Episode 1: ចង់តែក្អួតទេ

1K 88 11
                                    

❤️⛓ វិន័យបេះដូង Sassy Park ⛓❤️
Episode 1 : ចង់តែក្អួតទេ

   លើលោកនេះមានការជួបគ្នាជាច្រើនដែលនឹកស្មានមិនដល់ អ្នកខ្លះក៏ជួបគ្នាដោយនិស្ស័យល្អបាននៅជាមួយគ្នាជារៀងរហូត ប៉ុន្តែអ្នកខ្លះវិញក៏បានជួបគ្នាដោយសារតែភារកិច្ចត្រូវបំពេញប៉ុណ្ណោះ ខុសទាំងពេលវេលា ខុសទាំងឋានៈទៀតផង... ។
_______

- ផ្សារទំនើប -

   រាងតូចស្រឡូនច្រឡឹងគ្រងដោយឈុតសម្លៀកបំពាក់ម៉ាកល្បី ក្នុងដៃមានសុទ្ធតែឥវ៉ាន់ថ្លៃកំពុងដើរកាច់រាងយ៉ាងគួរឲ្យក្នាញ់នៅក្នុងផ្សារទំនើបមួយតែម្នាក់ឯង បើនិយាយពីសម្បុររបស់គេសម៉ត់រលោងដូចជាទឹកដោះគោ ចង្កេះវិញមួយក្ដាប់ដៃ បបូរមាត់ដែលក្រហមតូចស្អាតគួរឲ្យចង់ថើប បើគ្រប់យ៉ាងលើខ្លួនគេសុទ្ធតែល្អឥតខ្ចោះបែបនេះតើអាចជាអ្នកណាផ្សេងបានទៀតនោះក្រៅតែពី Park Jimin កូនប្រុសច្បងតែម្នាក់របស់លោក Park Jisung ជារដ្ឋមន្ត្រីម្នាក់ក្នុងជួររដ្ឋាភិបាលហើយក៏ជាម្ចាស់អាជីវកម្មខ្នាតធំមួយរូបរបស់ប្រទេសកូរ៉េខាងត្បូង មានទ្រព្យចាយរាប់មិនអស់ទើប Jimin គិតថាគេជាកូនគាត់ម្នាក់ដែរ គួរតែជួយចាយប្រាក់លោកប៉ាឲ្យបានសមនឹងចិត្តប្រៀបដូចជាជួយសម្រាលបន្ទុកប៉ាគេយ៉ាងចឹង ។

