ភាគ1 <ជួបឈ្លោះៗ>

359 18 5
                                    

មានបុរសម្នាក់មានឈ្មោះថា: Kim Jungkook។គេមានប្អូនស្រីម្នាក់ឈ្មោះថា:Kim Chaeyoung។Jungkookមានអាយុ25ឆ្នាំហើយប្អូនស្រីគេមានអាយុ24ឆ្នាំ។Jungkookជាមនុស្សក្រអឺតក្រទម មិនចេះគោរពចាស់ទុំជាពិសេសគេរៀនមិនពូកែសោះគេជានិសិ្សតឆ្នាំទី2 រហូតដល់ទៅ3ឆ្នាំឯនោះ។គេជាមនុស្សស្រឡាញ់មិត្តគេណាស់អាចនិយាយបានថាស្រឡាញ់ជាងគ្រួសារគេទៅទៀត។គេជាកូនម្ចាស់សាលាសកលវិទ្យាល័យដ៏ល្បីល្បាញមួយក្នុងប្រទេសកូរ៉េហើយគេក៏ជាកូនម្ចាស់ក្រុមហ៊ុននិងផ្សារទំនើបជាច្រើននៅក្នុងប្រទេសកូរ៉េ។ហើយក៏អាចនិយាយបានថាគ្រួសារគេជាមហាសេដ្ធីលេខ1ប្រចាំប្រទេស។គេជាកូនលោកមហាសេដ្ធីKim Seokjinនិងលោកស្រីKim Jisoo។
ងាកមកមើលតួស្រីយើងវិញនាងមានឈ្មោះ:Min Lalisa។Lisaមានបងប្រុសម្នាក់ហើយបងប្រុសនាងឈ្មោះ: Min Jimin។Lisaមានអាយុ23ឆ្នាំហើយបងប្រុសនាងមានអាយុ25ឆ្នាំ។Lisaជាមនុស្សកាច ឆ្នាស់ ចេះគោរពចាស់ទុំ ហើយនាងថែមទាំងជាសិស្សពូកែប្រចាំសាលាទៀតផង។Lisaនាងរៀនសាលារបស់គ្រួសារJungkook។នាងជាកូនមហាសេដ្ធីលំដាប់លេខ2ប្រចាំប្រទេសបន្ទាប់ពីគ្រួសារJungkook។គ្រួសារLisaនិងគ្រួសារJungkook ស្និទ្ធស្នាលនឹងគ្នាណាស់។
<សុំបញ្ជាក់តិច: JungkookនិងLisaជាគូដណ្ដឹងនឹងគ្នាតាំងពីក្មេងហើយពួកគេក៏ដឹងរឿងហ្នឹងដែរ។ហើយJiminនិងRoseជាសង្សារនឹងគ្នាតែពួកគេមិនប្រាប់នរណាគេទេមានតែមិត្តជិតស្និទ្ធពួកគេទេដែលដឹង។មិត្តជិតស្និទ្ធJungkookមានJimin(បងប្រុសLisa)និងTaehyung(V)។មិត្តជិតស្និទ្ធLisaមានRose(ប្អូនស្រីJk)និងJennie។>
តោះចូលសាច់រឿងយើងវិញ
ថ្ងៃនៅជាថ្ងៃបើកបវេសនកាលថ្មីនៃសកលវិទ្យាល័យមួយ(Bungil University)ពេលនោះយើងនឹងបានឃើញនិស្សិតស្រីនិងប្រុស2ក្រុមដើរចូលក្នុងបរិវេនសកលវិទ្យាល័យក្នុងពេលតែ1ហើយមាននិស្សិតស្រី&ប្រុសជាច្រើនលាន់មាត់សរសើរពួកគេគ្រប់ៗគ្នា។
កាត់ចូលមកក្នុងថ្នាក់រៀន
និស្សិតស្រីនិងប្រុស2ក្រុមបានដើរចូលក្នុងថ្នាក់រៀន
