(Jungkook=ជុងហ្គុក , Jugguk=ជុងគុក)
" លាហើយជុងគុក ពេលថ្ងៃត្រង់ចាំអូនមករកបង " កាយតូចលើកដៃបាយៗនាយភ្ជាប់ជាមួយស្នាមញញឹមតាមទម្លាប់ទៅកាន់មនុស្សដែលគេស្រឡាញ់ ខណៈអ្នកកំលោះបានត្រឹមញញឹមតបបែបស្រាលៗ នាយបង្វែររាងកាយមកក្រោយ បោះជំហ៊ានចូលមកក្នុងថ្នាក់ កាត់មុខកាត់មាត់ពួកក្មេងទំនើងមួយក្រុម អង្គុយសម្លឹងមើលមកនាយជាមួយក្រសែរភ្នែកដាក់សម្ពាធ ។
" ជុងគុក !! " វ៉ូជីនបន្លឺហៅមិត្តសម្លាញ់គេស្រាលៗ បន្ទាប់ពីបានឃើញវត្តមានរបស់នាយឈរទ្រឹង ភ្នែកក្រឡេក្រឡេកចុះឡើងទំនងដូចជារកមើលអ្វីមួយ។ ទើបនាយកំលោះប្រញាប់ដើរមកទម្លាក់ខ្លួនអង្គុយជិតវ៉ូជីនតែម្ដង។
" យើងអង្គុយតុជិតឯងមែនទេ? " នាយងាកមកសួរជាមួយសម្ដីសោះកក្រោះ ខណៈវ៉ូជីនបង្ហាញទឹកមុខលាក់ចម្ងល់មួយរំពេច ។
" មិនមករៀន2ថ្ងៃ ឯងបាត់ការចងចាំមែនទេ? "
" សម្រេចថាប្រាប់ឬអត់? " នាយត្បកមកវិញមិនសាុំញាុំច្រើន ធម្មតាទៅហើយ ពួកម៉ាហ្វៀដូចនាយមិនចូលចិត្តមនុស្សតាប៉ែនោះទេ។
" អឹម...ឯងអង្គុយជិតយើង " វ៉ូជីនរហ័សប្រាប់ មុននឹងបែរមកអង្គុយមើលសៀវភៅរបស់គេវិញ គេអាចសង្កេតដឹងពីលក្ខណៈខុសគ្នានៃមិត្តចំពោះមុខ ។ កែវភ្នែកផ្សែងបារីរបស់គេហាក់បង្កប់ចំហាយឃោឃៅអ្វីម្យ៉ាងដែលពិបាកប៉ាន់ស្មាន មិនមែនជុងគុកពីមុន ជាមនុស្សញញឹមច្រើន និងក្រសែរភ្នែកពោរពេញទៅដោយសេចក្ដីស្រឡាញ់អារកាត់មិនរួច។
" សួរស្ដីសម្លាញ់ " រំពេចនោះក៏មានមនុស្សប្រុស2នាក់ បោះជំហ៊ានមកឈរសំញែងរាងកាយពីមុខតុជុងហ្គុកភ្លាមៗ ស្របពេលអ្នកកំលោះក៏រហ័សងើយមុខសម្លឹងមើលទៅពួកវាវិញ ដោយគ្មានភាពភ័យខ្លាចបន្តិចសោះ ចំណែកវ៉ូជីនឯណេះ គេយកសៀវភៅមកគ្របក្បាល រាងកាយញ័រទទ្រើតដូចកូនសត្វ។
" ឯងជាមិត្តយើងដែរមែនទេ? "
" ថ្ងៃនេះដូចជាក្លាហានម្ល៉េះ? " ដុងសុីក ជាមេជើងកាងប្រចាំសាលា តែងដើរមករករឿងប្អូនប្រុសជុងហ្គុកគ្រប់ពេល ។ វាស្អប់ដែលជុងគុក មានតែអ្នកអាណិតស្រឡាញ់ ទើបវាតែងតែវ៉ៃប្អូនអ្នកកំលោះម៉ាហ្វៀរាល់ថ្ងៃ ។
" ទៅតុវិញទៅ យើងគ្មានពេលមកឈ្លោះជាមួយឯងទេ " ជុងហ្គុកបញ្ជាប្រាប់ជាមួយទឹកមុខមិនលេងសើច នាយទាញកាសត្រចៀករៀបនិងពាក់ ក៏ត្រូវដុងសុីកកញ្ឆក់យកគប់ចោលភ្លាមៗ ។
" យ៉ាងម៉េច?ចង់វ៉ៃយើងអ្ហេស? " ដុងសុីកញញឹមចុងមាត់ គេលើកសក់ឡើងផ្គើនអ្នកកំលោះលើសដើម ។
ជុងហ្គុកយកចុងអណ្ដាតទល់ថ្ពាល់ ខណៈកម្ដៅផ្ទុះឡើងមិនខុសពីភ្នំភ្លើងកំពុងតែបង្កហនិភ័យមកដល់ប្រទេសជាតិ ។ នាយសម្លឹងមើលទៅផ្ទៃមុខដ៏សែនឌឺដងរបស់វាបន្តិច មុននឹងលូកដៃចូលកាតាបយកបន្ទាត់ដែកប្រវែង30cmមួយ មកវាត់មួយទំហឹងលើថ្ងាស់របស់ដុងសុីកតែម្ដង ។
ឆ្វាប់!!
" អូយ...ឯង? "
" ឈឺណាស់...ត្រូវទេ? " អ្នកគ្រប់គ្នាក្នុងថ្នាក់ សម្លឹងមើលពីភាពកាចសាហាវរបស់ជុងហ្គុកទាំងភាពភ្ញាក់ផ្អើល ព្រោះរងដងធ្លាប់តែឃើញនាយបែកមុខបែកមាត់ តែពេលនេះងើបមកតតាំងយ៉ាងអង់អាច។
នាយកំលោះសង្ហារបន្លឺសួរដុងសុីកដោយញញឹមផ្គើនវិញ ខណៈដុងសុីករៀបនិងតដៃទៅហើយ ស្រាប់តែគ្រូបង្រៀនក៏មកដល់ល្មម ទើបពួកគេក៏បំបែកគ្នា និងបន្តការរៀនយ៉ាងស្ងប់ស្ងាត់។
" សុទ្ធតែពពួកមមាញដែលមិនស្គាល់ភ្លើង " កំលោះម៉ាហ្វៀក្នុងឬកពារក្រអឺតក្រទមតាមចរិក នាយអង្គុយញាក់ជើងតិចៗស្ដាប់លោកគ្រូពន្យល់ទាំងធុញទ្រាន់ដល់កំពូល ។ ខណៈខួរក្បាលបែរជាកំពុងតែវិភាគទៅលើអាកប្បកិរិយាឆ្មើងឆ្មៃជាក្មេងទំនើងរបស់ដុងសុីកទៅវិញ គេចាំបាន ថ្ងៃនោះ ថ្ងៃដែលប្អូនប្រុសគេមានរបួសត្រង់ក្បាល ជាពួកវាមែនទេ?វាតែងធ្វើបាបប្អូននាយឬ?
ពីមុនឯងធ្វើបាបប្អូនយើងដូចជាសត្វទន្សាយ ចាំមើលទន្សាយប្ដូររូបម្នាក់នេះបង្វិកឯងឲ្យស្គាល់មេឃដីមានឥទ្ធិពលបែបម៉េច?