EP 01 : ជំហ៊ានដំបូងនៃការសងសឹក

968 60 4
                                    

Ringing !! Ringing !!

" ខ្ញុំសុំលើកទូរស័ព្ទមួយភ្លែត " សម្លេងគ្រលរធំៗរបស់លោកម៉ាហ្វៀកំលោះ បន្លឺឡើងសុំការអនុញ្ញាតពីខ្សែរយៈម្ខាងទៀតដោយឬកពារសុភាពរៀបសារខុសទំនង ។ ក្រោយទទួលបានការអនុញ្ញាតហើយ នាយប្រញាប់ចុចលើកលេខមកនិយាយ ដោយបោះជំហ៊ានឈរទៅម្ខាង ។

" អាឡូ ! ម៉ាក់ " អ្នកកំលោះលូកដៃចូលហោប៉ៅខោ ឈរសំញែងឬកពារអង់អាច ជះរស្មីពន្លឺនៃភាពកំណាចតាមសារជាតិជាអ្នកលេងរបស់នាយ ។

« Jungkook អ្ហឹកៗ » សម្លេងយំខ្សឹកខ្សួល បន្លឺឡើងឮរងំពេញត្រចៀករបស់នាយកំលោះគ្មានបាត់ គ្រាន់តែបានឮអ្នកម៉ាក់សំណព្វចិត្តនាយយំភ្លាម ចិត្តពុះកញ្ជ្រោលស្លន់ស្លោរ រឹតតែចង់ដឹងថាអ្នកណាហ៊ានធ្វើឲ្យម្ដាយរបស់នាយសម្រក់ទឹកភ្នែកយ៉ាងដូច្នោះ?

" ម៉ាក់ ! នេះមានរឿងអី?អ្នកណាធ្វើអីម៉ាក់ ឆាប់ប្រាប់ភ្លាមមក " Jungkook

« អ្ហឹកៗ Juggukប្អូនរបស់ឯង ត្រូវក្រុមអ្នកលេងវ៉ៃធ្វើបាប ឥឡូវនេះកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ » Mrs.Jeon

" ប៉ុណ្ណឹងចុះម៉ាក់ ខ្ញុំមកដល់ឥឡូវហើយ " បញ្ចប់ការសន្ទនា ខណៈក្នុងខ្លួនពោរពេញទៅដោយភ្លើងគំនុំ អ្នកកំលោះ Jeon Jungkook ស្គ្រឺតជើងធ្មេញ ក្ដាប់ដៃដោយការខឹងសម្បារ ក្រោយពីបានឮអ្នកម៉ាក់នាយប្រាប់ថា ប្អូនប្រុសរបស់គេត្រូវអ្នកលេងវ៉ៃធ្វើបាបដល់ថ្នាក់ចូលមន្ទីរពេទ្យ ។ ជាតិជាមេក្រុមបងធំសង្គមងងឹត មានតែពាក្យថាសងសឹកប៉ុណ្ណោះ ។

" សុំទោសផងលោកKim រឿងពិភាក្សាលើកនេះ ខ្ញុំសុំពន្យាពេលទៅលើកក្រោយចុះ " Jungkook ងាកមកនិយាយជាមួយនិងដៃគូរជំនួញពិសេស អាចថាពួកគេទាំងពីរសហការគ្នាមកលើកណា ទំនិញលក់ចេញបានរលូនគ្រប់ពេល ។

« មិនអីទេ លាហើយ » Namjoon បានត្រឹមតែញញឹម ត្បិតឃើញទឹកមុខអ្នកខាងនោះមិនសូវល្អ គាត់ក៏មិនសូវជាហ៊ានមាត់ករច្រើន ទើបបន្តិចក្រោយមក Namjoon លាកំលោះម៉ាហ្វៀឈាមរាវ ចាកចេញពីបន្ទប់ការិយាល័យតែម្ដង ។

" YeonSu ! ឲ្យសោរឡានមក ហើយទៅសុើបមើល ថាអ្នកណាថ្លើមធំហ៊ានធ្វើបាបប្អូនប្រុសរបស់យើង " Jungkook

បញ្ឆោតស្នេហ៍Where stories live. Discover now