Jkបានដើរទៅអង្គុយតុរបស់lisaដោយគ្មានការអនុញ្ញាតិLisaនាងបានខឹងនឹងjkភ្លាម
Lisa:នែ៎ លោកម៉េចបានមកអង្គុយតុខ្ញុំចឹង🤬<នាងពិតជាខឹងខ្លាំងណាស់ដែលគេហ៊ានមកអង្គុយតុនាងដោយគ្មានបានសុំនាងមុន>
Jungkook:ម៉េចអង្គុយមិនបានវាជាតុខ្ញុំ3ឆ្នាំហើយ នាងស្ដាប់ខ្ញុំឱ្យច្បាស់ណា ខ្ញុំ មិន ដូរ ទៅ ណា ទង អស់ <jkនិយាយហើយក៏ធ្វើមុខឌឺដាក់នាង>
Lisa:សូមលោកបើកភ្នែកមើលឈ្មោះនៅលើតុជាឈ្មោះអ្នកណា
Jungkook:ឈ្មោះនៅលើតុ?Min Lalisaឈ្មោះនាងមែនត្រូវហើយវាជាឈ្មោះនាងមែនទេព្រោះខ្ញុំឃើញឈ្មោះនាងនៅលើតារាងនិស្សិតពូកែប្រចាំសាលា អរ ភ្លេចមួយទៀតកាលពីនាងនៅរៀនវិទ្យាល័យនាងក៏ជាសិស្សពូកែប្រចាំសាលាទៀតមែនទេ?
Lisa:លោកKim Jungkook<នាងរៀងសង្កត់សម្លេងនៅកន្លែងឈ្មោះjk>
Jungkook:បាទអ្នកនាងMin Lalisa 😽
ដោយឃើញស្ថានភាពមិនស្រួលJiminក៏ចូលទៅសម្រួលស្ថានការណ៍
Jimin:lis jungបានហើយបងធុញណាស់ជួបគ្នាលើកណាមិនដែលថាត្រូវគ្នាម្ដងណាទេ
Jungkook:ឯងមើលប្អូនឯងចុះពូកែនាំរឿងឈ្លោះណាស់
Lisa:Roseឯងមើលចរិកបងឯងចុះ
Rose:អៅពាក់ព័ន្ធនឹងយើងដែល?
Lisa:ពាក់ព័ន្ធមិនពាក់ព័ន្ធយ៉ាងម៉េច?
Rose:បានហើយខ្ញុំឈឺក្បាលណាស់សួរមួយចង់ជួបឈ្លោះៗចឹងរហូតមែន?
Jungkook:បងមិនដឹងទេឯងសួរមេនាំរឿងនោះទៅ<គេចង្អុលទៅlisa>
Jimin:ហើយឯងមួយទៀតlis
Lisa:ខ្ញុំ?<នាងចង្អុលមកខ្លួនឯង>
Jimin:ត្រូវហើយ
Lisa:ហើយខ្ញុំទៅធ្វើស្អីគេ?
V:បាបហើយយើងធុញណាស់ jkឯងមកអង្អុយក្រោយlisមក
Jungkook:ក៏បាន<jkបានងើបទៅអង្គុយតុក្រោយlisaដោយមិនភ្លេចក្ដិចថ្ពាល់lisa>
ចំណែកឯlisaវិញសម្លឹងjkឡើងចង់ធ្លាក់ភ្នែក
ពេលកំពុងរៀន
Jkអង្គុយមិនស្ងៀមគេបានយកជើងទាត់កៅអីlisa
Lisaនាងក៏បានដឹងដែរថាjkយកជើងទាត់កៅអីនាងតែនាងមិនចង់មានរឿងព្រោះវាជាម៉ោងរៀន
Rose Jennie V និង jiminបានខ្សឹបគ្នា
V:អេ៎3នាក់ ពួកឯងគិតថាតិចទៀតនឹងមានរឿងអីកើតឡើង
Rose:មានរឿងអី?
Jimin:roseអូនមើលជើងបងប្រុសអូនហ៎ក
Jennie:តិចទៀតដឹងតែមានរឿងហើយ2នាងឯងចាំតែសម្រួលទៅ<Jennieសម្ដៅលើroseនិងjimin>

ស្រីឆ្នាស់កំពូលស្នេហ៍♥️✨Where stories live. Discover now