អន្ទាក់ចេញពីទ្រុង (One Shot)

40 0 0
                                    

     ទីក្រុងក្នុងពេលថ្ងៃ អ៊ូអរយ៉ាងខ្លាំង ម្នាក់ៗរវល់ការងាររៀងៗខ្លួនប៉ុន្តែខ្ញុំមិនបាច់ទៅធ្វើការដូចគេទេ។ ខ្ញុំគឺ ជេននី។ រាល់ថ្ងៃខ្ញុំសំងំនៅក្នុងវីឡារបស់ Kai(ខៃ) ដែលគេចំណាយលុយទិញអស់ ២០ម៉ឺនដុល្លារ ខ្ញុំគ្មានអ្វីក្រៅពីស្រោចផ្កាធ្វើក្រចក ទៅហាងកែសម្ផស្សទេ។

     Kai ទៅអង់គ្លេសត្រួតពិនិត្យមើលសាខាថ្មីរបស់គេទៀតហើយ។ នៅពេលបញ្ចប់ដំណើរនៅអង់គ្លេសគេនឹងត្រឡប់មកវិញ ពីព្រោះភរិយាដែលគេរៀបការស្របច្បាប់ជាមួយនិងកូនៗរបស់គេសុទ្ធតែនៅទីនេះទាំងអស់។

     នៅយប់ដែល Kai ចាកចេញ ខ្ញុំទាញវាំងននពណ៌ផ្កាឈូកនៅក្នុងបន្ទប់បិទជិត ប្ដូររ៉ូបគេងរួចឡើងគេងនៅលើគ្រែដ៏ធំនោះ។ នៅពេលបិទភ្លើងនៅក្បែរក្បលដំណេក ខ្ញុំក៏យកក្រណាត់ពណ៌ក្រហមដែលបានត្រៀមទុកបោះឡើងទៅគ្របកាំមេរ៉ាត្រួតពិនិត្យសកម្មភាពក្នុងបន្ទប់ បន្ទាប់មកដូរសំពត់ពណ៌សវែង ដើរចេញពីទ្រុងមាសដែល Kai រៀបចំឲ្យខ្ញុំ។

     អ្នកទាំងអស់គ្នាមិនបាច់ឆ្ងល់ទេថាមូលហេតុអ្វីបានជាខ្ញុំឱឈ្មោះវីឡារបស់ Kai ថាទ្រុងមាសទេ​។ កាលដែលនៅក្នុងផ្ទះមិនអាចចេញទៅក្រៅបាន យើងអាចឱឈ្មោះក្រៅថាទ្រុងបានហើយ រីឯកាលដែលខ្ញុំថែមមាសពីក្រោយ​ ព្រោះតែផ្ទះនេះមានតម្លៃ ២០ម៉ឺនដុល្លារនឹងឯង។

     ក្មេងស្រីក្រីក្រដូចជាខ្ញុំនេះ ធ្វើការមួយឆ្នាំមិនបានពាក់កណ្តាលផង។

     នៅតាមដងផ្លូវមានភ្លើងចម្រុះពណ៌គ្នា ខ្ញុំដើរម្នាក់ឯងនៅលើវិថីដ៏ធំ គ្មាននរណាម្នាក់ស្គាល់ខ្ញុំ ហើយខ្ញុំក៏មិនស្គាល់អ្នកណាដែរ។ មួយសន្ទុះក្រោយមានតាក់ស៊ីមួយគ្រឿងមកកាត់មុខរបស់ខ្ញុំ។

     "អ្នកនាងត្រូវការតាក់ស៊ីទេ?"

     គេញញឹមដាក់ខ្ញុំ ធ្មេញរបស់គេសស្អាតណាស់។

     ខ្ញុំឡើងឡានរបស់គេ ហើយឡានក៏បើកទៅមុខរហូត។ ខ្ញុំមើលឃើញនាមប័ណ្ណរបស់គេដាក់នៅក្បែរចង្កូតឡាន ខ្ញុំក៏សួរគេ

     "នាងឈ្មោះ លីសា រឺ?"

     "មែនហើយ" គេងាកមកញញឹមដាក់ខ្ញុំ។

អន្ទាក់ចេញពីទ្រុងWhere stories live. Discover now