🔥សង្គ្រាម​ស្នេហ៍​កូន​ភ្លោះ​🔥

2.5K 140 1
                                    

ភាគ​ 10​

អរគុណ​ លោក​ អគ្គនាយក​ច្រើន​ហើយ​ ដែរ​បាន​ជូន​ខ្ញុំ​មក​ Taehyung និយាយពេល ឡានបេីកមកដល់មុខផ្ទះ

ហឺម​...រាងក្រាស់ងក់ក្បាល

ចឹងខ្ញុំសុំចូលផ្ទះសិនហើយ​ » Taehyung ថាក៏ចេញពីក្នុងឡានដេីរចូលផ្ទះ

អេ..Taehyung មកវិញហេីយហ្អេស៎​ NaRy ឃេីញ​ Tae ដេីរចូលមកនាងក៏ធ្វើជាសួរបែបពេបមាត់ទាំងនាងកំពុងតែអង្គុយក្នុងតុអាហារញាំបាយជាមួយម៉ាក់របស់នាង

ក៏ដូចដែរឃើញហើយ​ » Taehyung តបបែបហីៗហើយក៏បំរុងនិងដេីរឡេីងទៅបន្ទប់តែម៉ាក់ចុងនាយក៏និយាយ

នែ...​អាកូនគ្មានកូនស្រីយេីងគ្រាន់តែសួរឯងធម្មតាហែតុអីក៏ឆ្លើយចេញមកខ្វះសុជីវធម៌ម្លេះ

ត្រូវហើយខ្វះសុជីវធម៌ណាស់អាកូនគ្មាន​ NaRy នាងបន្តពីក្រោយម៉ាក់របស់នាង

Taehyung ក៏ងាកមកសម្លឹងមុខម៉ាក់ចុងរបស់នាយនិង​ NaRy ទាំងក្ដាប់ដៃខឹង

ខ្ញុំក៏កំពុងតែឆ្លើយតបតាមធម្មតាវិញម៉ាក់ត្រូវការអីទៀតខ្ញុំគ្មានតេីយ៉ាងម៉េចខ្ញុំគ្មានតែអ្នកនៅម្ដុំនេះមានទាំងឪមានទាំងម៉ាក់ប៉ុន្តែចរឹកកាយវិការនិងការនិយាយស្ដីវាអន់ជាងគេអ្នកដែលគ្មានម៉ែឪទៅទៀតដឹងទេ​ » Taehyung ដាក់វិញមាំងៗ

🔥សង្គ្រាម​ស្នេហ៍​កូន​ភ្លោះ​🔥(ចប់)Where stories live. Discover now