   កំពុងតែដើរកាច់រាងសុខៗ Jimin ក៏ក្រឡេកឃើញអាវថ្លៃម៉ាកល្បីមួយតាំងនៅទូកញ្ចក់ធ្វើឲ្យគេចាប់ចិត្តដើរទៅក្បែរវាភ្លាមមុននឹងទាញវ៉ែនតាចុះពីភ្នែកបន្តិចដើម្បីឲ្យមើលបានកាន់តែច្បាស់ ។
« ហីយ៉ាស្អាតគួរសម! បើទិញយកទៅទុកតាំងមើលក៏ល្អដែរ ចាំណាយចិត្តពេលណាបោះចោលតែម្ដងទៅ » រាងតូចញញឹមបែបឆ្នាស់ឆ្នើមមុននឹងដើរចូលទៅក្នុងហាងប្រមូលទិញអាវម៉ូតនេះគ្រប់ពណ៌ទាំងអស់ ធម្មតាទេព្រោះចរិតគេគឺបែបនេះ Sassy Sassy ឆ្នាស់ឆ្នើម រឹងរូស ធ្វើអ្វីក៏ដោយយកតែចិត្តខ្លួនឯង ចូលចិត្តសេរីភាពតែពេលត្រូវការនរណាហើយគឺត្រូវតែបញ្ជាអ្នកនោះ បើហ៊ានតែមិនធ្វើតាមគឺដឹងតែយកអំណាចជារដ្ឋមន្ត្រីរបស់ប៉ាគេមកអាងមិនខាន សាកមិនគោរពលមើល៍ នឹងបានស្គាល់ស្នាដៃ Park Jimin ម្នាក់នេះមិនខាន ។
« ចាសសរុបទាំងអស់1200ដុល្លារ » អ្នកគិតលុយប្រាប់ទើប Jimin ហុចកាតធនាគារពណ៌ខ្មៅឲ្យទៅនាង ។
< Ring!!! > ភ្លាមៗសម្លេងទូរស័ព្ទទំនើបរបស់គេរោទិ៍ឡើងទើប Jimin ប្រើម្រាមដៃស្រឡូនលូកវាពីកាបូបមកមើល ។
« យ៉ាងម៉េច? » រាងតូចផ្ដើមឡើងដោយពាក្យមិនសូវគួរសមតាមទម្លាប់ ។
" អ្នកប្រុសចាស!! លោកម្ចាស់ជិតត្រឡប់មកភូមិគ្រឹះហើយ បើអ្នកប្រុសមិនមកឲ្យបានមុនទេខ្ញុំខ្លាចថាលោកម្ចាស់សួរនាំណា៎ " អ្នកបម្រើម្នាក់ទូរស័ព្ទប្រាប់ ។
« អ៊ីចឹងក៏ប្រាប់គាត់ទៅថាខ្ញុំចេញមកដើរឆក់ប្លន់សម្លាប់មនុស្សសប្បាយខ្លាំងណាស់ ហើយក៏មិនទាន់ដល់ថ្នាក់ស្លាប់ឲ្យអ្នកខ្លះសក់សជូនដំណើរអ្នកសក់ខ្មៅដែរ » Jimin និយាយប៉ាច់ៗឲ្យអ្នកខាងនោះលែងហ៊ានតបមុននឹងបិទទូរស័ព្ទទាំងអារម្មណ៍មួរម៉ៅតែពេលងាកមកក៏ឃើញអ្នកគិតលុយមានទឹកមុខខ្លាចរអារដោយសារតែអ្វីដែលគេនិយាយមុននេះ ។
« នេះ..នេះចា៎កាតរបស់លោក » នាងហុចឲ្យទាំងញ័រដៃទើបរាងតូចសម្លក់ទទួលយករួចដើរចេញទាំងដំណើរកាច់ត្រគៀកទៅឆ្វេងស្ដាំ បើមនុស្សប្រុសវិញឲ្យតែឃើញបែបនេះដឹងតែក្នាញ់ចង់តែចាប់វាយផាច់ៗទេ ។
   Jimin ដើរចេញមកដល់ខាងក្រៅចាំតាក់ស៊ីតែចៃដន្យបែរជាមានឡានខ្មៅទំនើបមួយមកឈប់នៅខាងមុខទើបគេដឹងហើយថាជាឡានរបស់មនុស្សលោកប៉ាគេ មុននឹងរហ័សដើរចេញតែមិនទាន់ទេព្រោះពួកគេដើរមកពាំងផ្លូវមុនបាត់ទៅហើយ ។
« ហ៊ានមកឈរទើសទែងផ្លូវយើងផងហ្អេ៎? ជឿថាយើងប្រាប់លោកប៉ាថាពួកឯងមានគំនិតមិនល្អដាក់យើងឬអត់? ឆាប់ជៀសផ្លូវទៅ គួរឲ្យធុញមែន!! » រាងតូចបន្លឺច្រែតៗតាមចរិតកាចឆ្នាស់ឆ្នើមតែពួកអង្គរក្សមើលមុខគ្នាហើយមិនព្រមថយឡើយ ។
« លោកម្ចាស់ឲ្យពួកខ្ញុំមកនាំអ្នកប្រុសទៅផ្ទះវិញឥឡូវនេះ សូមអ្នកប្រុសកុំធ្វើឲ្យពួកខ្ញុំពិបាកអីបាទ » ម្នាក់ក្នុងចំណោមនោះសុំបែបអង្វរឲ្យរាងតូចញញឹមចុងមាត់ តាមពិតប៉ាគេដឹងថាគេមកដល់ទីនេះហើយតើសទើបបញ្ជាកូនចៅឲ្យមកបែបហ្នឹង ។
« យើង...មិន...ទៅ ថយ!! » Jimin នៅតែរឹងរូសចង់ច្រានពួកគេឲ្យចេញតែមាឌគេតូចមួយមិនអាចឈ្នះកម្លាំងពួកគេឡើយដោយពេលនេះត្រូវពួកគេចាប់ឲ្យចូលឡានភ្លាមៗតែម្ដង ។
« នែ៎ពួកអាសំគីស!! ពួកអាល្ងង់!! ប៉ាយើងឲ្យពួកឯងប៉ុន្មានហាសបានខំម្ល៉េះ? ប្រយ័ត្នទៅ ថ្ងៃណាមួយយើងនឹងប្ដឹងឲ្យប៉ូលីសចាប់ពួកឯងយកទៅដេកគុកឲ្យអស់កុំឲ្យឆ្កួតតាមរំខានយើងទៀត ពួកឯងលឺទេ? អ្ហាយ៎!!!! » រាងតូចជេរផងវាយពួកគេបោចសក់អីផង នៅជំទាលចង់ដាច់កន្លើតទៀតតែគ្មានអ្នកណាហ៊ានតដៃទេព្រោះខ្លាចលោកម្ចាស់ជាប៉ា Jimin បញ្ឈប់ការងារដោយសារប៉ះពាល់កូនសំណព្វគាត់ ។

