯងអ្នកដែលមានឈ្មោះជាឪពុកក៏សួររកមនុស្សម្នាក់ទៀត
«ដេកបាត់ហើយ» គេឆ្លើយបែបមិនខ្វល់ហើយក៏អង្គុយសាឡុងជិតនោះ
«ឯងដឹងថាកំពុងធ្វើស្អីទេ» Mr.Kim សួរកូនប្រុស គាត់ក្រពុលមុខមិនស្ទើរទេដែលទទួលការរាយការណ៏ពីអ្នកបម្រើថាឃើញកូនប្រុសចូលក្នុងបន្ទប់ក្មួយស្រីដែលឲ្យឋានៈជាប្រពន្ធចុងលាក់មុខនោះ ថែមទាំងចេញពីបន្ទប់នាងពេលព្រឹកឡើងដោយសភាពមើលមិនបានទៀត ពេលឲ្យអ្នកបម្រើចូលទៅមើលអ្នកនៅក្នុងបន្ទប់ក៏ឃើញខ្លួននាងសុទ្ធតែស្នាជាំដែលកូនប្រុសបន្សល់ទុកបង្ហាញភាពជាម្ចាស់ឲ្យឃើញ
«គ្រាន់តែដេកជាមួយម៉ែចុង» គេតបដោយមិនគិតស្អីទេព្រោះគិតថាគ្មានអ្នកណានៅម្តុំនេះ
«អាឆ្កួត!! ឯងកុំមកធ្វើភ្លើ ប៉ាមិនធ្លាប់ប៉ះពាល់នាង» គាត់គំហកខឹងឡើងញ័រសាច់ពេលឃើញឬកពាថមិនក្តៅរងារបស់គេ
Ali ជាកូនស្រីមិត្តភក្តិដែលជ្រុលខ្លួននឹងល្បែងសុីសងរហូតដល់ជំពាក់បំណុលបនល្បែង ពួកកាងបនក៏មករងរឿងជារឿយៗចង់យកនាងទៅទៀតបន្ទាប់ពីចាប់ឪពុកនាងទៅធ្វើទារុណកម្មទាល់តែស្លាប់ហើយ ទើបគេទទួលពាក្យជួយដោយឲ្យឋានៈប្រពន្ធចុងទៅនាងដើម្បីមិនឲ្យពួកនោះមករងរឿងធ្វើបាប
តែមានឯណាជួយពីខ្លាយកមកប្រគេនដល់មាត់ក្រពើឲ្យវាត្របាក់ខ្ទេចគ្មានសល់ឆ្អឹង!!
«ខ្ញុំថាប៉ារងចាំឱកាសច្រើនជាង» គេនៅតែតបបែបមិនព្រមជឿស្អីងាយៗ
«អាកូនឆ្កួត!! នោះក្មួយស្រី កូនមិត្តភក្តិប៉ា... ឯងគិតថាប៉ាជាមនុស្សយ៉ាងម៉េច ដល់ថ្នាក់ចង់បានប្រពន្ធអាយុស្រកកូនអញ្ចឹងហេស៎» គាត់គំហកដាក់ កុំតែរាងកាយមិនសូវមាំកុណអីនឹងហក់ធាក់ឲ្យផ្កាប់មុខ ហ៊ានយ៉ាងម៉េចមកគិតបែបនេះ
«អញ្ចឹងសម្រេចយ៉ាងម៉េចឲ្យប្រាកដ» គេសួរបន្ទាប់ពីនោះ Mr.Kim ក៏និយាយរឿងរ៉ាវទាំងអស់ឲ្យគេស្តាប់
«ឯងត្រូវរៀបការជាមួយ Ali ដាច់ខាតមិនអញ្ចឹងឯងនឹងដឹងគ្នាជាមួយប៉ាហើយ» គាត់គម្រាមព្រោះមិនចង់ឲ្យគេគេចវេស ណាមួយដែលយកនាងមកនេះក៏មានបំណងចង់បានជាកូនប្រសាស្រាប់ទៅហើយទើបនិយាយជាមួយកូនប្រុសឲ្យរួចរាល់ហើយគេក៏យល់ព្រម..... ខណៈពេលដែលប្រុងនឹងបញ្ចប់ការនិយាយគ្នាក៏ស្រាប់តែ....