< ង៉ឺត!! > ទីបំផុតឡានក៏មកដល់ខាងមុខផ្ទះទើបពួកគេបើកទ្វារអញ្ជើញរាងតូចចុះមក ។
« អ្នកប្រុសអញ្ជើញចុះបាទ » Jimin កាលបើមកដល់ហើយគ្មានជម្រើស មានតែចុះមកទាំងមិនភ្លេចសម្លក់ពួកគេទាំងមួរម៉ៅអារម្មណ៍ខ្លាំងណាស់ ។
« ពួកឯងចាំមើលទៅ យើងនឹងឲ្យលោកប៉ាដេញក្បាលពួកអាសំគីសអស់ឯងចេញមិនខានហ៊ឹស! » រាងតូចចង្អុលមុខប្រមានដោយមិនខ្លាចក្រែងមុននឹងបោះជំហានខ្មើតៗដើរចូលទៅក្នុងផ្ទះចំពេលលោកប៉ាគេកំពុងអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវជាមួយម្ដាយចុងចិត្តអាក្រក់និងប្អូនស្រីចុងចរិតចូលចិត្តដើរទាក់មនុស្សប្រុសពង្វក់ឲ្យស្របតាមនាង ឃើញមុខហើយស្អប់ដល់កោសិកាឈាមសនិងឈាមក្រហម ស្អប់ដោយទាំងសួតប្រម៉ាត់ពួកនាតែម្ដង ។
« Jimin មកហើយហ្អេ៎? អង្គុយចុះឲ្យប៉ាមើលមុខតិចទៅមើល៍ កូនជើងល្អ! » លោកPark និយាយឡើងទាំងទឹកមុខគាត់ដូចជាធម្មតាៗគ្មានរឿងអីកើតឡើងទើបរាងតូចលឺហើយដំបូងក៏មិនចង់អង្គុយតែក៏នៅតែអង្គុយដដែល ។
« ជាកូនប្រុសម៉ាកស្អីទៅមួយថ្ងៃៗមិនដែលនៅផ្ទះ គិតតែពីដើរផ្សារទិញរបស់បង្ហិនលុយលោកបង ចំជាឥតបានការអត់ប្រយោជន៍មែនទែន មែនទេ Julie? » គ្រាន់តែ Jimin អង្គុយភ្លាម អ្នកស្រីLaila ក៏ដៀមដាមជាមួយកូនស្រីឲ្យរាងតូចមួរម៉ៅក្ដៅក្រហាយភ្លាម ។
« មែនហើយអ្នកម៉ាក់ » នាងJulie បន្ទររួចសើចក្អាកក្អាយពីរនាក់ម្ដាយនាងតែស្មានថា Jimin បណ្ដោយឲ្យសើចបានស្រួលៗចឹងមែនទេ?
« ហីយ៉ាលោកប៉ា ខ្ញុំសុំសួរមួយបានទេ? » Jimin
« មានអីក៏សួរមក » លោកPark
« លោកប៉ាទើបតែទទួលឆ្កែតាមគំនរសំរាមឲ្យមកនៅក្នុងផ្ទះមែនដែរទេ? ហីយ៉ាគ្រាន់តែបើកមាត់ភ្លាមស្អុយណាស់!! ស្អុយជាគម្រង់ទៅទៀត ចង់តែក្អួតទេ អ៊ួក..!! » រាងតូចធ្វើជារកក្អួតដាក់ម្ដាយកូនពួកនាងធ្វើឲ្យពួកគេមើលមុខគ្នាទាំងមិនសុខចិត្តដែលត្រូវ Jimin ប្រមាថប្រដូចទៅនឹងសត្វធាតុ តែបន្ទោសអ្នកណាបានក្រែងពួកនាងជាអ្នកផ្ដើមមុនមិនចឹងឬ?

To be continued......⛓❤️⛓
_______

THANK FOR YOUR READING 🦋💫

You've reached the end of published parts.

⏰ Last updated: Sep 18, 2021 ⏰

Add this story to your Library to get notified about new parts!

❤️⛓ វិន័យបេះដូង Sassy Park ⛓❤️Where stories live. Discover now